យើងដឹងហើយថា តម្រងនោម គឺជាសរីរាង្គដ៏សំខាន់មួយផ្នែក ដែលមានតួនាទីច្រោះឈាម និងបញ្ចេញកាកសំណល់ពុល ចេញពីរាងកាយ។ ប៉ុន្តែប្រសិនបើតម្រងនោម ជួបបញ្ហាសរីរាង្គផ្សេងទៀតក៏ជួបបញ្ហាដូចដែរ ដូច្នេះប្រសិនបើអ្នកសង្កេតឃើញ រោគសញ្ញាទាំង៥ចំណុចនេះ កើតមានឡើងជាញឹកញាប់ គួរតែប្រញាប់រកវិធីដោះស្រាយភ្លាម។ -នោមទាស់ក្នុងករណី ការនោមរបស់អ្នក មានការឈឺចាប់ ហើយទឹកនោមបញ្ចេញបានតិចៗ វាជាសញ្ញានៃការឆ្លងមេរោគលើផ្លូវបង្ហូរនោម។ ប៉ុន្តែប្រសិនបើទឹកនោមមានលាយឈាម វាអាចជាសញ្ញានៃជំងឺខ្សោយតម្រងនោម ហេតុនេះអ្នកគួរតែប្រញាប់ទៅពិនិត្យ សុខភាពតម្រងនោមឲ្យបានឆាប់។ -ហើមជើង...
អ្នកវិទ្យាសាស្ត្រនៅវិទ្យាស្ថាន Francis Crick Institute ទីក្រុងឡុងដ៍ បានរកឃើញថា ស្ពៃក្តោប ខាត់ណាផ្តា និងខាត់ណាផ្តាពណ៌ខៀវ មានផ្ទុកប្រូតេអ៊ីន ដែលអាចជួយទប់ស្តាត់ វត្តមានរបស់ពពួកបាក់តេរី ដែលជួយជំរុញដល់ការ អភិវឌ្ឍនៃជំងឺមហារីករន្ធគូថ ឬពោះវៀនធំ។ អ្នកដឹកនាំការស្រាវជ្រាវ លោក Gitta Stockinger បាននិយាយថា ការរកឃើញនេះ គឺជាដំណឹងដ៏ល្អមួយសម្រាប់មនុស្សគ្រប់រូប...
ជំងឺដាច់សរសៃឈាមខួរក្បាល ដែលភាសាបច្ចេកទេសហៅថា (stroke) គឺមូលហេតុចម្បងដែលអាចបណ្តោល ឲ្យអ្នកជំងឺត្រូវពិការភាព ឬក៏ស្លាប់ ជាប់ចំណាត់ថ្នាក់ទី២ នៅក្នុងចំណោមជំងឺ ដ៏កាចសាហាវផ្សេងៗទៀត។ ក្នុងពេលបច្ចុប្បន្ននេះ ជំងឺដាច់សរសៃឈាមខួរក្បាល កំពុងតែកើនឡើងយ៉ាងខ្លាំង នៅទូទាំងពិភពលោក ហើយសូម្បីតែមនុស្សវ័យក្មេងក៏អាចកើតមានដែរ។ អ្វីដែលគួរឲ្យបារម្ភខ្លាំងបំផុតនោះ ដោយសារតែខ្វះការយល់ដឹង ទើបអ្នកជំងឺជាច្រើនត្រូវបានគេ ធ្វើរោគវិនិច្ឆ័យឃើញយឺតពេល ហើយប្រឈមនឹងការស្លាប់។ តែទោះជាយ៉ាងណា ជំងឺដាច់សរសៃឈាមខួរក្បាល អាចការពារបាន...
នៅពេលដែលអ្នកទទួលទាន ចំណីអាហារសម្បូរជាតិគីមីច្រើន ហើយរស់នៅតំបន់ដែលមាន បរិស្ថានកខ្វក់ទៀតនោះ រាងកាយច្បាស់ជាមាន ផ្ទុកជាតិពុលកាន់តែច្រើន។ ជាពិសេស នៅពេលអ្នកមិនបានសម្អាត ជាតិពុលចេញពីរាងកាយទេ វានឹងប្រមូលផ្តុំបន្តិចម្តងៗ ដែលបង្កទៅជាបញ្ហាធ្ងន់ធ្ងរដល់សុខភាព។ ដូច្នេះ ដើម្បីជៀសផុតពីហានិភ័យផ្សេងៗ អ្នកគួរតែស្វែងយល់ពីរោគសញ្ញា និងវិធីបន្សាបជាតិពុល ដូចខាងក្រោម៖ ១.ប្រព័ន្ធភាពស៊ាំចុះខ្សោយ ប្រព័ន្ធភាពស៊ាំចុះទន់ខ្សោយ គឺសញ្ញាដំបូងដែលបង្ហាញពីជាតិពុល កើនឡើងនៅក្នុងរាងកាយលើសលប់។ មូលហេតុដែលបណ្តោលឲ្យ រាងកាយមានជាតិពុលច្រើនពេក...
តើអ្នកកំពុងតែកើតមានបញ្ហា ស្នាមជាំនៅលើរាងកាយដោយមិនដឹងខ្លួនមែនទេ? ត្បិតតែស្នាមជាំដែលលេចឡើងនៅលើផ្ទៃស្បែក មិនធ្វើឲ្យអ្នកឈឺចាប់ក៏ពិតមែន ក៏ប៉ុន្តែអ្នកមិនគួរមើលរំលងឡើង ព្រោះវាអាចជារោគសញ្ញា នៃជំងឺធ្ងន់ធ្ងរមួយចំនួន។ ជារឿយៗ ស្នាមជាំដែលកើតឡើងឯងៗ នៅលើផ្ទៃស្បែក អាចបណ្តោលមកពី បញ្ហាសុខភាពមួយចំនួន។ ជំងឺទឹកនោមផ្អែមទឹកនោមផ្អែម ក៏មានឥទ្ធិពលអវិជ្ជមានទៅលើចរន្តឈាមដែរ ដូច្នេះរាងកាយនឹងងាយស្រួលប្រឈម នឹងបញ្ហាស្នាមជាំនៅក្រោមស្បែក។ មិនតែប៉ុណ្ណោះ ស្នាមជាំអាចជារោគសញ្ញានៃ ជំងឺទឹកដោមផ្អែមដំណាក់កាលដំបូង ហើយរោគសញ្ញាផ្សេងទៀត នៃជំងឺទឹកនោមផ្អែម គឺស្រេកទឹក...
ភ្នំពេញ៖ ដើម្បីអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលជាពិធីបុណ្យប្រពៃណី ដ៏ធំបំផុតរបស់កម្ពុជា ក្រុមហ៊ុន មិត្តហ្វូន បានបង្កើតយុទ្ធនាការដ៏គួរឱ្យរំភើបមួយ «លេងចោលឈូងផ្សងសំណាង» ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់កម្មវិធី CamID/eMoney ឈ្នះរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ ។ យុទ្ធនាការដែលចាប់ផ្ដើមពីថ្ងៃទី១០ ខែមេសា និងបញ្ចប់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ ផ្ដល់រង្វាន់ជាច្រើន ដូចជា ខ្សែកមាស, ទូរសព្ទ iPhone...
ភ្នំពេញ៖ មកដល់ទៀតហើយ កម្មវិធីពិសេសសម្រាប់គម្រោងអ័រគីដេ ដឹរ៉ូយ៉ាល់ខុនដូមីនីម ! ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងខិតជិតមកដល់ក្នុងពេលខាងមុខនេះ ក្រុមហ៊ុនបានផ្តល់ជូននូវកម្មវិធីពិសេស គឺរាល់អតិថិជនដែលបានទិញយូនីតណាមួយពីគម្រោងខុនដូអ័រគីដេ នោះអតិថិជននឹងទទួលបាននូវការ Free លើសេវាកម្មគ្រប់គ្រង និងថែទាំ រហូតដល់ទៅ២ឆ្នាំ ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃនេះរហូតដល់មាន ការផ្តល់ដំណឹងជូនជាថ្មី។ អតិថិជនអាចទិញភ្លាម ចូលស្នាក់នៅបានភ្លាមៗ ជាមួយការផ្តល់ជូនបរិក្ខារ និងគ្រឿងសង្ហារឹមរួចជាស្រេច ដោយសារគម្រោងខុនដូរបស់អ័រគីដេ...
ការជ្រុះសក់ គឺជាបញ្ហាដ៏ធំមួយដែលមនុស្សជាច្រើន កំពុងតែប្រឈម ហើយសូម្បីតែមនុស្សវ័យក្មេងមួយចំនួន ក៏កើតមានបញ្ហានេះដែរ។ ជាទូទៅបញ្ហាជ្រុះសក់ កើតឡើងដោយសារតែ ការប្រែប្រួលអ័រម៉ូនក្នុងរាងកាយ កត្តាហ្សែន មានជំងឺរ៉ាំរ៉ៃ ស្បែកក្បាលសម្បូរជាតិខ្លាញ់ច្រើនពេក ជាពិសេសគឺ ទម្លាប់ប្រចាំថ្ងៃតែម្តង។ បើយោងតាមគហេទំព័រ soha បានបង្ហាញថា ទម្លាប់៥ចំណុចដែលអ្នកធ្វើស្ទើរតែរាល់ថ្ងៃ អាចជះឥទ្ធិពលយ៉ាងខ្លាំងទៅលើសក់ ហេតុនេះអ្នកត្រូវជៀសវាងឲ្យបាន។ ការប្រើប្រាស់សាប៊ូកក់សក់ សាប៊ូកក់សក់នីមួយៗ មានផ្ទុកសារធាតុគីមីខុសៗគ្នា...
ទម្លាប់ក្នុងការរស់នៅប្រចាំថ្ងៃ ពិតជាមានសារ:សំខាន់ខ្លាំងណាស់ សម្រាប់មនុស្សម្នាក់ៗ ព្រោះវាពាក់ព័ន្ធជាមួយ នឹងបញ្ហាសុខភាព។ ប្រសិនបើអ្នកមានទម្លាប់រស់នៅល្អ អ្នកនឹងទទួលបានសុខភាពល្អ ក៏ប៉ុន្តែប្រសិនបើអ្នកទម្លាប់ រស់នៅមិនល្អវិញនោះ អ្នកនឹងទទួលបានសុខភាពអាក្រក់មកវិញ។ ខាងក្រោមនេះ គឺជាទម្លាប់ ៣ចំណុច ដែលអ្នកគួរតែអនុវត្តឲ្យ បានជារៀងរាល់ព្រឹក៖ ១.បន្ទោរបង់នៅពេល ព្រឹកព្រលឹមចាប់ពីម៉ោង ៥ទៅម៉ោង៧ គឺជាពេលវេលាដែលល្អបំផុត ក្នុងការបញ្ចេញចោល។ ប្រសិនបើអ្នកមិនបានបញ្ចេញ ចោលនៅពេលព្រឹកទេ...
កង្វះលំហាត់ប្រាណគឺជា មូលហេតុចម្បងដែលបណ្តោលឲ្យ មនុស្សឆាប់ស្លាប់បំផុត ដោយសារតែបញ្ហាខ្លាញ់ សម្ពាធឈាមឡើងខ្ពស់ បញ្ហាបេះដូង និងកើតជំងឺផ្សេងៗ។ ផ្ទុយទៅវិញប្រសិនបើអ្នក ធ្វើលំហាត់ប្រាណទៀងទាត់ អ្នកនឹងមានសុខភាពល្អ ហើយអាចចៀសបញ្ហាទាំងអស់នេះ។ បើយោងតាមគេហទំព័រ boldsky បានបង្ហាញថា ការធ្វើលំហាត់ប្រាណដើរដោយថ្មើរជើង មួយថ្ងៃ១ម៉ឺនជំហ៊ាន អាចជៀសផុតពីជំងឺ៥មុខ។ ១.បញ្ហាបេះដូងការដើរ គឺជាលំហាត់ប្រាណមួយ ដែលជួយឲ្យចង្វាក់បេះដូង ដំណើរការបានល្អ ហើយជៀសផុតពីបញ្ហាផ្សេងៗ។...