ប្រកួតយប់មិញនេះ នៅទឹកដី Newcastle ក្រុមភ្ញៀវ Arsenal មិនអាចធ្វើអ្វីបានឡើយទោះបីជាអាចគ្រប់គ្រងបាល់បានទៅដល់ជិត៦០ភាគរយក្តីបូកជាមួយនឹងការប៉ុនប៉ង់ស៊ុតដល់ទៅ១៤លើកផង។ ប្រហែសយប់មិញ Arsenal បែរជារបូតគ្រាប់បាល់នៅនាទីទី៦៤ទៅឲ្យក្រុម Newcastle ស៊ុតបញ្ចូលទីដោយកីឡាករ Anthony Gordonធ្វើឲ្យក្រុម Arsenal បាត់ឳកាសតាមប្រជែងក្រុមលេខ១ក្នុងតារាង ដែលបច្ចុប្បន្នកំពុងមានពិន្ទុ២៦និង២៧ពិន្ទុ។ សប្តាហ៍នេះទោះបីជាយ៉ាងណាក្តី Arsenal នៅតែបន្តឈរនៅលេខរៀងទី៣នៅឡើយ មាន២៤ពិន្ទុខណៈដែល Spurs នៅសល់១ប្រកួតក្នុងដៃមាន២៦ពិន្ទុហើយក្រុមមេឃខៀវ...
កីឡាករខ្សែប្រយុទ្ធដែលបានបង្ហាញទំរង់លេងយ៉ាងរស់រវើង Jeremy Doku សប្តាហ៍នេះនៅតែបន្តធ្វើបានយ៉ាងល្អក្នុងការប្រកួតក្នុងលីគកំពូលឲ្យក្រុមមេឃខៀវ Man City ។ ប្រកួតយប់មិញក្នុងទឹកដីរបស់ Man City កីឡាកររូបនេះអាចស៊ុតបញ្ជូលទីគ្រាប់ដំបូងឲ្យក្រុមតាំតែពីនាទីទី៣០និងបន្តបន្ទាប់ជួយមិត្តរួមក្រុមរកគ្រាប់បាល់បន្ថែមដល់ទៅ៤គ្រាប់ទៀតមុនពេលដែលកីឡាករ Ake បញ្ចប់ការប្រកួតជាមួយនឹងគ្រាប់បាល់ទី៦។ Man City ឡើងទៅលេខរៀងទី១បណ្តោះអាសន្នក្នុងតារាងកំពូលលីកអង់គ្លេសដោយមាន២៧ពិន្ទុខណៈដែលក្រុម Spurs នៅមាន១ប្រកួតក្នុងដៃត្រូវធ្វើយប់នេះមាន២៦ពិន្ទុក្នុងដៃរួចទៅហើយ៕ ប្រែសម្រួល៖ស៊ុនលី
The Goal ចេញផ្សាយនៅថ្ងៃនេះបានសរសេរថា ទីបំផុតកីឡាករ Lionel Messi និងកីឡាករខ្សែប្រយុទ្ធ Luis Suarez នឹងអាចវិលត្រឡបមកចាប់ដៃគូគ្នាសាជាថ្មីម្តងទៀតហើយនៅជាមួយនឹងក្លឹប Inter Miami ។ ប្រភពដដែលបានបញ្ជាក់ថាកុងត្រាត្រូវបានត្រៀមទុករួចរាល់ហើយក្រោយការចរចារវាងក្លឹប Inter Miami ជាមួយនឹងក្លឹប Gremio ដែលបច្ចុប្បន្នកីឡាករខ្សែប្រយុទ្ធរូបនេះកំពុងលេងឲ្យ។ កុងត្រាដែលគេជឿជាក់ថានឹងអាចមានពេលវេលាត្រឹមតែ១ឆ្នាំក្តីប៉ុន្តែជម្រើសនៃការបន្តកុងត្រាគឺមានបន្ថែមទៀតនៅក្រោយបញ្ចប់ហើយពេលនេះកីឡាករ Suarez បានធ្វើដំណើរចាកចេញពីទីក្រុង...
The Goal ចេញផ្សាយនៅថ្ងៃនេះបានសរសេរថា ក្លឹបបិសាចក្រហម Man UTD បានបរាជ័យដល់ទៅ៨ប្រកួតមកហើយក្នុងរដូវកាលថ្មីនេះប្រហែលជានឹងអាចសម្រេចចិត្តបែកផ្លូវគ្នាជាមួយនឹងគ្រូបង្វឹកលោក Erik Ten Hag ហើយ។ ជារដូវកាលដ៏អាក្រក់បំផុតមិនធ្លាប់មានរបស់ប្រវត្តិសាស្ត្រក្លឹបរយៈពេលជាង៦០ឆ្នាំមកនេះជាការចាប់ផ្តើមរដូវកាលដ៏យ៉ាប់បំផុតក្រោមការដឹកនាំរបស់លោក Ten Hag ដែលវាទំនងជានឹងមិនឳកាសផ្សេងទៀតទេសម្រាប់គ្រូបង្វឹករូបនេះ។ ប្រភពដដែលបានឲ្យដឹងដែរថាបច្ចុប្បន្នក្លឹបប្រហែលជាបានកំណត់យកគ្រូបង្វឹកគោលដៅមួយចំនួនរួចមកហើយទុកសម្រាប់តំណែងនេះដែលក្នុងនោះក៏មានទាំងគ្រូបង្វឹកសញ្ជាតិបារាំង Zinedine Zidane ផងលោក Roberto De Zerbi...
The Goal ចេញផ្សាយនៅថ្ងៃនេះបានសរសេរថា ក្លឹបយក្សអេស្បាញ Real Madrid បានសម្លឹងមើលឃើញកីឡាករអង់គ្លេសម្នាក់ដើម្បីមកជំនួសកីឡាករខ្សែការពារស្លាបរបស់ខ្លួន។ ប្រភពដដែលបានអះអាងថា កីឡាករលេងនៅក្លឹបតោខៀវ Chelsea ដែលត្រូវបានគេស្គាល់ថា Reece James បច្ចុប្បន្នបានក្លាយទៅជាគោលដៅដែលអាចជំនួសតំណែងរបស់កីឡាករ Dani Carvajalបាន។ ទោះបីជាមានទំរង់លេងល្អនិងពេញចិត្តគណកម្មការគ្រប់គ្រងក្លឹបគ្រប់នៅអេស្បាញក្តីប៉ុន្តែកុងត្រារយៈពេលរបស់គាត់ជាមួយនឹង Chelsea គឺជាបញ្ហាខណៈដែលវាមានសុពលភាពដល់ទៅឆ្នាំ២០២៨ហើយកាន់តែលំបាកកីឡាករហាក់ដូចជាមិនទាន់បានបង្ហាញពីបំណងក្នុងការចាកចេញពីក្លឹបនៅឡើយដែរ៕ ប្រែសម្រួល៖ស៊ុនលី
ខាងក្រោមនេះជាអ្នកចាត់ការដ៏ជោគជ័យបំផុតទាំង១០រូប នៅក្នុងប្រវត្តិសាស្ត្រ Premier League ៣០ឆ្នាំចុងក្រោយនេះ រាប់ចាប់ពីរដូវកាលឆ្នាំ១៩៩២/៩៣៖ ១. លោក Alex Ferguson៖ ដឹកនាំបាន ២១រដូវកាល ឈ្នះពាន PL ១៣ដង។ ២. លោក Pep Guardiola៖ ដឹកនាំបាន ៧រដូវកាល ឈ្នះពាន PL ៥ដង។...
ភ្នំពេញ ៖ ក្រុមកីឡាការិនីវាយសីកម្ពុជា ដណ្ដើមបានមេដាយមាសដំបូង នៃព្រឹត្តិការណ៍វាយសីជើងឯក យុវជនអាស៊ីអាគ្នេយ៍ “BA Sea Regional Junior Championship 2023” នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ លើវិញ្ញាសាវាយគូនារីអាយុក្រោម ១៧ឆ្នាំ ក្រោយយកឈ្នះក្រុមកីឡាការិនី ទីម័រខាងកើត ដោយលទ្ធផល ២សិតទល់០ នៅពហុកីឡដ្ឋានជាតិមរតកតេជោ...
អារ៉ាប៊ីសាអ៊ូឌីត នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកម្មវិធីប្រកួតកីឡា FIFA World Cup 2034។ នេះបើយោងតាមការចុះផ្សាយរបស់ Aljazeera កាលពីម្សិលមិញនេះ។ បើតាមប្រភពខាងលើ អារ៉ាប៊ីសាអ៊ូឌីតច្បាស់តែធ្វើជាម្ចាស់ផ្ទះកម្មវិធីនេះហើយ ព្រោះតែប្រទេសដែលដាក់ការប្រកួតប្រជែងក្នុងការធ្វើជាម្ចាស់ផ្ទះកម្មវិធីខាងលើនេះគឺមានតែប្រទេសនេះប៉ុណ្ណោះ។ អូស្ត្រាលីជាប្រទេសធ្លាប់មានបំណងរៀបចំព្រឹត្តិការណ៍ខាងលើ បានដកខ្លួនវិញកាលពីម្សិលមិញ ដែលជាថ្ងៃចុងក្រោយនៃការដាក់ពាក្យចូលរួមប្រកួតប្រជែងធ្វើជាម្ចាស់ ដែលធ្វើឲ្យ អារ៉ាប៊ីសាអ៊ូឌីត ជាបេក្ខជនតែមួយដែលបានដាក់ពាក្យ។ គួរបញ្ជាក់ផងដែរ អារ៉ាប៊ីសាអ៊ូឌីតធ្លាប់បានប្រកួតប្រជែងក្នុងការរៀបចំ World Cup...
Ronaldo ប្រេស៊ីលជាកីឡាករ ដែលឈ្នះពាន Ballon d’Or ក្នុងវ័យក្មេងបំផុតក្នុងប្រវត្តិសាស្ត្ររបស់ពានមួយនេះ ។ នេះបើយោងតាមការចុះផ្សាយរបស់ Francefootball ។ កីឡាករនេះបានឈ្នះពាន នៅក្នុងឆ្នាំ១៩៩៧ ក្នុងវ័យ២១ឆ្នាំ នូវកំឡុងពេលដែលគេផ្លាស់ មកលេងឲ្យ Inter Milan ជាលើកដំបូង។ នៅក្នុងរដូវកាលឆ្នាំ១៩៩៦/៩៧នោះ ពេលដែលគេបានលេងឲ្យ Barca ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះស៊ុតចូល៤៧គ្រាប់...
ភ្នំពេញ ៖ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា ប្រកាសរៀបចំការប្រកួតកីឡាវាយកូនបាល់ រំលឹកខួបលោក ទេព ឃុណាលើទី២៨ ឆ្នាំ២០២៣ “28th Annual Tep Kunnah Memorial Cup 2023” ដែលជាអតីតកីឡាករវាយកូនបាល់លំដាប់លេខ១ ក្នុងទសវត្សរ៍ទី៦០ នៅទីលានកីឡាវាយកូនបាល់ នៃពហុកីឡដ្ឋានជាតិមរតកតេជោ ប្រព្រឹត្តចាប់ពីថ្ងៃទី១៨ដល់ ១៩ ខែវិច្ឆិកា...