ភ្នំពេញ ៖ លោក ណុប វណ្ណថារ៉ូ អគ្គលេខាធិការរងសហព័ន្ធ កីឡាការ៉ាតេកម្ពុជា និងប្រធានប្រតិភូកីឡាការ៉ាតេកម្ពុជា នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ នេះ បានដឹកនាំប្រតិភូ គ្រូបង្វឹក គ្រូជំនួយក្រុមកីឡាករ-កីឡាការិនី ជម្រើសជាតិការ៉ាតេកម្ពុជាចូលរួមពិធី និងទទួលទានអាហារសាមគ្គី ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាការ៉ាតេ ជើងឯកអាស៊ីអាគ្នេយ៍លើកទី ១៣ ឆ្នាំ២០២៦ នៅទីក្រុង...
យោងតាមការចេញផ្សាយ របស់ The Goal បានឲ្យដឹងថាកីឡាករ Paul Pogba កំពុងប្រឈមមុខទៅនឹង ភាពមិនច្បាស់លាស់អំពីពេលវេលារបស់ខ្លួនជាមួយនឹងក្លឹប Monaco។ ក្លឹបដែលមានមូលដ្ឋាននៅក្នុងលីគកំពូល នៃប្រទេសបារាំងនេះ បានបញ្ជាក់ហើយថាខ្លួននឹងបើកទ្វា ឲ្យកីឡាករបារាំងរូបនេះចាកចេញ ខណៈពេលដែលកីឡាករកំពុងមានបញ្ហារបួស ក្នុងគ្រាដែលកំពុងទទួលរងរបួស ក្រោយទើបតែបានទទួល ឳកាសបង្ហាញវត្តមានប្រកួតឡើងវិញក្តី។ បុរសវ័យ៣៣ឆ្នាំរូបនេះ ទំនងក៏ជានឹងមិនបន្តរស់នៅទីនេះដែរ ហើយកំពុងបន្តពិនិត្យស្ថានភាព របួសនិងស្ថានភាពទីផ្សារបច្ចុប្បន្ន...
The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបកាំភ្លើងធំ Arsenal បានឈានដល់មួយជំហ៊ានទៀតហើយក្នុងដំណើរការចរចាកីឡាករ ខ្សែបម្រើម្នាក់របស់ក្លឹប Newcastle។ កីឡាករ Bruno Guimaraes ដែលបច្ចុប្បន្នកំពុងលេងឲ្យ Newcastle ក៏បានបញ្ជាក់ដែរថាពិតជាចង់បានផ្ទេរចូលរួមលេងជាមួយនឹង Arsenal ទាំងដែលបានដឹងហើយថាតំណែង ដ៏ធំនេះនៅទីនោះកំពុង កាន់កាប់ដោយកីឡាករអង់គ្លេសDeclan Rice ក្តី។ យ៉ាងណាក្តីបច្ចុប្បន្នកុងត្រា របស់ខ្សែបម្រើការពារប្រេស៊ីល...
បរទេស៖ សត្វពស់ប្រហែល ៩០០ ក្បាល រួមទាំងពស់វែកមានពិស បានរួចចេញពីកសិដ្ឋានមួយនៅក្នុងភូមិមួយក្នុងទីក្រុងហេងចូវ តំបន់ស្វយ័តក្វាងស៊ីចុង ភាគខាងត្បូងប្រទេសចិន បន្ទាប់ពីតំបន់នេះត្រូវបានខូចខាត ដោយទឹកជំនន់ ដែលបានបំផ្លិចបំផ្លាញតំបន់នេះ ដោយប្រជាជនមួយចំនួនរង របួសដោយសារពស់ចឹក ។ នេះបើយោងតាមការចុះផ្សាយ របស់ប្រព័ន្ធផ្សព្វផ្សាយ។ រដ្ឋាភិបាលក្រុងបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ក្រុមអ្នកជួយសង្គ្រោះត្រូវបានបញ្ជូនទៅដោះស្រាយស្ថានការណ៍ហើយ។ យោងតាមសារព័ត៌មាន The Global Times...
ស្វីស៖យោងតាមការ ចេញផ្សាយពីគេហទំព័រ RTបានប្រាប់ឲ្យដឹងថា គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានលុបចោលការព្យួរ គណៈកម្មាធិការអូឡាំពិករុស្ស៊ី (ROC) ជាបណ្ដោះអាសន្ន ដោយបើកផ្លូវឲ្យអត្តពលិក របស់ប្រទេសវិលត្រឡប់មកប្រកួតប្រជែងអន្តរជាតិវិញ ។ ការសម្រេចចិត្តនេះកើតឡើង ជិតបីឆ្នាំបន្ទាប់ពី ROC ត្រូវបានផ្អាករហូតដល់មានការជូនដំណឹងបន្ថែម ចំពោះការនាំយកអង្គការកីឡា មកពីតំបន់អ៊ុយក្រែនចំនួនបួនពីមុនដែលបានបោះឆ្នោតយ៉ាងច្រើនលើសលប់ឲ្យចូលរួមជាមួយរុស្ស៊ីកាលពីមួយឆ្នាំមុន។ សេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារ IOC បាននិយាយថាខ្លួនបានលុបចោល ការព្យួរនេះបន្ទាប់ពីរកឃើញថា...
ទីក្រុងហាណូយ ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា អ្នកគាំទ្របាល់ទាត់រាប់រយនាក់ បានប្រមូលផ្តុំគ្នា នៅចំណុចប្រសព្វ Ta Hien-Hang Buom នៃទីក្រុងហាណូយ កាលពីយប់ថ្ងៃចន្ទ ដើម្បីអបអរសាទរជ័យជម្នះ ៣-២ ដ៏គួរឲ្យរំភើបរបស់អាហ្សង់ទីនលើប្រទេសអេហ្ស៊ីប ដែលបំពេញតំបន់នោះ ដោយការស្រែកហ៊ោ និងការអបអរសាទរ។ នៅម៉ោងប្រហែល...
ភ្នំពេញ ៖ នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ លោក បួនហ៊ីង សុធីយ៉ា តំណាងលោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាប្រធានសហព័ន្ធកីឡាតេក្វាន់-ដូ ITF កម្ពុជាបានធ្វើពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា (MOU) ជាមួយក្រុមហ៊ុន NEXTGEN Hotel ដឹកនាំដោយ លោកស្រី...
កូរ៉េខាងត្បូង ៖ យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា តារាចម្រៀងនាង Sana សមាជិកក្រុម TWICE កំពុងប្រកួតប្រជែងខ្លួនឯងជាមួយនឹងការសម្ដែងជាលើកដំបូងក្នុងរយៈពេល ១១ ឆ្នាំចាប់តាំងពីការបង្ហាញខ្លួនលើកដំបូងរបស់នាង ដោយសហការជាមួយតារាល្បី។ យោងតាម OSEN នាថ្ងៃទី ៨ ថ្មីៗនេះ បាននិយាយថា នាង Sana បានទទួល...
The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹបបិសាចក្រហម Man UTD ក្លឹបបិសាចក្រហម Man UTD បានបង្ហើបអំពីផែនការថ្មីមួយទៀត ក្នុងការនាំយកតារាឆ្នើមម្នាក់មកពីក្លឹប Real Madrid ។ ក្រោមការដឹកនាំបណ្តោះអាសន្នរបស់លោក Michael Carrick បានខកខានគោលដៅសំខាន់ៗ កាលពីដំបូងកាលពីដើមទីផ្សារកីឡាកររដូវក្តៅនេះ ប៉ុន្តែពេលនេះបានចាប់ផ្តើមផែនការថ្មី ដែលមានទឹកប្រាក់រហូតទៅដល់១០០លានអឺរ៉ូ...
យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាកីឡាករខ្សែប្រយុទ្ធ Victor Osimhen ឆ្លើយតបទៅនឹងដំណឹងថាចូលរួមជាមួយនឹងក្លឹប Barcelona នោះបានចេញមកបដិសេធហើយអំពីលទ្ធភាពមួយនេះ។ កីឡាករខ្សែប្រយុទ្ធនេហ្ស៊ីរីយ៉ារូបនេះបច្ចុប្បន្នកំពុងលេងឲ្យក្លឹបតួគី Galatasaray និងជាប់ឈ្មោះជាកីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេកាលពីរដូវកាលកន្លងមកផង។ យ៉ាងណាក្តីកីឡាករផ្ទាល់បានចេញមកបដិសេធមិនមានបំណងចង់ផ្ទេរទៅចូលរួម Barcelona នោះឡើយនិងបញ្ជាក់អំពីការប្តេជ្ញាចិត្តចំពោះក្លឹប Galatasaray នៅឡើយ។ គួរឲ្យដឹងដែរថាកាលពីរដូវកាលមុនខ្សែប្រយុទ្ធកំពស់ខ្ពស់រូបនេះរកបាន២២គ្រាប់និងជួយមិត្តរួមក្រុមរកបាន៨គ្រាប់ផងនៅគ្រប់ការប្រកួតទាំងអស់របស់ក្រុម៕ ប្រែសម្រួល៖ស៊ុនលី