សុខៗ ស្រាប់តែឃើញ សារធាតុរាវចេញពីចុងសុដន់ ស្រីៗគ្នាយើងច្បាស់ជាកើតក្ដីព្រួយបារម្ភជាមិនខាន ប៉ុន្តែវាជារឿងធម្មតាចំពោះស្ត្រីភាគច្រើន។ ទោះជាយ៉ាងណាក៏ដោយ ពណ៌នៃសារធាតុរាវចេញពីចុងសុដន់ ក៏អាចជាសញ្ញាប្រាប់យើងឲ្យដឹងពីជំងឺកើតលើសុដន់បានដែរ។ សារធាតុរាវចេញពីចុងសុដន់ អាចមានសភាពខុសៗគ្នា ខ្លះមានសភាពថ្លារ៉ាវ ខ្លះទៀតខាប់ ស្អិតៗ មានពណ៌ស និងខ្លះទៀតមានសណ្ឋានដូចឈីស ។ ហេតុនេះហើយ ស្រីៗគ្នាយើងគួរស្វែង យល់ពីរាងកាយយើងឲ្យបានច្បាស់ដូចជាបញ្ហា មានសារធាតុរាវចេញ ពីចុងសុដន់ ហើយពណ៌របស់សារធាតុ...
តើមាននរណាទៅដែលថា មិនចូលចិត្តស្ករ សូម្បីតែក្នុងការនិយាយស្តី ក៏គេត្រូវការពាក្យផ្អែមល្ហែមដែរ។ ក៏ប៉ុន្តែជាតិផ្អែមមិនមែនមានតែនៅក្នុងស្ករឯណា ផ្លែឈើនិងបន្លែបង្កា ក៏មានជាតិផ្អែមដែរ ហើយវាមិនធ្វើឱ្យកើតជំងឺផង។ តទៅនេះគឺជាអត្ថប្រយោជន៍មួយចំនួននៃការឈប់ញ៉ាំស្ករ។ ១- ទម្ងន់របស់រាងកាយនៅស្ថេរគេប្រើស្ករនៅក្នុងការធ្វើចំណីអាហារមួយចំនួន ដើម្បីឱ្យវាមានរសជាតិឆ្ងាញ់ហើយញ៉ាំបានច្រើន ដែលជាហេតុធ្វើឱ្យឡើងធាត់។កាលណាអ្នកកាត់បន្ថយស្ករនៅក្នុងចំណីអាហារ ទម្ងន់របស់អ្នកនឹងនៅស្ថេរ មិនឡើងធាត់ឬចុះស្គមទេ។ វាអាចជាការពិបាកនៅក្នុងពេលមុនដំបូង ក៏ប៉ុន្តែវាមិនជាអ្វីទេដល់យូរៗទៅ។ ២- វានឹងធ្វើឱ្យអ្នកឈប់ចង់ញ៉ាំស្ករតទៅទៀតសូមបញ្ជាក់ថា យើងមិនមែនឈប់ញ៉ាំផ្អែមទាំងស្រុងទេ តែឈប់ញ៉ាំស្ករដែលគេចម្រាញ់ចេញពីរុក្ខជាតិមក(ស្ករស ស្ករត្នោត...
បារាំង៖អ្នកស្រាវជ្រាវ នៅប្រទេសបារាំង បានសិក្សាលើអ្នកជក់បារីជាង ៣៥.០០០ នាក់ទាំងបុរសនិងស្ត្រី ដែលបានប្រើសេវាកម្មបញ្ឈប់ការជក់បារីដូចជាផលិតផលជំនួសជាតិនីកូទីន ការជក់បារី និងវគ្គព្យាបាលមួយទល់មួយ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ចំនួនបារីដែលជក់បារីជារៀងរាល់ថ្ងៃគឺ ២៣ដើម សម្រាប់ស្ត្រី និង ២៧ដើមសម្រាប់បុរស ប៉ុន្តែ ៥៥ ភាគរយនៃបុរសបានឈប់ជក់បារីបើប្រៀបធៀបនឹងស្ត្រី ៥២ ភាគរយ។ គួរឲ្យចាប់អារម្មណ៍ស្ត្រីប្រហែល ៥៦ ភាគរយមានការពឹងផ្អែកជាតិនីកូទីនធ្ងន់ធ្ងរបើប្រៀបធៀបទៅនឹងបុរស...
ក្រិច៖អ្នកជំនាញក្រិចបាននិយាយថា ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា ការទទួលទានរបបអាហារបែបមជ្ឈឹមបូព៌ា “Mediterranean” មានសាច់ក្រហមតិចអាចជួយធ្វើឲ្យលិង្គងាប់ចំពោះបុរសដែលកំពុង ប្រឈមនឹងជំងឺនេះ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ពួកគេបានបន្តថា នេះក៏ព្រោះតែបុរសដែលមាន ជំងឺលើសឈាមប្រឈមនឹងជំងឺនេះទ្វេដងជាងអ្នកដែល មានកម្រិតសម្ពាធឈាមធម្មតា។ ដើម្បីស្វែងយល់ថា តើការព្យាបាលសម្ពាធឈាម តាមរយៈការផ្លាស់ប្តូររបបអាហារក៏បានជួយព្យាបាលបញ្ហាងាប់លិង្គដែរឬទេ អ្នកជំនាញមកពីសាកលវិទ្យាល័យAthens នៅប្រទេសក្រិចបានឲ្យបុរសវ័យកណ្តាល ២៥០ នាក់ទទួលរបបអាហារមជ្ឈឹមបូព៌ានិងតាមដានសុខភាពរបស់ពួកគេ។ អ្នកស្រាវជ្រាវបានរកឃើញថា បុរសដែលធ្វើតាម របបអាហារមជ្ឈឹមបូព៌ាយ៉ាងច្រើន មានលំហូរឈាមល្អប្រសើរកម្រិតអ័រម៉ូនតេស្តូស្តេរ៉ូនខ្ពស់...
ស្កុតឡេន ៖ ការស្រាវជ្រាវថ្មីមួយ បានបង្ហាញថា ស្ត្រីមានផ្ទៃពោះ អាចកាត់បន្ថយហានិភ័យ នៃការកើតមិនគ្រប់ខែ ដោយការចេញ ទៅបន្ទប់ស្ថិតក្រោមពន្លឺព្រះអាទិត្យ អំឡុងពេលមានផ្ទៃពោះដំបូង នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Edinburgh បានរកឃើញថា ស្ត្រីមានផ្ទៃពោះ ដែលត្រូវពន្លឺព្រះអាទិត្យតិចបំផុត នៅប្រទេសស្កុតឡេន មានហានិភ័យ ១០ ភាគរយខ្ពស់...
ស្ករស និងស្ករតោ្នត គឺជាប្រភេទស្ករ ដែលយើងតែងប្រើប្រាស់ ក្នុងអាហារទទួលទានជាប្រចាំថ្ងៃ ។ មនុស្សភាគច្រើន គិតថាការប្រើស្ករត្នោត គឺមានផលល្អជាង ព្រោះវាមានផ្ទុកសារធាតុបំប៉នច្រើនជាង តែតាមការពិតមិនមាន អំណះអំណាងវិទ្យាសាស្ត្រណា បានបញ្ជាក់បែបនេះនោះទេ ។ ស្ករត្នោតមានផ្ទុកសារជាតិ molasses និងផ្អែមជាងស្ករសធម្មតា ។ ប៉ុន្តែតើក្នុងចំណោមពួកវា ទាំងពីរមួយណាល្អ ចំពោះសុខភាពយើងជាង? រវាងស្ករស...
ខណៈពេលដែលទូរស័ព្ទដៃត្រូវបានបង្កើតឡើង ដើម្បីសាកសមនឹងការដាក់ក្នុងហោប៉ៅក៏ដោយ ក៏រឿងនេអាចមិនមានសុវត្ថិភាពបំផុតសម្រាប់ទុកដាក់ទូរស័ព្ទដៃរបស់អ្នកដែរ។ តាមការស្រាវជ្រាវថ្មីបានណែនាំថា ការទុកទូរស័ព្ទនៅក្បែរស្បែក នឹងបង្កើតលទ្ធភាពរងនឹងកាំរស្មីរបស់ទូរស័ព្ទបាន។ វេជ្ជបណ្ឌិត Devra Davis បានចាប់ផ្តើមស្រាវជ្រាវរឿងនេះ ក្រោយពីសម្គាល់ឃើញស្ត្រីជាច្រើនមាននិន្នាដាក់ ទូរស័ព្ទរបស់ខ្លួនក្នុងអាវទ្រនាប់។វេជ្ជបណ្ឌិតរូបនេះបានដកស្រង់ករណី ជំងឺមួយដែលស្ត្រីវ័យក្មេងម្នាក់ ត្រូវបានគេរកឃើញថា មានមានដុំសាច់រាងដូចទូរស័ព្ទដៃមួយដុំក្នុងសុដន់របស់នាង។ក្នុងពេលនិយាយគ្នាមួយនៅឯ Australia’s National Institute of Environmental Health Sciences...
អាល្លឺម៉ង់៖ យោងតាមការស្រាវជ្រាវថ្មីមួយ បានឲ្យដឹងថា មនុស្សចាស់អាចស្ថិត ក្នុងការជ្រើសរើសមិនអើពើ និងព័ត៌មានដែលអាចបង្ហាញ ពីអារម្មណ៍ពិបាកយល់ចិត្ត ព្រមទំាងការស្តាប់ជាងកាលនៅវ័យក្មេងនេះ បើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ មនុស្សពេញវ័យជនជាតិអាល្លឺម៉ង់ ជាង២០០០នាក់មានអាយុចាប់ពី២១ឆ្នាំឡើងទៅ ត្រូវបានសួរថា តើពួកគេចង់បានចំណេះដឹងនិងព័ត៌មាន អំពីព្រឹត្តិការណ៍ជីវិតខុសៗគ្នា ដោយអ្នកជំនាញមកពីវិទ្យាស្ថាន Max Planck សម្រាប់ការអភិវឌ្ឍនធនធានមនុស្សនៅទីក្រុង ប៊ែរឡាំងប្រទេសអាល្លឺម៉ង់។ ព្រឹត្តិការណ៍ទាំងនេះរួមបញ្ចូលទាំងកាលបរិច្ឆេទ នៃការស្លាប់ផ្ទាល់ខ្លួនរបស់ពួកគេថា តើអនាគតប្តីឬប្រពន្ធរបស់ពួកគេនឹងបោកប្រាស់ពួកគេ...
ការព្យាបាលជំងឺដោយប្រើខ្ទឹមបារាំងត្រូវបានគេចាត់ទុកថាជារឿងមួយមានតម្លៃយ៉ាងអស្ចារ្យ និងល្អចំពោះសុខភាពទៀត។ ខ្ទឹមបារាំងអាចព្យាបាលជំងឺផ្តាសាយ សម្រួលដល់សម្ពាធឈាម ប្រឆាំងការរលាក សម្លាប់មេរោគផ្សិត បំបាត់ស្ត្រេស និងការអស់កម្លាំងទៀត។ ខាងក្រោមនេះគឺជាជំងឺដែលអ្នកអាចប្រើខ្ទឹមបារាំងព្យាបាលបាន។ ឈឺបំពង់កចូរហាន់ខ្ទឹមបារាំងជាដុំតូចៗ និងលាយខ្ញីដែលម៉ត់ និងអំបិលបន្តិច ហើយដាក់វាទាំងអស់ចូលទៅក្នុងកន្សែងក្តៅមួយ។ អ្នកអាចយកកន្សែងក្តៅនេះទៅស្អំនៅបំពង់កដើម្បីបំបាត់ការឈឺចាប់។ ចំពោះការឈឺចាប់នៅក្បាល ទ្រូង បាតដៃ ឬខ្នង សុទ្ធតែមានប្រសិទ្ធភាពដូចគ្នា។ ហើមជើងខ្ទឹមបារាំងគួរតែចម្អិនឱ្យឆ្អឹងពីរបីនាទី ហើយយកវាទៅកិនជាមួយទឹកបន្តិចបន្តួច រហូតដល់ក្លាយទៅជាល្បាយមួយ។...
ក្រសួងធនធានទឹកនិងឧត្តុនិយមបានចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី១៧ខែសីហាថាកាំរស្មី UV កើនឡើង សន្ទស្សន៍របស់វានៅកម្ពុជាដល់១០ ដែលអាចធ្វើអោយគ្រោះថ្នាក់ដល់សុខភាព។ ដូច្នេះ ប្រជាជនកម្ពុជាត្រូវប្រុងប្រយ័ត្នពិសេសចន្លោះម៉ោង ១០ទៅ ម៉ោង ២ រសៀល។ តើកាំរស្មីUV អាចបង្កគ្រោះថ្នាក់ដូចម្តេចដល់ស្បែកនិងសុខភាពរបស់យើង? មានប្រភេទពន្លឺUVមួយចំនួនដែលវាបែងចែកទៅតាមថាមពលដែលវាមាន ប្រភេទនៃពន្លឺUV • ពន្លឺ UVA ថាមពលទាបជាងគេ។ ពេលដែលអ្នកត្រូវកំដៅ ព្រះអាទិត្យអ្នកត្រូវ នឹងពន្លឺUVA...