ភ្នំពេញ៖លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា និងជាតំណាងលោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡានាថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២៣ បានអញ្ជើញចូលរួមពិធីបិទសិក្ខាសាលា វគ្គរៀបចំផែនការយុទ្ធ សាស្ត្រស្វែងរកឧត្តមភាព ក្នុងការចូលរួម ប្រកួតកីឡា...
GENEVA ៖ FIFA មានទុនបម្រុងជិត ៤ ពាន់លានដុល្លារ បន្ទាប់ពីជោគជ័យ ផ្នែកហិរញ្ញវត្ថុ World Cup ២០២២ នៅប្រទេសកាតា ហើយការរីកចម្រើន ផ្នែកបដិសណ្ឋារកិច្ច និងការលក់សំបុត្រ នៅការប្រកួត ឆ្នាំ២០២៦ នៅអាមេរិកខាងជើង ត្រូវបានគេរំពឹងថា នឹងបន្ថែមរាប់ពាន់លាន ដល់ប្រាក់ចំណូល របស់ស្ថាប័ន...
ភ្នំពេញ ៖ សហព័ន្ធកីឡាតុងហ្គីលម៉ូដូកម្ពុជា នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣បាន ប្រកាសបើកការប្រកួតកីឡា តុងហ្គីលម៉ូដូ ជ្រើសរើសជើងឯកប្រចាំឆ្នាំ ២០២២ជាផ្លូវការនៅ FFWPU-Cambodia ដោយមានការចូល រួមពិធីនេះ ពីសំណាក់លោក ប៊ើណាតដឹណូ ជីវីឡាគេនតេ ប្រធានសហព័ន្ធកីឡាតុងហ្គីល ម៉ូដូប្រចាំអាស៊ីប៉ាស៊ីហ្វិក និងលោក ចំរើន សុផល អនុប្រធានតំណាង...
ខេត្តកំពង់ធំ ៖ លោក យិន សាមឌី ប្រធានគ្រប់គ្រង កម្មវិធីបាល់របស់អង្គការផ្កាយសមុទ្រ បាននិយាយថា ព្រឹត្តិការណ៍ការប្រកួត បាល់ទាត់វិលជុំកុមារ និងយុវជន AIA – ISF Youth League លើកទី២ប្រចាំឆ្នាំនេះមានក្រុមកីឡាករ-កីឡាការិនី បាល់ទាត់កុមារ និងយុវជនចំនួន ៣៦០នាក់មកពី ៣០ក្រុមនៅទីរួមខេត្តកំពង់ធំ ក្រោមការសហការ...
អារ៉ាប៊ីសាអ៊ូឌីតបានជាប់ឈ្មោះជាម្ចាស់ព្រឹត្តិការណ៍ Club World Cup ឆ្នាំ២០២៤។ ការប្រកាសនេះធ្វើឡើងដោយគ្មានការជំទាស់ណាមួយពីសំណាក់ប្រធានសហព័ន្ធបាល់ទាត់ប្រចាំទ្វីបទាំង ៦ លើពិភពលោក។ ព្រឹត្តិការណ៍ Club World Cup ជាការប្រកួតមួយ ដែលសម្រាំងយកក្លឹបជើងឯកមកពីទ្វីបទាំង ៦ ដើម្បីស្វែងរកជើងឯកបាល់ទាត់ក្លឹបពិភពលោក។ នៅឆ្នាំ២០២៣នេះ ក្លឹប Real Madrid បានលើកពាននៅប្រទេសម៉ារ៉ុក។ តាំងពីបង្កើតនៅឆ្នាំ២០០០មក...
មហាសេដ្ឋីកូនកាត់អ៊ីរ៉ង់-អាមេរិកលោក Jahm Najafi ដែលជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនវិនិយោគផ្នែកកីឡាករ MSP Sports Capital គ្រោងនឹងដាក់ពាក្យដេញថ្លៃទិញយកក្លឹប Tottenham Hotspur។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Financial Times។ ក្លឹបដែលមានមូលដ្ឋាននៅរាជធានីឡុងដុងមួយនេះដាក់លក់ក្នុងតម្លៃប្រមាណ ៤ប៊ីលានដុល្លារអាមេរិក។ បើតាមប្រភពខាងលើ លោក Najafi មិនមែនទិញដាច់តែឯងទេ ពោលគឺលោកគ្រោងនឹងចូលហ៊ុន ៧០% ហើយសហការជាមួយក្រុមហ៊ុនផ្សេងទៀត...
កីឡាករខ្សែប្រយុទ្ធ Erling Haaland បានបង្ហាញអំពីជំហនៅតែចង់រកគ្រាប់បាល់ ឲ្យបានច្រើនជាងនេះទៀត ទោះបីជាបានស៊ុតបញ្ចូលទីបាន១គ្រាប់ ជ័យជំនះលើក្រុម Arsenal កាលពីយប់ថ្ងៃពុធម្សិលមិញក្តី។ Man City បានយកឈ្នះក្រុមកំពូលតារាង Arsenal នៅទឹកដី Emirates ក្នុងលទ្ធផល៣ទល់នឹង១ហើយនៅតែកីឡាករ Haaland មិនសប្បាយចិត្តទៀត ទាំងដែលគាត់ក៏ជាអ្នកស៊ុតចូលទី១ គ្រាប់ហើយបច្ចុប្បន្ន Man City...
លោក Thierry Henry ត្រូវបាន The Goal ចេញផ្សាយថាបានត្រៀមរៀបចំខ្លួនរួចរាល់ហើយ ដើម្បីអាចវិលត្រឡប់មកកាន់អាជីពជាគ្រូបង្វឹកវិញ ហើយក្នុងនោះកំពុងពិចារណាការងារ នៅលីគកំពូលរបស់អាមេរិក ឬតំណែងជាគ្រូបង្វឹកជម្រើសជាតិអាមេរិក ដែលកំពុងទំនេរនោះតែម្តង។ មកដល់ពេលនេះគ្រប់គ្នាបានដឹងថា លោក Henry គឺជាបុគ្គលម្នាក់ដែលមានការសាកសមបំផុត ជាមួយនឹងតំណែងនេះ ពីព្រោះថាគាត់ស្វែងយល់ និងដឹងច្បាស់អំពីស្ថានភាពបាល់ទាត់របស់អាមេរិក និងបាល់ទាត់នៅអឺរ៉ុប ព្រមទាំងលីគនិងក្រុមជម្រើសជាតិផងដែរ។ អតីតកីឡាករឆ្នើមរបស់...
ទាំងបិសាចក្រហម Man UTD និងកាំភ្លើងធំ Arsenal សុទ្ធតែត្រូវបានគេជឿជាក់ថា កំពុងធ្វើការពិចារណានិងកំពុងចរចា ជាមួយនឹងកីឡាករខ្សែការពារស្លា Denzel Dumfries ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប នៅលីគកំពូលអ៊ីតាលី។ The Goal ជឿជាក់ថាក្លឹបយក្សរបស់អង់គ្លេសទាំងពីរនេះ នឹងធ្វើការប្រកួតប្រជែងគ្នានៅក្នុងរដូវក្តៅខាងមុខ នៅពេលដែលឱកាសមកដល់ហើយជឿជាក់ថាម្ចាស់ក្លឹប នឹងមិនខ្វះខាតលុយដើម្បីចំណាយឲ្យ Dumfries ឡើយ។ Dumfries បច្ចុប្បន្នបន្តលេងក្នុងនាមជាកីឡាករខ្សែការពារស្លាបស្តាំ...
ខេត្តកំពង់ធំ៖កីឡាករ-កីឡាការនីជាកុមារ និងយុវជនសរុបចំនួន ៣៦០នាក់ មកពី៣០ក្រុមបានមកជួបជុំគ្នាយ៉ាងច្រើនកុះករនៅបរិវេណទីលានបាល់ទាត់ ហ្វុតសាលក្លឹបអាចារ្យលក្ខនៅទីរួមខេត្តកំពង់ធំចូលរួមព្រឹត្តិការណ៍ការប្រកួតបាល់ទាត់វិលជុំ កុមារ និងយុវជន AIA – ISF Youth League លើកទីពីរប្រចាំឆ្នាំនេះក្រោមការសហការរវាងអង្គការផ្កាយសមុទ្រ (ISF) និងក្រុមហ៊ុនធានា រ៉ាប់រងអាយុជីវិត AIA Cambodia ។ការប្រកួតនេះដោយមានការចូលរួមកុមារ និងយុវជន ជាកីឡាករ-កីឡាការនីបានបញ្ចេញសមត្ថភាពរបស់ខ្លួនយ៉ាងស្វាហាប់ និងអស់ពីកម្លាំងកាយចិត្តក្នុងការប្រកួតមិត្តភាពមួយនេះ...