ភ្នំពេញ ៖ លោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹក តំណាងលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹកនាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញបិទវគ្គបណ្តុះបណ្តាល គ្រូបង្វឹកកីឡាហែលទឹក កម្រិតមូលដ្ឋាន” ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែកក្កដា...
The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាកីឡាករខ្សែប្រយុទ្ធ Michael Olise ត្រូវបានគេជឿជាក់ថាបានសុំធ្វើការជួបប្រជុំគ្នាជាបន្ទាន់មួយជាមួយនឹងក្លឹប Bayern Munich ជុំវិញបញ្ហាផ្ទេរទៅចូលរួមReal Madrid។ កីឡាករជម្រើសជាតិបារាំងរូបនេះកំពុងឡើងទំរង់លេងខ្លាំងមែនទែនហើយតម្លៃខ្លួនក៏កំពុងឡើងកប់ពពកផងដែរដូច្នេះគាត់បានក្លាយទៅជាគោលដៅរបស់ក្លឹបយក្សអេស្បាញ Real Madrid រហូតមក។ រំលឹកដែរថា Olise ផ្ទេរទៅចូលរួម Bayern Munich ត្រឹមតែតម្លៃខ្លួន៥៥លានអឺរ៉ូប៉ុណ្ណោះកាលពីឆ្នាំ២០២៤និងបានបង្ហាញសមត្ថភាពដ៏អស្ចារ្យនៅ Bayern Munich...
យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹបកាំភ្លើងធំ Arsenal បានដាក់ផែនការថ្មីក្នុងការចរចនាំយកខ្សែប្រយុទ្ធអាហ្សង់ទីន Julian Alvaez សាជាថ្មីនៅមុនរដូវកាលក្រោយ។ ទោះបីជាធ្លាប់បានបរាជ័យម្តងហើយក្តីប៉ុន្តែជឿជាក់ថាក្លឹបមិនបោះបង់ឳកាសនេះឡើយហើយព្រមទាំងនឹងត្រៀមខ្លួនបើកការចរចាម្តងទៀតធ្វើយ៉ាងណានាំយកខ្សែប្រយុទ្ធកណ្តាលរូបនេះមករួមក្លឹបឲ្យបាននៅមុនពេលដែលការប្រកួតបើករដូវកាលចាប់ផ្តើមធ្វ។ កាំភ្លើងធំ Arsenal ព្យាយាមចរចា Alvarez នៅពេលនេះគឺនៅចំពេលដែលក្លឹប AT Madrid ក៏កំពុងព្យាយាមលក់កីឡាកររូបនេះចេញធ្វើយ៉ាងណាឲ្យគេចចេញពីការចង់បានរបស់ Barcelona ៕ ប្រែសម្រួល៖ស៊ុនលី
វៀតណាម ៖ កីឡារ សូត ផានិត ដណ្តើមបានមេដាយ មាសលើវិញ្ញាសាប្រយុទ្ធប្រភេទទម្ងន់ក្រោម ៧៥ គីឡូក្រាម បន្ទាប់ពីបានឈ្នះលើក កីឡាករហ្វីលីពីននៅវគ្គផ្តាច់ព័្រត្រក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាការ៉ាតេ ជើងឯកអាស៊ីអាគ្នេយ៍លើកទី ១៣ ឆ្នាំ២០២៦ The 13th South East Asian Karate Championship 2026”...
ទីក្រុងហាណូយ៖យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា តំបន់ចាស់របស់ទីក្រុងហាណូយ បានលេចចេញជាគោលដៅទស្សនាព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឈានមុខគេរបស់ទីក្រុង ដោយមានបារជាច្រើន និងអ្នកគាំទ្របាល់ទាត់រាប់រយនាក់បានប្រមូលផ្តុំគ្នានៅតាមដងផ្លូវក្នុងអំឡុងពេលការប្រកួតរវាងអាហ្សង់ទីន និងអេហ្ស៊ីប។ នៅម៉ោង ១១ យប់ ថ្ងៃទី ៧ ខែកក្កដា នៅពេលការប្រកួតបានចាប់ផ្តើម អតិថិជនជាង ៤០ នាក់បានប្រមូលផ្តុំគ្នានៅក្នុងបារមួយនៅលើផ្លូវ Hang Buom ក្នុងសង្កាត់...
អាមេរិក ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា អ្នកគាំទ្រដែលបើកបរទៅទស្សនាព្រឹត្តិការណ៍ការប្រកួត World Cup 2026 នៅកីឡដ្ឋាន SoFi ទីក្រុង Los Angeles បានបង់ប្រាក់ចន្លោះពី ១៥០ ទៅ ៣០០ ដុល្លារអាមេរិកសម្រាប់ការចតរថយន្តផ្លូវការ ខណៈចំណតឯកជននៅក្បែរនោះបានគិតថ្លៃរហូតដល់ ៦៧៦...
ក្រុមជម្រើសជាតិអេស្ប៉ាញ បានកក់កៅអីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃពានរង្វាន់ FIFA World Cup 2026™ ផ្លូវការហើយ បន្ទាប់ពីបានយកឈ្នះ ក្រុមបែលហ្ស៊ិក ក្នុងលទ្ធផល ២ ទល់នឹង ១ ក្នុងជំនួបវគ្គ ៨ ក្រុមចុងក្រោយយ៉ាងស្វិតស្វាញ នៅកីឡដ្ឋាន Los Angeles Stadium។ នៅនាទីទី...
ជប៉ុន៖យោងតាមការចេញ ផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា ឧស្សាហកម្មកម្សាន្តផ្តល់ជូន នូវផ្លូវជាច្រើនសម្រាប់អ្នកចង់ ក្លាយជាតារាចម្រៀង ខណៈវិស័យនេះត្រូវបានមើលងាយ ដោយមនុស្សខ្លះ តន្ត្រីករ និង តារាសម្តែងពេលខ្លះចូលទៅ ក្នុងឧស្សាហកម្មកម្សាន្តមនុស្សពេញវ័យ ដោយហេតុផលផ្សេងៗ។ ទោះជាយ៉ាងណាក៏ដោយ មិនមានមនុស្សច្រើនទេដែលបានគេចផុតពីស្ថានភាពឈឺចាប់ដោយងាកទៅរកការសម្តែងវីដេអូមនុស្សពេញវ័យ។ នាង Mio Katsuragi បានចាប់ផ្តើមក្នុងឧស្សាហកម្ម J-Pop ក្នុងនាមជាសមាជិកនៃ...
ថៃ ៖ យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា ជីវិតផ្ទាល់ខ្លួនរបស់នាង Lisa សមាជិកក្រុមតារាចម្រៀងនារីកូរ៉េខាងត្បូង BLACKPINK បានក្លាយជាប្រធានបទក្តៅគគុកម្តងទៀតនៅលើបណ្តាញសង្គម បន្ទាប់ពីរឿងអាស្រូវជាច្រើនបានគ្របលើរូបភាព។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជីវិតស្នេហារបស់តារាចម្រៀងរូបនេះ ត្រូវបានត្រួតពិនិត្យជាប្រចាំដោយប្រព័ន្ធផ្សព្វផ្សាយ ដោយមានពាក្យចចាមអារ៉ាមអំពីទំនាក់ទំនងស្នេហារវាងនាង និងមហាសេដ្ឋីជនជាតិបារាំង លោក Frédéric Arnault ដែលកំពុងបង្កឲ្យមានការចាប់អារម្មណ៍ ពីសាធារណជនជាបន្តបន្ទាប់ ។...
កូរ៉េខាងត្បូង៖យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា តារាសម្តែង និងជាតារាម៉ូដែលកូរ៉េខាងត្បូង នាង Han So Hee បានចែករម្លែកព័ត៌មានថ្មីៗពីទីក្រុងប៉ារីស ប្រទេសបារាំង ដោយនាងបានបង្ហោះរូបភាពជាច្រើនសន្លឹកនៅលើគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់នាង រួមជាមួយនឹងរូបសញ្ញាវ៉ែនតា។ រូបភាពដែលទាក់ទាញភ្នែកបំផុតបង្ហាញ ពី នាង Han So Hee ដើរកាត់តាមដងផ្លូវស្ងួតៗនៃប្រទេសបារាំង ដោយស្លៀកអាវទ្រនាប់ដ៏ស្រស់ស្អាត បែបសិចស៊ី។...