ការប្រកួតរវាងក្រុម Marseille និងក្រុម Lyon កាលពីយប់ថ្ងៃអាទិត្យម្សិលមិញត្រូវបានប្រកាសលប់ចោល ទៅវិញភ្លាមក្រោយចាប់ផ្តើមបានត្រឹមតែ ៤នាទី ប៉ុណ្ណោះបន្ទាប់ពីអ្នគាំទ្របានធ្វើការគប់ដបទឹកទៅលើកីឡាករ Dimitri Payet។
Payet ដែលកំពុងត្រៀមខ្លួនក្នុងការទាត់បាល់កែងប៉ុន្តែបែរជាត្រូវទទួលរងនូវដបទឹកសុទ្ធចំក្បាលយ៉ាងខ្លាំងនិងដួលទៅនឹងដីភ្លាមៗដែលជាលទ្ធផលអជ្ញា កណ្តាលលោក Ruddy Buquet បានសម្រេចចិត្តក្នុងការបញ្ចប់ការលេងហើយបញ្ចូនក្រុមទាំងពីរទៅកាន់បន្ទប់ដូរសម្លៀកបំពាក់ដើម្បីធានាសុវត្ថិភាព។
ដំបូងឡើយអជ្ញាកណ្តាលសម្រេចចិត្តបញ្ឈប់ការប្រកួត២ម៉ោងសិនប៉ុន្តែចុងក្រោយក៏បានឈានទៅដល់ការសម្រេចចិត្តបញ្ចប់ការប្រកួតទាំងស្រុងរងចាំពេលវេលា នៃការប្រកួតថ្មីតែម្តង៕
ប្រែសម្រួល៖ស៊ុនលី