ភ្នំពេញ៖ ថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៥ ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវការរបស់អគ្គលេខាធិកាវៀតណាម To Lam ទៅកាន់ប្រទេសសិង្ហបុរី ក្រុមហ៊ុន Vietjet បានប្រកាសពីការចាប់ផ្តើមផ្លូវហោះហើរត្រង់ថ្មីមួយតភ្ជាប់កោះភូកុក ជាមួយប្រទេសសិង្ហបុរី រួមជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានយន្តហោះដែលមានតម្លៃជាទឹកប្រាក់ចំនួន ៣០០ លានដុល្លារជាមួយក្រុមហ៊ុន Carlyle Aviation Partners ។ ព្រឹត្តិការណ៍ដ៏សំខាន់នេះពង្រឹងការតភ្ជាប់វៀតណាម-សិង្ហបុរី និងជំរុញការអភិវឌ្ឍន៍ប្រកបដោយចីរភាពរវាងប្រជាជាតិទាំងពីរ។ ការតភ្ជាប់ផ្លូវអាកាសថ្មី៖ ផ្លូវកោះភូកុក-សិង្ហបុរី ចាប់ផ្តើមនៅថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២៥ ផ្លូវហោះហើរថ្មីនេះនឹងដំណើរការជើងហោះហើរទៅមកចំនួន ៤ ដងក្នុងមួយសប្តាហ៍ ដែលនាំឱ្យចំនួនជើងហោះហើរសរុបប្រចាំសប្តាហ៍របស់ Vietjet រវាងប្រទេសវៀតណាម និងសិង្ហបុរីកើនឡើងដល់ ៧៨ ដង។ ការបន្ថែមនេះបង្ហាញពីផ្លូវហោះហើរទី ៤ របស់ Vietjet ទៅកាន់ប្រទេសសិង្ហបុរី ដោយបំពេញបន្ថែមសេវាកម្មដែលមានស្រាប់ពីទីក្រុងហូជីមិញ ហាណូយ និងដាណាង។ ជាមួយនឹងបណ្តាញជើងហោះហើរកំពុងរីកចម្រើននេះ ក្រុមហ៊ុនអាកាសចរណ៍ Vietjet រំពឹងថានឹងបម្រើអ្នកដំណើរជាង ៥០០,០០០នាក់ក្នុងមួយឆ្នាំរវាងប្រទេសទាំងពីរ។...
ភ្នំពេញ ៖ កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ លោកសាកលវិទ្យាធិការរង អុីន វីរជ័យ បានដឹកនាំនិស្សិត និង ក្លឹបយុវជន កាកបាទក្រហមកម្ពុជា(កក្រក) ក្លឹបយុវជនសហភាព សហព័ន្ធយុវជនកម្ពុជា (សសយក) ប្រចាំសាកលវិទ្យាល័យបៀលប្រាយ បានចុះធ្វើកម្មវិធីសប្បុរសធម៌ និងសេវាសហគមន៍ ជូនគ្រួសារក្រីក្រ ចំនួន៧គ្រួសារ ដែលរួមមាន អង្ករ...
ភ្នំពេញ៖ នាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ នាយកដ្ឋានអប់រំកាយ និងកីឡាសិស្សនិស្សិតបានរៀបចំពិធីសំណេះសំណាលអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ “សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប” នៅសាលប្រជុំនាយកដ្ឋានអប់រំកាយនិងកីឡាសិស្ស និស្សិត ក្រោមអធិបតីភាពលោកបឹង គឹមតោ ប្រធាននាយកដ្ឋាន និងលោកអនុប្រធាននាយកដ្ឋាន ប្រធាន-អនុប្រធានការិយាល័យ...
ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ និងលោកស្រី ហេង គីមជី កាលពីពេលថ្មីៗនេះ បានឧបត្ថមថវិកា ចំនួន១០០០ដុល្លារអាមេរិក តាមរយៈសមាគមមូលនិធិមនុស្សធម៍ដើម្បីសង្គម សម្រាប់ទិញសម្ភារៈចែកជូនក្មេងៗនៅតំបន់វាលចាក់សំរាម ក្រុងប៉ោយប៉ែត។ សម្ភារៈ ដែលនឹងទិញរួមមាន ស្បែកជើងចំនួន ១០០គូ និងកាតាបសម្រាប់កុមារចំនួន ១០០កាតាប ដេីម្បីចែកជូនដល់កុមារ ជាកូនៗកំព្រា ដែលរស់នៅតំបន់វាលចាក់សំរាម...
ខេត្តកែប៖ នាថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥នេះ លោកអភិសន្តិបណ្ឌិត ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានកិត្តិយសក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យមហាផ្ទៃ និងលោកស្រី កែ សួនសុភី ស សុខា ជាតំណាងលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានអញ្ជើញចូលរួមកម្មវិធីរត់ពាក់កណ្តាលម៉ារ៉ាតុង ដើម្បីមនុស្សធម៌...
ភ្នំពេញ៖ ថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២៥ Emirates ជាក្រុមហ៊ុនអាកាសចរណ៍លំដាប់អន្តរជាតិធំជាងគេលើពិភពលោក មានសុទិដ្ឋិនិយមចំពោះការបន្ថែមផ្លូវហោះហើរថ្មីរវាង អេមីរ៉េត អារ៉ាប់រួម និងខេត្តសៀមរាប នេះបើយោងតាមក្រុមប្រតិបត្តិរបស់ក្រុមហ៊ុនអាកាសចរណ៍នេះដែលមានមូលដ្ឋាននៅប្រទេសកម្ពុជា។ យោងតាមលោក Mohammed Al Qassim នាយកគ្រប់គ្រងប្រចាំប្រទេសកម្ពុជារបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates បានឱ្យដឹងថា ការបន្ថែមចុងក្រោយលើបណ្តាញជើងហោះហើរកម្ពុជារបស់ Emirates ត្រូវបានរំពឹងថានឹងមានការកើនឡើងនៃចំនួនអ្នកដំណើរពីអេមីរ៉េត អារ៉ាប់រួម (United Arab Emirates) មកកាន់កម្ពុជា និងពង្រឹងការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (CEPA) ដែលត្រួសត្រាយផ្លូវសម្រាប់យុគសម័យថ្មីនៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា និងអេមីរ៉េត អារ៉ាប់រួម។ ក្រុមហ៊ុន Emirates បានប្រកាសពីការបន្ថែមជើងហោះហើរឌូបៃ-សៀមរាប នៅថ្ងៃទី ៣ ខែមីនា ដោយបានបង្ហាញថា ក្រុមហ៊ុនអាកាសចរណ៍នឹងដំណើរការជើងហោះហើរចំនួន ៣ ថ្ងៃក្នុងមួយសប្តាហ៍ពីទីក្រុងឌូបៃទៅខេត្តសៀមរាបតាមរយៈទីក្រុងបាងកកចាប់ពីថ្ងៃទី ៣ ខែមិថុនា។ លោក Mohammed Al...
ភ្នំពេញ៖ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ ក្រុមហ៊ុនអាកាសចរណ៍ Vietjet បានប្រកាសបើកដំណើរការសេវាកម្មផ្លូវហោះហើររវាងប្រទេសវៀតណាម និងប្រទេសនូវែលហ្សេឡង់ ដោយភ្ជាប់ទីក្រុងហូជីមិញជាមួយទីក្រុងអូកឡិន ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ច វប្បធម៌ និងទេសចរណ៍សំខាន់ៗរបស់ប្រទេសទាំងពីរ។ ក្រោយការប្រកាសនោះ នាយករដ្ឋមន្ត្រីប្រទេសនូវែលហ្សេឡង់ លោក Christopher Luxon ក៏បានអញ្ជើញទៅទស្សនៈកិច្ចនៅ Vietjet Aviation Academy (VJAA) នៅទីក្រុងហូជីមិញ និងជួបពិភាក្សាជាមួយស្ថាបនិកមហាសេដ្ឋី Vietjet គឺលោកស្រីបណ្ឌិត Nguyen Thi Phuong Thao ។ ក្រុមហ៊ុន Vietjet បន្តពង្រីកបណ្តាញហោះហើររបស់ខ្លួនដោយមានការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពង្រឹងកងនាវា និងនាវិករបស់ខ្លួន។ ផ្លូវហោះហើរថ្មីនេះ នឹងគាំទ្រដល់យុទ្ធសាស្ត្រកំណើនរបស់ក្រុមហ៊ុនអាកាសចរណ៍ ដោយផ្តល់នូវជម្រើសការធ្វើដំណើរប្រកបដោយប្រសិទ្ធភាពបន្ថែមទៀតសម្រាប់អ្នកដំណើរ រួមទាំងអ្នកដែលមកពីប្រទេសកម្ពុជាផងដែរ។ បច្ចុប្បន្ន Vietjet ដំណើរការជើងហោះហើរទៅមកប្រចាំថ្ងៃពីសៀមរាបទៅហាណូយ ដោយផ្តល់ឱ្យអ្នកធ្វើដំណើរនូវឱកាសដើម្បីស្វែងយល់ពីទីក្រុងដែលសម្បូរទៅដោយវប្បធម៌របស់ប្រទេសវៀតណាម។ ពីទីក្រុងហាណូយ អ្នកធ្វើដំណោះរអាចភ្ជាប់ជើងហោះហើរបានយ៉ាងងាយស្រួលទៅកាន់បណ្តាញហោះហើរដ៏ធំទូលាយរបស់ Vietjetដែលគ្របដណ្តប់ទូទាំងប្រទេសវៀតណាម និងគោលដៅជាច្រើននៅទូទាំងអាស៊ីប៉ាស៊ីហ្វិក។ ការប្រកាសសម្ពោធដាក់ឱ្យដំណើរការផ្លូវហោះហើរថ្មីនេះ គឺជាព្រឹត្តិការណ៍សំខាន់ក្នុងទំនាក់ទំនងទ្វេភាគីវៀតណាម – ប្រទេសនូវែលហ្សេឡង់ ខណៈដែលប្រទេសទាំងពីរបានលើកកម្ពស់ទំនាក់ទំនងជាផ្លូវការទៅជាភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយនៅមុនខួបលើកទី ៥០ នៃទំនាក់ទំនងការទូតរបស់ខ្លួន។ ផ្លូវហោះហើរទីក្រុងហូជីមិញ – អូកឡិន គ្រោងនឹងដាក់ឱ្យដំណើរការនៅខែកញ្ញា ឆ្នាំ ២០២៥ នឹងដំណើរការជើងហោះហើរទៅមកចំនួន ៤ ដងក្នុងមួយសប្តាហ៍ ដែលនេះនឹងជំរុញការបង្កើនការតភ្ជាប់សម្រាប់អ្នកធ្វើដំណើរ អាជីវកម្ម និងសិស្ស។...
ភ្នំពេញ៖ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២៥៖ ក្រុមហ៊ុនអាកាសចរណ៍ Emirates ដែលជាក្រុមហ៊ុនអាកាសចរណ៍លំដាប់អន្តរជាតិធំជាងគេលើពិភពលោក កំពុងជំរុញការតភ្ជាប់កម្ពុជា-អារ៉ាប់រួម (United Arab Emirates) ជាមួយនឹងការបន្ថែមជើងហោះហើរទីក្រុងឌូបៃ-សៀមរាប ដែលរំពឹងថានឹងលើកកម្ពស់ទាំងវិស័យទេសចរណ៍ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ក្រុមហ៊ុនអាកាសចរណ៍នឹងដាក់ឱ្យដំណើរការជើងហោះហើរចំនួនបីថ្ងៃក្នុងមួយសប្តាហ៏ពីទីក្រុងឌូបៃទៅខេត្តសៀមរាបតាមរយៈទីក្រុងបាងកកចាប់ពីថ្ងៃទី ៣ ខែមិថុនា។ សេវាកម្មជើងហោះហើរចំនួនបីថ្ងៃក្នុងមួយសប្តាហ៏របស់ក្រុមហ៊ុនអាកាសចរណ៍ Emirates ទៅខេត្តសៀមរាបនឹងដំណើរការនៅថ្ងៃអង្គារ ព្រហស្បតិ៍ និងថ្ងៃសៅរ៍។ ** ជើងហោះហើរ EK370 នឹងចាកចេញពីទីក្រុងឌូបៃនៅម៉ោង ៩:00 និងមកដល់ទីក្រុងបាងកកនៅម៉ោង ១៨:២៥នាទី។ បន្ទាប់មកជើងហោះហើរនេះនឹងចេញដំណើរពីទីក្រុងបាងកកនៅម៉ោង ២០:១០នាទី និងមកដល់សៀមរាបនៅម៉ោង ២១:៣០នាទី។ ជើងហោះហើរ EK371 នឹងចេញដំណើរពីខេត្តសៀមរាបនៅម៉ោង ០០:១៥នាទី ម៉ោង ហើយមកដល់បាងកកនៅម៉ោង ០១:៣៥នាទី។ បន្ទាប់មកជើងហោះហើរនឹងហោះចេញនៅម៉ោង ៣:៤០នាទី នឹងមកដល់ Dubai នៅម៉ោង ៦:៥០នាទី។ ពេលវេលាទាំងអស់គឺគិតជាម៉ោងក្នុងស្រុក។ ផ្លូវហោះហើរថ្មីរបស់ Emirates នឹងដំណើរការជាមួយយន្តហោះដែលមានប្រភេទកៅអីពីរថ្នាក់ Boeing...
ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ និងលោកស្រី កាលពីពេលថ្មីៗនេះ បានជួយឧបត្ថម្ភ នូវម៉ាស៊ីនបូមទឹក ចំនួន១គ្រឿង និងម៉ាស៊ីនបាញ់សម្លាប់មូសខ្នាតធំ ចំនួន១គ្រឿង ដល់វិទ្យាស្ថានកងទ័ពជើងទឹក ។ តាមការបញ្ជាប់ពីក្រុមការងារ របស់ អ្នកឧកញ៉ា ទៀ វិចិត្រ បានឱ្យដឹងថា ការឧបត្ថម្ភម៉ាស៊ីបូមទឹក និងម៉ាស៊ីនបាញ់សម្លាប់មូសខ្នាតធំ ខាងលើនេះ...
ភ្នំពេញ៖ ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៥ក្នុងឱកាសអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា Vietjet កំពុងផ្តល់ជូននូវប្រូម៉ូសិនបញ្ចុះតម្លៃសំបុត្រដ៏ពិសេសសម្រាប់ Eco-Class ចំនួន ៨៣,០០០ សំបុត្រ ដែលមានការបញ្ចុះតម្លៃរហូតដល់ 83% (*)។ ប្រូម៉ូសិនបញ្ចុះតម្លៃសំបុត្រពិសេសនេះ មានសុពលភាពសម្រាប់ការកក់សំបុត្រទុកចន្លោះពីថ្ងៃទី ៣ដល់ថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២៥ ដោយប្រើលេខកូដប្រូម៉ូសិន VJ83 នៅលើគេហទំព័រផ្លូវការរបស់ Vietjet (www.vietjetair.com) និងកម្មវិធីទូរស័ព្ទ Vietjet Air។ ប្រូម៉ូសិនបញ្ចុះតម្លៃសំបុត្រដ៏ពិសេសរយៈពេល ៣ ថ្ងៃនេះ អនុវត្តសម្រាប់បណ្តាញជើងហោះហើរទាំងអស់របស់ Vietjet សម្រាប់ការធ្វើដំណើររវាងថ្ងៃទី ១៧ ខែមីនា ដល់ថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៥ (**) ផ្តល់ឱ្យអ្នកធ្វើដំណើរនូវឱកាសដ៏ល្អឥតខ្ចោះដើម្បីស្វែងយល់ពីប្រទេសវៀតណាមនៅនិទាឃរដូវ។ មិនថាអ្នកកំពុងស្វែងរកកន្លែងសម្រាកលំហែកាយតាមឆ្នេរខ្សាច់ ការធ្វើដំណើកម្សាន្តផ្សងព្រេងដ៏រំភើប ឬចង់រកកន្លែងកំហែរបែបរ៉ូមែនទិកនោះទេ ពេលវេលាល្អបំផុតសម្រាប់ដំណើរកម្សាន្តជាមួយមនុស្សជាទីស្រឡាញ់ គឺចាប់ផ្តើមពីទិវាអន្តរជាតិនារីនេះហើយ។ អ្នកធ្វើដំណើរពីប្រទេសកម្ពុជាអាចទាញយកអត្ថប្រយោជន៍ពីការផ្តល់ជូនពិសេសនេះ ដើម្បីកក់ជើងហោះហើរពីសៀមរាបទៅហាណូយនារដូវផ្ការីកនេះ ជាមួយនឹងការតភ្ជាប់យ៉ាងរលូនទៅកាន់គោលដៅដ៏ពេញនិយមជាច្រើននៅទូទាំងប្រទេសវៀតណាម អាស៊ី និងអូស្ត្រាលី តាមរយៈបណ្តាញហោះហើរដ៏ទូលំទូលាយរបស់ Vietjet។ បច្ចុប្បន្នក្រុមហ៊ុន Vietjet ដំណើរការជើងហោះហើរទៅមកជារៀងរាល់ថ្ងៃនៅលើផ្លូវសៀមរាប-ហាណូយដែលដំណើរការយ៉ាងរលូន ដោយផ្តល់ជម្រើសក្នុងការធ្វើដំណើរដ៏ងាយស្រួលដើម្បីស្វែងយល់ពីរដ្ឋធានីដ៏រស់រវើកដែលមានអាយុកាលរាប់ពាន់ឆ្នាំរបស់ប្រទេសវៀតណាម។ កុំអោយឱកាសដ៏ពិសេសនេះកន្លងផុតទៅឱ្យសោះណា ផ្តល់កិត្តិយសដល់ស្ត្រីជាទីស្រឡាញ់ក្នុងជីវិតរបស់អ្នកជាមួយនឹងដំណើរកម្សាន្តដែលមិនអាចបំភ្លេចបាន! ប្រទេសវៀតណាមមានភាពល្បីល្បាញដោយសារវប្បធម៌ដ៏សម្បូរបែប...