ភ្នំពេញៈ អាជ្ញាធរខេត្តកែបបានអះអាងថា ប្រភេទដូហ្វីនទឹកប្រៃ ត្រូវបានរកឃើញ នៅតាមប្រជុំកោះមួយចំនួន ក្នុងខេត្តកែប ដែលបច្ចុប្បន្នក៏ដូចជាពេលកន្លងមក មិនទាន់មានការចាប់ អារម្មណ៍ពីភ្ញៀវទេសចរជាតិ និងអន្តរជាតិនៅឡើយទេ។ លោកសោម ពិសិដ្ឋអភិបាលខេត្តកែបបានមានប្រសាសន៍៍ឲ្យដឹងតាមទូរស័ព្ទកាលពីល្ងាចថ្ងៃទី១៦ មិថុនាកន្លងមកថា មានហ្វូងដូហ្វីនចន្លោះ១០ទៅ១៥ក្បាល តែងបង្ហាញវត្តមាននៅប្រជុំកោះអង្រ្កង និងកោះមួយចំនួនទៀត បានហែកទឹកលេង ដោយពួកវាបានមកស៊ីស្មៅសមុទ្រ ដោយសារតំបន់នោះសម្បូរដោយស្មៅសមុទ្រ និងជីវចម្រុះដទៃទៀត។ លោកបន្តថា “កន្លងមកមានការជួលទូកជិះកំសាន្ត ជាលក្ខណៈឯកជនរបស់ភ្ញៀវទេសចរណ៍...
សិស្សនឹងមានអារម្មណ៍ប្រមូលផ្តុំល្អប្រសើរ ប្រសិនបើអង្គុយរៀនក្នុងបន្ទប់ដែលមានលាបថ្នាំភ្លឺ ដោយសារពណ៌ទាំងនេះត្រូវពួកអ្នក វិទ្យាសាស្ត្ររកឃើញថា អាចធ្វើឱ្យកើនកម្រិតប្រមូលផ្តុំរបស់អ្នកសិក្សា ។ ពណ៌ដែលសិស្សចូលចិត្ត បំផុត និងមានផាសុកភាពបំផុត គឺពណ៌ស្រាល ។ ទន្ទឹមនោះ ២/៣ នៃអ្នកត្រូវ បានសួរមិនចូលចិត្តបន្ទប់រៀនលាប ពណ៌ក្រហមនោះទេ ។ ការស្រាវជ្រាវរបស់ក្រុមអ្នក វិទ្យាសាស្ត្រនៅសកលវិទ្យាល័យមួយ នៅអូស្ត្រាលីបានរកឃើញថា អ្នកអង្គុយ ក្នុងបន្ទប់រៀនពណ៌ក្រហម...
ច្រើនឆ្នាំមកនេះ ស្រីស្អាត បេនី យុំាង តែងតែបង្ហាញខ្លួនជាមួយម៉ាស់ជាប់ជានិច្ច ពោលគឺមិនដែល ដោះម៉ាស់ចេញសូម្បីម្ដង ប៉ុន្តែថ្មីៗនេះស្រីស្អាត បេនី យុំាង ទើបដាច់ចិត្តដោះម៉ាស់ចេញបង្ហាញសម្រស់ សារជាថ្មី ក្រោយសំងំព្យាបាលច្រមុះពាក់ម៉ាស់រាប់ឆ្នាំ។ រស់នៅក្នុងសភាពពាក់ម៉ាស់ច្រើនឆ្នាំមកនេះវាមិនមែនជាភាពងាយស្រួលទេសម្រាប់តារាស្រីរូបនេះ ដោយត្រូវបង្ខំចិត្តពាក់ម៉ាស់ជាប់ ដោយសារច្រមុះរបស់នាងមានបញ្ហាធ្ងន់ធ្ងរ។ ដោយឡែកថ្មីៗនេះ ស្រាប់តែ បេនី យុំាំង ដោះម៉ាស់ចេញទម្លាយសម្រស់ពិត ក្រោយព្យាបាលច្រើនឆ្នាំ ធ្វើឱ្យគាំទ្រភ្ញាក់ យ៉ាងខ្លាំងជាមួយសម្រស់ថ្មីរបស់នាង។...
អ្នកមេម៉ាយកូន២ សុទ្ធ បញ្ចកា ដែលកំពុងមានស្នាមរបួសជាំស្ទើរពេញខ្លួន ក្រោយមានជម្លោះជាមួយលោក អេដវីន កាលពីយប់មិញ បានចេញមុខបញ្ជាក់លើសាររបស់ខ្លួនដែលសរសេរថា”នាងមានអ្នកចាំមើលថែត ហើយ ហើយអ្នកក្រោយនោះល្អជាងអ្នកមុនទៅទៀត”។ សុទ្ធ បញ្ចកា បានសរសេរនៅលើបណ្ដាញសង្គមFacebook នៅមុនបន្តិចថា៖”Status មួយមុន ធ្វើឲ្យមានពាក្យឡកឡឺយខ្លាំងណាស់។ អ្នកខ្លះសរសេរថា“ អ្ហាក…បែកគ្នាមិនទាន់បានប៉ុន្មានផងក៏មានអ្នកមើលថែលឿនម៉េស ? Ohhh មាននាក់ថ្មីថែលឿនចឹង សង្សយ័ដូច...
លោកស្រី ឡាយ ហ៊ុនគី ត្រូវបានគេស្គាល់ថាជាម្ចាស់សៀវភៅអរិយធម៌ខ្មែរ តាមរយៈឈ្មោះមួយទៀតរបស់លោកស្រី គឺ ត្រឹង ងា (ជាឈ្មោះដែលត្រូវបានគេហៅតាមស្វាមីក្នុងសម័យអាណានិគមបារាំង)។ លោកស្រី គឺជាស្ត្រីខ្មែរដំបូង ដែលបានចងក្រងសៀវភៅប្រវត្តិសាស្ត្រសម្រាប់កូនខ្មែរជំនាន់ក្រោយបានសិក្សា និងរៀនសូត្ររហូតមកដល់ពេលបច្ចុប្បន្ននេះ។ លោកស្រី ត្រឹង ងា មានឈ្មោះដើមថា ឡាយ ហ៊ុនគី កើតនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ១៩៣៩...
ថ្ងៃព្រហស្បត្តិ៍ ៨កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ថ្ងៃនេះជាថ្ងៃសីល សម្រាប់ហុងស៊ុយ ល្អអាចកាត់សក់ឲ្យកូន, ការធ្វើពាណិជ្ជកម្មអាជីវកម្ម, បើកសម្ពោធ, បន់ស្រន់ សុំសំណាង, ជួសជុលផ្ទះ, តាំងទីលំនៅឋានថ្មី, ការដឹកជញ្ជូន, ធ្វើដំណើរ និងមធ្យមអាច...
ភ្នំពេញ៖ ចាប់តាំងពីពេល អ្នកនាង សុទ្ធ បញ្ចកា បានបង្ហោះរូបថត ក៏ដូចជាសារ បកអាក្រាតលោក អែតវីន បានវាយធ្វើបាបលើរាងកាយ កាលពីយប់ម្សិលមិញរួចមក រហូតមកទល់ពេលនេះ វានៅតែជាប្រធានបទយ៉ាងក្ដៅគគុក នៅលើបណ្ដាញសង្គមហ្វេសប៊ុក ។ ទាក់ទងជាមួយករណីនេះដែរ អតីតភរិយា ម្ចាស់ ផលិតកម្ម LD អ្នកនាង សុទ្ធ...
ភ្នំពេញ៖ អ្នកនាង សុទ្ធ បញ្ចកា កាលពីយប់ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២១ នេះ បានបង្ហោះសារបកអាក្រាតគូស្នេហ៍ថ្មីរបស់នាង គឺតារាសម្ដែង លោក អែតវីន ថា បានប្រើអំពើហិង្សា មកលើរាងកាយនាង យ៉ាងដំណំ ។ ការបង្ហាញរបស់ អតីតភរិយា ម្ចាស់...
ថ្មីៗនេះតារាសម្ដែងស្រីឆ្នើម ឌី សូនីតា ចេញមុខបកស្រាយទាំងព្រឹកក្រោយលេចឭរឿងនាងពាក់មុខខ្លា ដាក់គ្នាជាមួយតារាស្រីរាងតូចច្រឡឹង គង់ ច័ន្ទស្រីមុំ បន្ទាប់ពីអ្នកទាំងបង្ហោះសារស្រដៀងគ្នាដែល មហាជនកើតការសង្ស័យលើទំនាក់ទំនងល្អក់កករ។ មហាជនចូលខំមិនព្រោងព្រៀត លើហ្វេសប៊ុកតារាស្រីទាំងពីរដួងដែលបង្ហោះសារស្រដៀងគ្នា ដែលបង្ករឲ្យមានការសង្ស័យថា តារាស្រីរូបស្រស់ សូនីតា និងស្រី មុំ ពាក់មុខខ្លាដាក់គ្នា។ មិនឱ្យមហាជនសង្ស័យច្រើនលើទំនាក់ទំនងរបស់ពួកគេកាលពីព្រឹកមិញនេះ ឌី សូនីតា ចេញមុខស្រាយភ្លាមៗ ថាអ្នកពីរពុំមានបញ្ហាជម្លោះអ្វីជាមួយគ្នាដូចការសង្ស័យរបស់មហាជននោះទេ ពោលគឺសាមីខ្លួនទាំងពីរ មិនបានដឹងរឿងអ្វីសោះឡើយ ហើយពួកគេថែមទាំងពីរមានទំនាក់ទំនងស្អិតរមួតជាមួយគ្នាថែមទៀតផង។ ឌី...
សិស្សសាលាម្នាក់ នៅខេត្ត Jambi ប្រទេសឥណ្ឌូនេស៊ី បានសម្រេចចិត្តលក់ម៉ូតូឪពុក បានលុយ ១៤០៦ដុល្លារ យកទៅទិញសំបុតយន្តហោះឡើងទៅ ក្រុង Jakarta ដើម្បីជួបបុរសសង្សារដែលស្រលាញ់គ្នាក្នុងហ្គេមអនឡាញ តែលទ្ធផលគួរឱ្យខកចិត្តជាខ្លាំង។ វីដេអូរបស់ក្មេងស្រីខាងលើ និយាយអមដោយទឹកភ្នែកនៅឯព្រលានយន្តហោះ ដោយគ្មានសាច់ញាតិ កំពុងផ្ទុះការចាប់អារម្មណ៍ក្នុងបណ្ដាញសង្គម Instagram ព្រោះតែបុរសក្នុងក្ដីស្រមៃ ដែលជាគូស្នេហ៍តែងកំដរនាងលេងហ្គេម Free Fire បដិសេធមិនចង់ជួបនាង...