កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា ការចាប់អារម្មណ៍យ៉ាងខ្លាំង ពីទស្សនិកជន និងអ្នកគាំទ្រដោយមាន ការផ្តោតទៅលើរ៉ូបអាពាហ៍ពិពាហ៍ ដែលនាង Son Ye Jin ពាក់ក្នុងពិធីអាពាហ៍ពិពាហ៍របស់នាង និងស្វាមី បន្ទាប់ពីការជ្រើសរើសរូបភាព អាពាហ៍ពិពាហ៍បង្ហាញ។ នៅមុនថ្ងៃរៀបការនៅថ្ងៃទី ៣១ ខែមីនា ភ្នាក់ងាររបស់នាង Son...
អាមេរិក៖ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល បានប្រាប់ឲ្យដឹងថា តារាសម្តែងជើងចាស់អាមេរិក លោក Bruce Willis និងប្រពន្ធរបស់លោក បានលក់អចលនទ្រព្យ មានតម្លៃចំនួន ៦៥ លានដុល្លារក្នុងរយៈពេល ៤ ឆ្នាំចុងក្រោយនេះ ខណៈតារាសម្តែងជាទីស្រឡាញ់ បានព្យាយាមធ្វើឲ្យជីវិតរបស់លោក មានភាពសាមញ្ញ ចំពេលសុខភាពរបស់លោក កាន់តែយ៉ាប់យ៉ឺន។ គ្រួសាររបស់លោក បានប្រកាសកាលពីថ្ងៃពុធថា...
ភ្នំពេញ៖ តារាស្រីរូបស្រស់សម្បូរស្នេហ៍ ហ្វី យ៉ាតា ក្រោយធ្លាយដំណឹងថា រកបានបុរសថ្មីស្អំបេះដូងជំនួស លោក ហេង ពិទូ ដែលទើបតែបែកគ្នា មិនទាន់បានប៉ុន្មានថ្ងៃផងនោះ កាលពីពេលថ្មីៗនេះ ស្រាប់តែបង្ហាញសកម្មភាពផ្អែមល្ហែម ជាមួយគូស្នេហ៍ថ្មី ដែលជាជនបរទេស ធ្វើឱ្យអ្នកគាំទ្រ ចាប់អារម្មណ៍យ៉ាងខ្លាំង ។ អ្នកមេម៉ាយកូនមួយ ថៃ នារីសុជាតា ហៅ...
ភ្នំពេញ៖ លោក សេន សុប៊ុន ហៅ នាយក្រូច គឺជាតារាកំប្លែងប្រុស ដ៏មានប្រជាប្រិយភាពមួយរូប ដែលទទួលបាន ការស្រឡាញ់គាំទ្រខ្លាំង ពីយុវវ័យគ្រប់ស្រទាប់ ជាមួយនឹងទេពកោសល្យ កំប្លុកកំប្លែង ជាពិសេសសព្វថ្ងៃ នាយកាន់តែទាញយកការចាប់អារម្មណ៍គាំទ្រ ពីមហាជនកាន់តែខ្លាំង តាមរយៈការសម្ដែង ជាតួអង្គមនុស្សចាស់ ឬធ្វើជាស្រវឹងជាដើម។ ទន្ទឹមនឹងភាពល្បីល្បាញនេះផងដែរ នាយក្រូច ក៏ត្រូវបានទស្សនិកកត់សម្គាល់ឃើញថា...
ភ្នំពេញ៖ តារាសម្ដែងស្រីវ័យក្មេង ដែលកំពុងមានប្រជាប្រិយភាពខ្លាំង លើបណ្ដាញសង្គម ក្រោយពីបានរៀបការសាងគ្រួសារ កាលពីថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២១រួចមក សង្កេតឃើញថា នាងនៅតែមមារញឹកខ្លាំង ជាមួយការងារជាអ្នកផ្សព្វផ្សាយ ផលិតផលសម្អាង ។ ហើយកត្តាដែលធ្វើឱ្យម្ចាស់ផលិតផល សម្អាងទាំងអស់ចាប់អារម្មណ៍ ដាក់ការងារឱ្យនាងធ្វើនេះ ដោយសារតែសម្រស់ ចែឡេង ស្រស់ស្អាត គួរឱ្យស្រឡាញ់ បូករួមជាមួយចំណេះដឹង...
ព្រឹត្តិការណ៍ដ៏ធំអស្ចារ្យ «WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេស» ដណ្តើមខ្សែក្រវាត់ពិភពលោក ដំបូងបង្អស់នៅកម្ពុជាInternational Professional Combat Council (IPCC) និងការឈ្នះប្រាក់លាន ច្រើនសន្ធឹកសន្ធាប់ត្រូវបានប្រកាសចាប់ផ្តើមជាផ្លូវការ នៅថ្ងៃសៅរ៍ ទី២ ខែមេសា ក្នុងកម្មវិធីសន្និសីទសារព័ត៌មាន ដែលត្រូវបានធ្វើឡើងនៅឯស្ថានីយទូរទស្សន៍ ថោនហ្វូល អេចឌីធីវី។ ថ្លែងក្នុងកម្មវិធីខាងលើ លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានមានប្រសាសន៍ថា៖ «កម្មវិធី WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេស ជាកម្មវិធីថ្មីមួយ និងធំបំផុតប្រចាំឆ្នាំ២០២២។ កម្មវិធីនេះ នឹងជួយពង្រឹងសមត្ថភាព និងហ្វឹកហាត់ ដល់កីឡាករប្រដាល់គុនខ្មែរ ត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលព្រះរាជណាចក្រកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ ព្រមទាំងលើកមុខមាត់ វិស័យគុនខ្មែរផងដែរ»។ ទន្ទឹមនឹងនេះ អ្នកស្រី គង់ កុសល នាយិកាផ្នែកទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានមានប្រសាសន៍ថា៖ «កម្មវិធីនេះនឹងក្លាយជាប្រវត្តិសាស្ត្រថ្មីមួយទៀត ក្នុងការជួយផ្សព្វផ្សាយក្បាច់គុណបុរាណខ្មែរ ទៅកាន់ពិភពលោក ហើយភេសជ្ជៈប៉ូវកម្លាំង វើក WURKZ ដែលត្រូវបានផលិតផលឡើងដោយកូនខ្មែរ ១០០ ភាគរយ ពិតជាមានកិត្តិយស និងមោទកភាពជាខ្លាំង ដែលបានសហការនាំយកកម្មវិធីនេះឡើង»។ លោកជំទាវ វ៉ា នីតា នាយិកាប្រតិបត្តិ ក្រុមហ៊ុនថោនគ្រុបបានលើកឡើងថា៖«គោលបំណងសំខាន់ ដែលយើងរួមគ្នាបង្កើតកម្មវិធីនេះឡើង គឺដើម្បីលើកស្ទុយ ដល់ក្បាច់គុណបុរាណខ្មែរ ឲ្យកាន់តែមានភាពល្បីល្បាញ និងលើកទឹកចិត្តដល់អ្នកជំនាន់ក្រោយ ឲ្យបន្តវេនថែរក្សាសម្បត្តិ វប្បធម៌ខ្មែរដ៏ផូរផង់មួយនេះ»។ ចំណែកឯ លោក គឹម ស្រ៊ុនកុសល តំណាងស្ថាប័ន IPCC ពិភពលោកប្រចាំប្រទេសកម្ពុជា និងជាទីប្រឹកក្សាក្រុមហ៊ុនថោនគ្រុបបានសម្តែងចំណាប់អារម្មណ៍ យ៉ាងដូច្នេះថា៖«គុនខ្មែរត្រូវបានស្វាគមន៍ ចូលជាសមាជិកគ្រួសារស្ថាប័នប្រដាល់អន្តរជាតិ IPCC។កិច្ចខិតខំប្រឹងប្រែងនៃពិភពប្រដាល់គុនខ្មែរ បានធ្វើឲ្យពិភពលោករំជើបរំជួលទទួលស្គាល់ ពីភាពរស់រវើកនៃក្បាច់គុនខ្មែរ យ៉ាងសម្បូរបែប ដែលវាគឺជាមោទកភា ព ជាតិខ្មែរជាខ្លាំង។ ជោគជ័យនេះ បានកើតចេញពីស្មារតីខ្មែរ ដែលរួបរួមសាមគ្គីគ្នា»។ «WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេស» ត្រូវបានរៀបចំដោយស្ថានីយទូរទស្សន៍ ថោ ន ឧបត្ថម្ភផ្តាច់មុខដោយភេសជ្ជៈប៉ូវកម្លាំងវើក WURKZ និងក្រោម ការ សហការ ជាមួយ សហព័ន្ធ កីឡា ប្រដាល់ គុន ខ្មែរ។ វាជាការរៀបចំកម្មវិធីប្រដាល់ នៅ១១ខេត្ត-ក្រុងដើម្បីផ្តល់ឱកាសដល់កីឡាករគុនខ្មែរ ធ្វើការបញ្ចេញសមត្ថភាព និងប្រកួតដណ្តើមយកខ្សែក្រវាត់ពិភពលោក IPCC និងប្រាក់លានច្រើនសន្ធឹកសន្ធាប់សរុប ១២០ លានរៀល។ ក្នុងនោះ កីឡាករប្រដាល់គុនខ្មែរ ជ័យលាភីលេខ១ ក៏នឹងទទួលបានប្រាក់រង្វាន់ ពីភេសជ្ជៈប៉ូវកម្លាំង វើក WURKZ ចំនួន ៤៨ លានរៀល ឬស្មើទៅនឹង ១ម៉ឺន២ពាន់ដុល្លារអាមេរិក ដែលជារង្វាន់ច្រើន មិនធ្លាប់មានពីមុនមក ព្រមទាំងក្លាយជាម្ចាស់ខ្សែក្រវាត់ពិភពលោក IPCC។ អ្វីដែលកាន់តែអស្ចារ្យទៀតនោះ កីឡាករផ្សេងទៀត ដែលបានរក្សាកៅអីចូលរួមក្នុងកម្មវិធីនេះ ក៏នឹងទទួលបានប្រាក់រង្វាន់យ៉ាងច្រើនផងដែរ រួមមាន៖ ជើងឯករងលេខ ២ ទទួលបានទឹកប្រាក់ ២៤លានរៀល ស្មើ ៦ពាន់ដុល្លារអាមេរិកកីឡាករលេខ ៣ និងលេខ ៤ ទទួលបានទឹកប្រាក់ ៨ លានរៀល ស្មើ ២ពាន់ដុល្លារអាមរិក ក្នុងមួយនាក់ រីឯកីឡាករ១០រូបផ្សេងទៀតនឹងទទួលបានទឹកប្រាក់ លើកទឹកចិត្តចំនួន ៤ លានរៀល ស្មើនឹង១ពាន់ដុល្លារអាមេរិក ក្នុងមួយនាក់។ ក្នុងកម្មវិធីសន្និសីទសារព័ត៌មាននេះដែរ ក៏មានការចាប់ឆ្នោតបែងចែកក្រុម A និង B សម្រាប់កីឡាករ ចំនួន១២រូបដែលបានឈ្នះការប្រកួតជម្រុះ នៅថ្ងៃទី១២ខែមីនាកន្លងមក។ ជើងខ្លាំងទាំងនេះ នឹងត្រូវចូលរួមកម្មវិធី «WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេស» ដែលនឹងចាប់ផ្តើម ក្នុងខែមេសាខាងនេះ។ កម្មវិធីនឹងចាប់ផ្តើមដំបូង នៅខេត្តកំពង់ស្ពឺ ហើយបន្តទៅខេត្តកោះកុង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តស្វាយរៀង ខេត្តព្រៃវែង និងក្រុងតាខ្មៅ នៃខេត្តកណ្តាល មុនបន្តមកប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅក្នុងរាជធានីភ្នំពេញ។ ដូច្នេះ ទស្សនិកជននៅតាម បណ្តាខេត្តខាងលើ ជាពិសេស អ្នកស្នេហាវិស័យ ប្រដាល់គុនខ្មែរ សូមកុំភ្លេចរង់ចាំស្វាគមន៍ ចូលរួមមើលការប្រកួតប្រដាល់ផ្ទាល់ និងរីករាយជាមួយកម្មវិធីកម្សាន្តនានា ដែលភេសជ្ជៈប៉ូវកម្លាំង វើក WURKZ នឹងរៀបចំ ដើម្បីឲ្យកម្មវិធីកាន់តែទាក់ទាញ និងជក់ចិត្តដល់អ្នកទស្សនា។ ដើម្បីទទួលបានព័ត៌មានថ្មីៗ លោកអ្នកអាចតាមដានទំព័រហ្វ៊េសប៊ុកភេសជ្ជៈប៉ូវកម្លាំង វើក WURKZ https://www.facebook.com/WurkzCambodia ឬទំព័រហ្វ៊េសប៊ុកស្ថានីយទូរទស្សន៍ ថោន ហ្វូល អេចឌីធីវីhttps://www.facebook.com/towntvcambodia ។
ភ្នំពេញ៖ កាលពីយប់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានបញ្ជូនអូប័រពេទ្យល្បឿនលឿន របស់ក្រុមហ៊ុន GTVC ទៅទទួលយកស្រ្តីមួយរូប បានឈឺពោះជិតសម្រាលកូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ស្រ្តីខាងលើមានឈ្មោះ ប៉ែន ណារី អាយុ ៣៣ឆ្នាំ មុខរបរ មេផ្ទះ ដែលមានប្តីឈ្មោះ លុយ អៀង អាយុ ៣៧ឆ្នាំ មុខរបរ សន្តិសុខនៅខេត្តព្រះសីហនុ រស់នៅ ភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ ស្រ្តីរងគ្រោះ ត្រូវបានលោកឧញ៉ា ទៀ វិចិត្រ រួមនឹងក្រុមការងារសង្គ្រោះ របស់ក្រុមហ៊ុនរបស់លោកឧកញ៉ា បញ្ជូនតាមអូប័រពេទ្យល្បឿនលឿន របស់ ក្រុមហ៊ុន GTVC មកកាន់កំពង់ផែនៅក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះ របស់ក្រុមហ៊ុនផ្ទាល់ យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ៕
ដើម្បីផ្តល់ព័ត៌មានលម្អិត អំពីផលិតផលថ្មីដែលពុំធ្លាប់មាន នៅកម្ពុជា ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ បានរៀបចំកម្មវិធីជួបជុំ ជាមួយថ្នាក់ដឹកនាំ សហការី និងតំណាងចែកចាយ ទូទាំងប្រទេស ដែលតែងផ្តល់ការគាំទ្រ យ៉ាងពេញទំហឹង និងជ្រើសរើសផលិតផល របស់ក្រុមហ៊ុនយកទៅលក់បន្ត ប្រកបដោយទំនុកចិត្ត។ កម្មវិធីនេះ បានបង្ហាញជាលម្អិត អំពីលក្ខណៈពិសេស...
បរទេស ៖គិតមកដល់ពេលនេះ បណ្តាប្រទេសក្នុងប្លុកអឺរ៉ុបមួយចំនួន ត្រូវបានគេជឿជាក់ថា នៅតែមានក្តីព្រួយបារម្ភនៅឡើយថា ការបញ្ជូនយន្តហោះព្រមទាំង រថក្រោះទៅកាន់អ៊ុយក្រែនហាក់ដូចជា ការចាក់ប្រេងបន្ថែមពីលើភ្លើងជាមិនខាន។ យោងតាមការចេញផ្សាយដោយ rt.com កាលពីថ្ងៃអង្គារម្សិលមិញបានឲ្យដឹងទៀតដែរថា ទោះបីជាយ៉ាងណាក្តីអង្គការណាតូនៅតែបន្តប្រឆាំងទៅនឹងគំនិត លើកឡើងមួយនេះ ដោយអះអាងថាប្លុកអឺរ៉ុប គួរតែបន្តធ្វើការផ្តល់ជំនួយយោធា ជាធម្មតានិងបង្កើនការពិភាក្សាជាមួយនឹងរុស្សី គឺជាដំណោះស្រាយដ៏ល្អបំផុត នៅពលេនេះ។ បណ្តាប្រទេសមួយចំនួននៅអឺរ៉ុប ធ្លាប់បានបង្ហាញជំហរឹងរូសមិនព្រមចូលរួម ពាក់ព័ន្ធសកម្មភាពដោយផ្ទាល់ណាមួយជាមួយនឹងជម្លោះរវាងអ៊ុយក្រែន និងរុស្សីឡើយ...
គៀវ៖ ប្រមុខចារកម្មយោធាអ៊ុយក្រែន ឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន អាចនឹងសម្លឹងមើល ពីការបំបែកអ៊ុយក្រែនជាពីរ ដូចកូរ៉េខាងជើង និងកូរ៉េខាងត្បូង អញ្ចឹងដែរ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន CNN។ កងពលតូច ឧត្តមសេនីយ៍ លោក Kyrylo Budanov ប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ ការពារជាតិអ៊ុយក្រែន បានឲ្យដឹងថា...