ក្រិច៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា ប្រទេសក្រិចបានដំណើរការទាំងស្រុង លើថាមពលកកើតឡើងវិញក្នុងរយៈពេល៥ម៉ោង កាលពីថ្ងៃសុក្រសប្តាហ៍មុនជាលើកដំបូង មិនធ្លាប់មានដោយប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ ខ្យល់ និងវារីអគ្គិសនី។ នេះបើយោងតាម IPTO ជាប្រតិបត្តិករបញ្ជូនថាមពលឯករាជ្យ របស់ប្រទេសថា ថាមពលពន្លឺព្រះអាទិត្យបានឈានដល់កម្រិតខ្ពស់បំផុតនៃថាមពលអគ្គិសនី ៣,១០៦មេហ្គាវ៉ាត់ម៉ោង នៅម៉ោង ៩ ព្រឹកម៉ោងក្នុងស្រុក (ម៉ោង ៧ ព្រឹកម៉ោងនៅចក្រភពអង់គ្លេស)...
ទីក្រុងឡុងដ៍៖ យោងតាមការចេញផ្សាយពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា មនុស្ស២នាក់ត្រូវបានចាប់ខ្លួន ពីបទខូចខាតផ្នែកព្រហ្មទណ្ឌ និងការរំលោភបំពានធ្ងន់ធ្ងរ មុនពេលដែលមន្ត្រី បានចាប់ផ្តើមដោះចំណងដៃរបស់ពួកគេ ដែលពួកគេបានស្អិតជាប់នឹងជញ្ជាំង។ សកម្មជន Just Stop Oil បានជះទឹកប៉េងប៉ោះ លើស្នាដៃរបស់ Van Gogh Sunflowers នៅវិចិត្រសាលជាតិ។ ក្រុមយុទ្ធនាការបាននិយាយថា ស្ត្រី២នាក់បានដើរចូលទៅក្នុងបន្ទប់មួយ នៅវិចិត្រសាលានាទីលាន...
ទីក្រុង Zurich ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា FBI បានត្រឡប់មក FIFA នៅសប្តាហ៍នេះ ដោយធ្វើការជាមួយ ស្ថាប័នគ្រប់គ្រងបាល់ទាត់ ដើម្បីការពារការប្រកួតបាល់ទាត់ពិភពលោក នៅប្រទេសកាតាពីឧក្រិដ្ឋកម្ម ដែលអាចកើតមានរួមទាំងការជួយសម្របសម្រួល ការប្រកួតផងដែរ។ FIFA បាននិយាយថា អ្នកស៊ើបអង្កេតសហព័ន្ធមកពីសហរដ្ឋអាមេរិក បានចូលរួមកិច្ចប្រជុំមួយនៅទីក្រុង Zurich រួមមាន...
ចិន៖ក្រុមហ៊ុន Volkswagen បាននិយាយថា ខ្លួននឹងចំណាយប្រាក់ ២.៣៥ ពាន់លានដុល្លារ នៅប្រទេសចិន ដែលជាការវិនិយោគដ៏ធំបំផុតរបស់ខ្លួនក្នុងប្រទេសនេះ ដើម្បីរក្សាការប្រកួតប្រជែងក្នុងយុគសម័យ នៃរថយន្តអគ្គិសនីដ៏ឆ្លាតវៃ ហើយការវិនិយោគបានគ្រោងទុកនឹងផ្តោត លើការសហការបង្កើតមុខងារជំនួយការ បើកបរសម្រាប់រថយន្តអគ្គិសនី ជាមួយនឹងការចាប់ផ្តើមអាជីវកម្មយោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។ ក្រុមរថយន្តបានបន្តថា ខ្លួនកំពុងវិនិយោគ ១ ពាន់លានដុល្លារក្នុងក្រុមហ៊ុន Horizon Robotics នឹងធ្វើឲ្យក្រុមហ៊ុននេះចូលរួម...
ហ្សឺណែវ៖ នេះបើតាមមន្ត្រីកំពូលមួយរូប របស់ស្ថាប័នបាល់ទាត់បាន ប្រាប់សមាជិកសភាអឺរ៉ុប បាននិយាយថា FIFA ចង់ជួយកម្មករនៅប្រទេសកាតា ឲ្យទទួលបានសំណងសម្រាប់ការរងរបួស នៅពេលសាងសង់គម្រោងសម្រាប់ព្រឹត្តិការណ៍ ការប្រកួតកីឡាបាល់ទាត់ “World Cup” យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ សហព័ន្ធបាល់ទាត់ក្នុងទ្វីបអឺរ៉ុប បានគាំទ្រការអំពាវនាវ ឲ្យមានមូលនិធិចាប់តាំងពីអង្គការ លើកលែងទោសអន្តរជាតិ បាននិយាយថា FIFA គួរតែផ្តល់វិភាគទានចំនួន ៤៤០...
ភ្នំពេញ៖ តារាចម្រៀងដ៏ល្បីឈ្មោះ ទេព បូព្រឹក្ស ជាគូស្នេហ៍ តារាចម្រៀងរ៉េប លោក ជី ដេវីត កំពុងតែធ្វើឱ្យមហាជនសង្ស័យថានាង កំពុង ពរពោះ ក្រោយពីតារាស្រីរូបនេះស្ងាត់ពីឆាកតន្រ្តី ខណៈពិធីជប់លៀងខួប កំណើតរបស់ ជីដេវីត កាលពីពេលថ្មីៗនេះ ទេព បូព្រឹក្ស អង្អែលពោះខ្លួនឯងជា ញឹកញាប់ ជាមួយរ៉ូបពណ៌ក្រហមប៉ោងធំ...
សេនហ្វ្រេនស៊ីស្កូ៖ Meta ជាមេរបស់ក្រុមហ៊ុន បណ្តាញផ្សព្វផ្សាយយសង្គមយក្សអាមេរិក Facebook បានបង្ហាញកាសស្តាប់និម្មិតកម្រិតខ្ពស់ជាមួយនឹងក្តីសង្ឃឹមថា ឆាប់ៗនេះមនុស្សនឹងប្រើប្រាស់វាដើម្បីធ្វើការ និងលេងនៅកន្លែង ដែលនៅតែពិបាកហៅថា Metaverse យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ កាសស្តាប់ Meta Quest Pro នឹងលក់តម្លៃ១,500ដុល្លារ មានឧបករណ៍ចាប់សញ្ញាកម្រិតច្បាស់ខ្ពស់ ធ្វើឲ្យមនុស្សមើលឃើញការពិតចម្រុះ និងបន្ថែមពណ៌ពេញ ក៏ដូចជាការតាមដានភ្នែក និងអ្វីដែលគេហៅថា...
តូក្យូ៖ទីភ្នាក់ងារអវកាសរបស់ប្រទេសជប៉ុនបាននិយាយថា ខ្លួនបានបញ្ជូនបញ្ជាការបំផ្លិចបំផ្លាញដោយខ្លួនឯងទៅកាន់រ៉ុក្កែត Epsilon របស់ខ្លួន បន្ទាប់ពីការបាញ់បង្ហោះបរាជ័យកាលពីថ្ងៃពុធ ដោយសារតែមានបញ្ហា មានន័យថា យាននេះមិនអាចហោះហើរដោយសុវត្ថិភាព យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ គ្រាប់រ៉ុក្កែតគ្មានមនុស្សបើកដែលជាបេសកកម្មទី៦របស់ខ្លួន កំពុងនាំយកផ្កាយរណបចំនួន ៨ ទៅកាន់គន្លងតារាវិថីដើម្បីបង្ហាញពីបច្ចេកវិទ្យា “ច្នៃប្រឌិត” ។ មន្ត្រី JAXA បាននិយាយនៅក្នុងអត្ថាធិប្បាយតាមទូរទស្សន៍ថា គ្រាប់រ៉ុក្កែតមិនអាចបន្តការហោះហើរប្រកបដោយសុវត្ថិភាពបានទេ ដោយសារតែគ្រោះថ្នាក់ដែលវានឹងកើតឡើង ប្រសិនបើវាធ្លាក់លើដី។ លោកបានបន្តថា...
ទីក្រុងឡុងដ៍៖ យោងតាមការស្រាវជ្រាវ បានឲ្យដឹងថា អ្នកវិទ្យាសាស្ត្របានវិភាគសំណាកឈាម ដែលយកចេញពីអ្នកជំងឺមួយក្រុមតូចត្រូវបានបញ្ជូនទៅមន្ទីរពេទ្យទីក្រុងឡុងដ៍ កំឡុងរលកដំបូងនៃជំងឺរាតត្បាត ហើយប្រតិកម្មនៃប្រព័ន្ធភាពស៊ាំ ពីការឆ្លងមេរោគCOVID-19 អាចនាំឲ្យមានបញ្ហាក្នុងការចងចាំ និងធ្វើឲ្យមានអ័ព្ទក្នុងខួរក្បាល។ ការរកឃើញបឋមដោយអ្នកស្រាវជ្រាវ នៅមហាវិទ្យាល័យ King’s College London បង្ហាញពីដំណើរការដែលអាចបង្កឲ្យមានការភ្លេចភ្លាំងចំពោះអ្នកជំងឺផងដែរ។ អ្នកវិទ្យាសាស្ត្របានវិភាគសំណាកឈាម អ្នកជំងឺ ៣៦ នាក់ត្រូវបានបញ្ជូនទៅមូលនិធិ Guy’s និង...
អាមេរិក៖ ព្រះរាជអាជ្ញា Jonathan Sandiford KC បាននិយាយថា ជំនួសឲ្យការត្រូវបានលក់ សម្រាប់ការរួមភេទដោយអ្នកជួញដូរនាង Eleanor Williams ក្នុងបន្ទប់សណ្ឋាគាររបស់នាងកំពុងទទួលទាំនគុយទាវ និងសូកូឡា ហើយមើល YouTube និង iPlayer នៅលើទូរស័ព្ទដៃរបស់នាង ។ ស្ត្រីអាយុ ២១ ឆ្នាំម្នាក់ត្រូវបានគេចោទប្រកាន់ ពីបទរៀបចំពាក្យភូតភរដ៏ល្អិតល្អន់...