ប្រធានផ្នែកកីឡារបស់ក្លឹប PSV លោក Marcel Brands នៅថ្ងៃនេះបានសារភាពថា កីឡាករ Cody Gakpo នឹងអាចត្រូវបានក្លឹបលក់ចេញជាមិនខាន នៅក្នុងខែមករាខាងមុខនេះ ប៉ុន្តែជាមួយនឹងប្រាក់តម្លៃខ្លួន បំបែកកំណត់ត្រារបស់ក្លឹបប៉ុណ្ណោះ។ កីឡាករវ័យ២៣ឆ្នាំរូបនេះជាកីឡាករលេងនៅស្លាបស្តាំ ទាំងជាមួយនឹងក្លឹប និងក្រុមជម្រើសជាតិហូឡង់ ហើយជាលទ្ធផលនៅកាតា គាត់បានទាក់ចិត្តក្លឹបធំៗជាច្រើននៅអឺរ៉ុប ដែលធ្វើឲ្យ PSV ជឿជាក់ថាគាត់នឹងមិនអាចបន្តលេង ជាមួយនឹងក្លឹបនៅខែមករាខាងមុខនេះ។...
កីឡាករខ្សែការពារ Raphael Varane នៅមុនការប្រកួតប៉ះគ្នាយប់ស្អែកនេះ បានធ្វើការលើកសរសើរយ៉ាងខ្លាំង ចំពោះដៃគូរបស់ខ្លួនជម្រើសជាតិម់ារ៉ុក ដែលបានឡើងមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ ជាមួយគ្នាហើយបានលើកទឹកចិត្ត ឲ្យសមាជិកមិត្តរួមក្រុមបារាំង ត្រូវតែប្រុងប្រយ័ត្ន ជាជាងការរីករាយនៅក្នុងវគ្គនេះ។ បាល់ទាត់ពិភពលោកឆ្នាំនេះមានអ្វីៗដែលប្រែប្រួលមិននឹកស្មានជាច្រើន ជាពិសេសក្រុមតូចយកឈ្នះក្រុមខ្លាំង ដូចជាជប៉ុនយកឈ្នះអេស្បាញ និងអាល្លឺម៉ង់ ម៉ារ៉ុក ទំលាក់ហូឡង់ និងប៉ទុយហ្គាល់ជាដើម ហើយក្រូអាតទំលាក់ប្រេស៊ីល សុទ្ធតែជាមេរៀនដែលក្រុមជម្រើសជាតិបារាំង អាចយកមកសិក្សាជាមុនបាន នេះបើយោងតាមការយល់ឃើញ...
Neymar បានធ្វើការផ្ញើសារជាសាធារណៈ ក្នុងការថ្លែងអំណរគុណដល់គ្រូបង្វឹកលោក Tite នៅក្រោយការប្រកាសលាលែងចេញពីតំណែងរបស់លោកពីការងារជា គ្រូបង្វឹកជម្រើសជាតិប្រេស៊ីលពោលគឺនៅក្រោយពេល ដែលលទ្ធផលដែលមិនសូវជោគជ័យក្នុងការប្រកួត បាល់ទាត់ពិភពលោកនៅកាតានាពេលកន្លងមកនេះ។ ប្រេស៊ីលបានបំបាក់ក្រុមខ្លាំងជាច្រើនមុនឡើងទៅដល់វគ្គ១៦ក្រុម ចុងក្រោយប៉ុន្តែបែរជាបរាជ័យត្រឹមបាល់កាត់សេចក្តី១១ម៉ែត្រជាមួយនឹងក្រុមក្រូអាតទៅវិញ គឺជាលទ្ធផលដែលមិននឹកស្មាន ឡើយសម្រាប់អ្នកគាំទ្រនិងជាពិសេសម្រាប៉គ្រូបង្វឹកលោក Titeតែម្តង។ Neymarបានសរសេរថា បញ្ជាក់អារម្មណ៍សោកសៅចំពោះ ដំណឹងនេះថា៖ខ្ញុំពិតអរគុណអ្វីគ្រប់យ៉ាងនូវ មេរៀនដែលអ្នកបានបង្រៀនខ្ញុំនិងក្រុមរបស់យើងទាំងមូល។ អ្នកនឹងក្លាយទៅជាគ្រូបង្វឹក ដ៏ល្អបំផុតមួយរបស់យើងជារៀងរាល់រហូតទោះបីជាកន្លងមកយើងធ្លាប់មានបញ្ហា មួយចំនួនជាមួយគ្នាក្តី។យើងធ្លាប់មាន ពេលវេលាល្អៗជាមួយគ្នាជាច្រើនហើយក៏ពេលវេលាដែលឈឺចាប់ ជាមួយគ្នាផងដែរប៉ុន្តែនោះគឺជាអ្វីដែល...
ភ្នំពេញ ៖ លោកបណ្ឌិត មាស សារិន ប្រធានសហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជា បានជួបសំណោះសំណាល់ និង ជួនដំណើរគ្រូបង្វឹក និងកីឡាករ-កីឡាការិនីសីដក់ និងឈិនឡូនកម្ពុជា ទៅហ្វឹកហាត់នៅប្រទេសមីយ៉ាន់ម៉ា ចាប់ពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ ដើម្បីត្រៀមខ្លួន សម្រាប់ព្រឹត្តិការណ៍ការ ប្រកួតកីឡា...
ភ្នំពេញ ៖ ព្រឹត្តិការណ៍ការប្រកួតអុកអន្តរជាតិ ពាន់រង្វាន់ លី ហ៊ួត លើកទី១ ឆ្នាំ២០២២ “1st LY HOUT FIDE RATED CHESS INVITATIONAL 2022” នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ បានបញ្ចប់ដោយជោគជ័យ ដែលរៀបចំដោយសហព័ន្ធកីឡាកម្ពុជា ក្រោមការជួយផ្នែកបច្ចេកទេស...
បរទេស៖ ក្នុងចំណោមអ្នកគាំទ្រ រាប់រយលាននាក់ ដែលមើលការប្រកួត FIFA World Cup នៅប្រទេសកាតា មានមនុស្សតិចណាស់ ដែលដឹងថាប៉ាគីស្ថាន គឺជាតួអង្គសំខាន់ ក្នុងការប្រកួតដ៏មានកិត្យានុភាពបំផុត របស់កីឡាបាល់ទាត់ ទោះបីជាក្រុមជម្រើសជាតិរបស់ខ្លួន មិនធ្លាប់ចូលរួមក៏ដោយ។ ដូចនៅក្នុងការប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ២០១៤ នៅប្រទេសប្រេស៊ីល និងការប្រកួតឆ្នាំ២០១៨ នៅប្រទេសរុស្ស៊ី បាល់ទាត់មួយចំនួនធំ ដែលប្រើក្នុងប្រទេសកាតា...
អតីតកីឡាករឆ្នើមរបស់អង់គ្លេសលោក David Beckham បានផ្តល់នូវការគាំទ្រជាសាធារណៈ ទៅកាន់កីឡាករប្រធានក្រុម Harry Kane ខណៈដែលកីឡាកររូបនេះ កំពុងមានអារម្មណ៍សោកសៅខ្លាំង មិនអាចជួយក្រុមអង់គ្លេសឡើងវគ្គបន្ត ហើយថែមទាំងបានខកខាន បាល់១១ម៉ែត្រ នៃការប្រកួតចុងក្រោយ ប៉ះនឹងក្រុមបារាំងថែមទៀតផង។ Kane បានខកខាន មិនអាចស៊ុតបានជោគជ័យ បាល់១១ម៉ែត្រ នៅក្នុងការប្រកួតដែលវា បានធ្វើឲ្យក្រុមអង់គ្លេសបរាជ័យ ក្រោមស្នាដៃរបស់បារាំង ក្នុងលទ្ធផល២ទល់១...
អតីតវិរៈបុរសនិងខ្សែប្រយុទ្ធឆ្នើម របស់ក្រុមជម្រើសជាតិប្រេស៊ីល លោក Ronaldo Nazario បានធ្វើការអះអាងថាប្រេស៊ីល ពិតជាបានបង្ហាញនូវបំណង ចង់ធ្វើការជាមួយនឹងគ្រូបង្វឹកលោក Pep Guardiola ពិតមែន ប៉ុន្តែគ្រូបង្វឹកអេស្បាញរូបនេះ បានបញ្ជាក់ជំហថាចង់នៅបន្ត ជាមួយនឹង Man City នៅឡើយ។ បន្ទាប់ពីខកចិត្តខ្លាំងជាមួយនឹងព្រឹតិ្តការណ៍ ពានរង្វាន់បាល់ទាត់ពិភពលោករួចមកហើយ ដោយចាញ់ក្រោមស្នាដៃរបស់ជម្រើសជាតិក្រូអាតនោះ ប្រេស៊ីលពេលនេះបានបែកផ្លូវ ជាមួយនឹងគ្រូបង្វឹកលោក...
កាតា៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេបានប្រាប់ឲ្យដឹងថា FIFA បានបើកសវនាការកាត់ទោសអាហ្សង់ទីនចំពោះទង្វើ របស់កីឡាកររបស់ខ្លួនអំឡុងព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ពិភពលោក “World Cup” វគ្គ ៨ ក្រុមចុងក្រោយជាមួយហូឡង់។ ស្ថាប័នគ្រប់គ្រងបាល់ទាត់ បានលើកឡើង ពីសណ្តាប់ធ្នាប់ និងសុវត្ថិភាពសម្រាប់ការប្រកួត នៅក្នុងក្រមវិន័យរបស់ខ្លួនសម្រាប់ការគិតប្រាក់ ពីសហព័ន្ធបាល់ទាត់អាហ្សង់ទីន។ កីឡាករបម្រុង និងគ្រូបង្វឹកអាហ្សង់ទីន បានលុកលុយលើទីលាន ខណៈការប្រកួតបានប្រែក្លាយ ការប្រឈមមុខដាក់គ្នាក្នុងដំណាក់កាលចុងក្រោយ...
ស្វីស៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេបានប្រាប់ឲ្យដឹងថា ក្រុមអត្តពលិករបស់ប្រទេសរុស្សី អាចត្រឡប់ទៅព្រឹត្តិការណ៍កីឡាអន្តរជាតិមួយចំនួន និងវគ្គជម្រុះអូឡាំពិក ដោយការប្រកួតប្រជែង ជាផ្នែកមួយនៃអាស៊ីជាជាងអឺរ៉ុប។ ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ លោក Thomas Bach បានស្វាគមន៍ផែនការច្នៃប្រឌិត កាលពីថ្ងៃសុក្រដើម្បីអនុញ្ញាតឲ្យអត្តពលិក មកពីប្រទេសរុស្ស៊ី និងសម្ព័ន្ធមិត្តរបស់ខ្លួន បេឡារុស ចូលរួមការប្រកួតនៅអាស៊ី បន្ទាប់ពីមានភាពឯកោជាងប្រាំបួនខែពីកីឡាអូឡាំពិកភាគច្រើន បន្ទាប់ពីការលុកលុយរបស់អ៊ុយក្រែន។ សេចក្តីថ្លែងការណ៍នេះ មិនបាននិយាយដោយផ្ទាល់ថា...