ភ្នំពេញ៖ តំបន់សក្តានុពល ជាប់ផ្លូវក្រវ៉ាត់ក្រុងទី២បច្ចុប្បន្ននេះកំពុងមានសន្ទុះអភិវឌ្ឍន៍យ៉ាងឆាប់រហ័សទៅគម្រោងលើបុរី និងដីសម្រាប់សាងសង់លំនៅដ្ឋាន ខណៈផ្លូវក្រវ៉ាត់ក្រុងទី២នេះមានផ្លូវខ្វាត់ខ្វែងងាយស្រួលក្នុងការធ្វើចរាចរណ៍ និងដឹកជញ្ជូនទំនិញច្រើន ដែលបានបង្កភាពងាយស្រួល ដល់ប្រជាពលរដ្ឋប្រកបអាជីវកម្ម និងមុខជំនួញបានគ្រប់ប្រភេទ។ រាប់ចាប់ពីម្តុំស្ពានព្រែកសំរោងរហូតទៅដល់រោងចក្រថៃហ្គឺផ្លូវជាតិលេខ១ មានសន្ទុះអភិវឌ្ឍន៍ខ្លាំង ប្រជាពលរដ្ឋកំពុងនាំគ្នាសម្រុកទៅទិញម្តុំច្រើន ដោយសារតំបន់នោះ មានផាសុកភាពនិងអំណោយផលល្អ ម្យ៉ាងទៀតចំពោះការរស់នៅតំបន់នោះវិញ ប្រជាពលរដ្ឋមានលក្ខណៈទាន់សម័យដោយសារតែស្ថិតនៅក្នុងទីក្រុងភ្នំពេញ មានផ្សារទំនើប និងតំបន់កម្សាន្តទៀតផង។ បើតាមការអះអាងពីអ្នកជំនាញអចលនទ្រព្យ នៅថ្ងៃអនាគតតំបន់នេះនឹងទាក់ទាញការវិនិយោគកាន់តែច្រើន ព្រោះមានគម្រោងធំដូចជា ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីជាដើម...
សិង្ហបុរី: អាជ្ញាធរអាកាសចរណ៍ស៊ីវិលសិង្ហបុរី (CAAS) បានប្រកាសកាលពីថ្ងៃសុក្រ ទី១១ ខែធ្នូ ឆ្នាំ២០២០ថា ប្រទេសនេះនឹងដកការរឹតបន្តឹងព្រំដែនជាឯកតោភាគី (តែភាគីម្ខាង) ដើម្បីស្វាគមន៍ភ្ញៀវទេសចរមកពីកោះតៃវ៉ាន់ ចាប់ពីថ្ងៃ១៨ ធ្នូតទៅ។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយក្នុងថ្ងៃដដែល។ អាជ្ញាធរនេះបានចេញសេចក្ដីប្រកាសព័ត៌មានថា នៅពេលសេចក្ដីសម្រេចនេះចូលជាធរមានភ្លាម ភ្ញៀវទេសចរមកពីកោះតៃវ៉ាន់ អាចដាក់ពាក្យស្នើសុំប័ណ្ណធ្វើដំណើរតាមផ្លូវអាកាស (Air Travel Pass)...
ភ្នំពេញ៖ ក្រុមហ៊ុនពាណិជ្ជកម្មបរទេសទាំងអស់ ដែលមានតែសាខា ឬទីភ្នាក់ងារ នៅព្រះរាជាណាចក្រកម្ពុជា ត្រូវធ្វើការបំពេញទំរង់ចុះបញ្ជីពាណិជ្ជកម្មតាមមាត្រា១៧ និងមាត្រា១៨ នៃច្បាប់ស្ដីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម ដូចគ្នានឹងពាណិជ្ជករជានីតិបុគ្គលដែរ (មាត្រា១៩ កថាខណ្ឌ១ ២ នៃច្បាប់ស្ដីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម) ។ ផ្ទុយទៅវិញ ករណីដែលពាណិជ្ជករ និងក្រុមហ៊ុនពាណិជ្ជកម្មទាំងឡាយណា ដែលមិនបានចុះបញ្ជីពាណិជ្ជកម្ម តាមការបញ្ញត្តិរបស់ក្រសួងពាណិជ្ជកម្មទេ ត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ចំនួន ៥០,០០០៛...
វិស័យអចលនទ្រព្យ នៅកម្ពុជា បានរីកចម្រើនយ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ។ ជាទូទៅក្នុងចំណោមអ្នកជំនាញ អចលនទ្រព្យក្នុងស្រុក គឺបានបង្ហាញថា វិស័យអចលនទ្រព្យ នៅកម្ពុជា កំពុងដើរតាមទិសដៅត្រឹមត្រូវ ហើយបានធ្វើឲ្យ ប្រជាជនកម្ពុជា កាន់តែរីកចម្រើន ងើបចេញពីភាពក្រីក្រ ដោយសារកម្ពុជា បានក្លាយជាប្រទេស មានសេដ្ឋកិច្ចលូតលាស់ លឿនបំផុតមួយ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយតម្រូវការអចលនទ្រព្យ ក៏កំពុងមានកំណើនច្រើនផងដែរ។...
ភ្នំពេញៈ គម្រោងសាងសង់ ផ្លូវក្រវ៉ាត់ក្រុងទី៣ នៅតែបន្តដំណើរការទៅមុខ បើទោះបីកម្ពុជាកំពុងប្រឈម ទៅនឹងវិបត្តិជំងកូវីដ១៩យ៉ាងណាក្តី ហើយនៅពេលសាងសង់បញ្ចប់ផ្លូវនេះ អាចទ្រទ្រង់ទម្ងន់យានចរាចរណ៍ចំរុះ បានរហូតដល់២០ឆ្នាំ ខណៈបច្ចុប្បន្ននេះ សម្រេចបានលទ្ធផលប្រមាណជាង៤០ភាគរយ ។ លោកវ៉ាស៊ីម សូរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់គេហទំព័រ Propertyarea.asia កាលពីកន្លងមកនេះ ថា គម្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី ៣នេះ...
ភ្នំពេញៈ បើទោះបីជំងឺកូវីដ១៩ បាននឹងកំពុងញាំញីនៅក្នុងប្រទេសកម្ពុជារហូតមកដល់បច្ចុប្បន្ននេះយ៉ាងណាក្តី អ្នកជំនាញនៅតែមើលឃើញថា ដំណើរការនៃការសាងសង់គម្រោងផ្សារទំនើបទាំងធំ និងតូចៗ នានៅក្នុងប្រទេសនៅតែដំណើរការជាធម្មតា។ លោកឃាង ពុទ្ធី ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមអ្នកជំនាញអចលនវត្ថុកម្ពុជាបានប្រាប់គេហទំព័រPropertyarea.asia កាលពីថ្ងៃទី ៧ ខែធ្នូឆ្នាំ ២០២០ កន្លងមកនេះថា ដំណើរការនៃសាងសង់ផ្សារទំនើបនានា នៅតែដំណើរការធម្មតា បើទោះបីកន្លងមកនេះមានបញ្ហាខ្លះ ដែលជំរុញឱ្យមានការបិទផ្សារទំនើបក៏ដោយ។ លោកថ្លែងថា `វាដំណើរការធម្មតា ខណៈដែលជាងសំណង់...
អង់គ្លេសៈ ប្រទេសអង់គ្លេសធ្លាប់ជាចក្រភពមួយ ដែលមានឥទ្ឋិពលយ៉ាងខ្លាំង និងជាប្រទេសអភិវឌ្ឍន៍មួយ ដែលមានសេដ្ឋកិច្ចរីកចម្រើនជាងគេទាំង១០ នៅលើពិភពលោក ពិសេសតម្លៃអចលនទ្រព្យក៏មានតម្លៃខ្ពស់ផងដែរ។ តើអចលនទ្រព្យនៅតំបន់ណាខ្លះ ដែលមានតម្លៃខ្ពស់ តោះយើងទៅសិក្សាស្វែងយល់ទាំងអស់គ្នា។ ក្រុងបឺមីងហែម (Birmingham) បានជាប់ចំណាត់ថ្នាក់កំពូល ក្នុងតារាងឈ្មោះតំបន់ដែលមានតម្លៃខ្ពស់បំផុត ក្នុងទីផ្សារអចលនទ្រព្យរបស់ចក្រភពអង់គ្លេស ក្រៅពីក្រុងឡុងដ៍ ហើយក្រុងអេឌីនបឺក (Edinburgh) ជាប់ចំណាត់ថ្នាក់លេខ២ ចំណែកឯក្រុងលីតស៍ (Leeds) ជាប់ចំណាត់ថ្នាក់លេខ៣ ។ ដោយមានអចលនទ្រព្យចំនួន...
ភ្នំពេញៈ ចក្រភពអង់គ្លេស នឹងផ្តល់ការនាំចេញទំនិញរបស់ប្រទេសកម្ពុជា ដែលប្រទេសនេះនឹងអាចទាញយកអត្ថប្រយោជន៍ច្រើន បន្ទាប់ពីការប្រព័ន្ធអនុគ្រោះពន្ធ ហៅកាត់ GSP របស់ចក្រភពអង់គ្លេស សម្រាប់នាំទំនិញគ្រប់ប្រភេទ លើកលែងតែអាវុធនឹងចូលជាធរមានននៅឆ្នាំ២០២១ខាងមុខនេះ។ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មលោកសុខ សុភ័ក្ត្រ ត្រូវបានដកស្រង់សម្តីចេញភ្នាក់ងារសារព័ត៌មានរដ្ឋនៅថ្ងៃទី៦ ខែឆ្នូ ឆ្នាំ២០២០កន្លងមកបានមានប្រសាសន៍ថា កម្ពុជា នឹងពិភាក្សាជាមួយអង់គ្លេស ដើម្បីស្តារទំនាក់ទំនងនៃការនាំចេញ-នាំចូលរវាងប្រទេសទាំងពីរ អំឡុងពេលមានវិបត្តិ ហើយនៅក្រោយវិបត្តិកូវីដ១៩ ។ លោកបន្តទៀតថា “កម្ពុជានឹងពិភាក្សារកវិធានការស្តារឡើងវិញ...
ភ្នំពេញ៖ ចក្ខុវិស័យស្តីពីគោលនយោបាយដីធ្លីនៅកម្ពុជា គឺដីធ្លីត្រូវបានគ្រប់គ្រង រៀបចំ និងបែងចែកតាមរបៀបមួយ ដើម្បីរួមចំណែកធ្វើឱ្យសម្រេចនូវគោលដៅជាតិដ៏ទូលំទូលាយក្នុងការកាត់បន្ថយភាពក្រីក្រ ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមសេដ្ឋកិច្ចប្រកបដោយសមធម៌ អភិបាលកិច្ចល្អនៅក្នុងសង្គមប្រជាធិតេយ្យ ដែលតម្រង់ទិសទៅរកទីផ្សារដូចបានពិពណ៌នា នៅក្នុងសេចក្តីប្រកាសស្តីពីគោលនយោបាយដីធ្លី។ យោងតាមឯកសាររបស់ក្រសួងរៀបចំដី នគរូបនីយកម្ម និងសំណង់ស្តីពី ក្របខ័ណ្ឌយុទ្ធសាស្ត្រ នៃគោលនយោបាយដីធ្លីបានឱ្យដឹងថា ចក្ខុវិស័យនេះ ត្រូវបានបែកនៅក្នុងទិដ្ឋភាពធំ៣គឺ៖ ១) ដីត្រូវបានគ្រប់គ្រងតាមវិធិ ដែលធ្វើឱ្យសិទ្ធិលើអចលនទ្រព្យ មានភាពច្បាស់លាស់ និងមានសុវត្ថិភាពធ្វើឱ្យការផ្ទេរជាផ្លូវការនូវសិទ្ធិទាំងនោះមានភាពងាយស្រួល...
បរទេស៖ លោកចូបៃដិ នដែលត្រូវបានប្រកាស ជាប្រធានាធិបតីជាប់ឆ្នោត ដោយប្រព័ន្ធផ្សព្វផ្សាយនោះ បានប្រាប់កាសែត The New York Times ថា លោកមិនមានផែនការដកពន្ធ ២៥ ភាគរយលើទំនិញចិនដែលមានតម្លៃ ២៥០ ពាន់លានដុល្លារដែលកំណត់ ដោយរដ្ឋបាលរបស់លោកដូណាល់ត្រាំ ភ្លាមៗនោះទេ បន្ទាប់ពីចូលសេតវិមាន។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២...