ប្រេស៊ីល៖ យោងតាមការចេញផ្សាយពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា ម្ចាស់ជើងឯកពិភពលោកកីឡាជីជិតស៊ីជនជាតិប្រេស៊ីលលោក Leandro Lo បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីត្រូវបានបាញ់សម្លាប់ ដោយប៉ូលីសក្រៅកាតព្វកិច្ចក្នុងពិធីជប់លៀងមួយ។ កីឡាករវ័យ៣៣ឆ្នាំរូបនេះបានទៅប្រគុំតន្ត្រីនៅទីក្រុង Sao Paulo នៅពេលកលោកបានឈ្លោះ ជាមួយបុរសម្នាក់ទៀត។ លោកត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ប៉ុន្តែបានប្រកាសថា ត្រូវគេបាញ់គ្រាប់ចំក្បាល បានស្លាប់ប៉ុន្មានម៉ោងក្រោយមក។ លោក Lo ជាអត្តពលិកកីឡាជីជិតស៊ូរបស់ប្រេស៊ីល ដែលទទួលបានជោគជ័យបំផុត...
អ្នកចាត់ការរបស់ Manchester United លោក Erik ten Hag បានទទួលស្គាល់ថា ក្រុមរបស់លោកលេងល្អឡើងវិញពេលមាន Cristiano Ronaldo លើទីលាន។ Ronaldo បានចាប់ផ្ដើមជាកីឡាករបម្រុង សម្រាប់ការប្រកួត Premier League ដំបូងរបស់ United ទល់នឹង Brighton នៅក្នុងកីឡដ្ឋាន...
អង់គ្លេស ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ ស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា អតីតកីឡាករបាល់ទាត់ Manchester United រូបនេះត្រូវបាន ចោទប្រកាន់ ពីបទប្រើប្រាស់អាកប្បកិរិយាគ្រប់គ្រង និងបង្ខិតបង្ខំនាង Kate Greville ក៏ដូចជាការវាយដំនាង និងប្អូនស្រី របស់នាង Emma Greville ប៉ុន្តែលោកបដិសេធ ការចោទប្រកាន់លើលោក...
ភ្នំពេញ ៖ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក ស សុខា រដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡាបានអញ្ជើញចូលរួមសិក្ខាសាលាអន្តរជាតិ ស្តីពីការ លើកកម្ពស់ កីឡាប្រពៃណី និងការសម្តែង ក្បាច់គុនល្បុត្តតោ...
ភ្នំពេញ៖ រសៀលនេះចូលរួមពិធីទទួលទង់ សហព័ន្ធកីឡាជនពិការអាស៊ាន និងជ័យលាភីកីឡាអាស៊ាន ប៉ារ៉ាហ្គេម លើកទី១១ ពីប្រទេសឥណ្ឌូនេស៊ី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (CAMSOC) នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ។
សៀមរាប៖ ព្រឹត្តិការណ៍កីឡាទេសចរណ៍បាល់ទាត់ មិត្តភាពវ័យចំណាស់មេគង្គ (កម្ពុជា ថៃ ឡាវ និងវៀតណាម) រនៅខេត្តសៀមរាប រយៈពេល៤ថ្ងៃនេះ គឺបានចូលរួមផ្សព្វផ្សាយ «កម្ពុជាជាគោលដៅទេសចរណ៍សុវត្ថិភាព ស្អាត និងបៃតង» ព្រមទាំងផ្សព្វផ្សាយ សក្តានុពលទេសចរណ៍ តំបន់សៀមរាប-អង្គរ។ គួរជម្រាបថា ព្រឹត្តិការណ៍កីឡាទេសចរណ៍ បាល់ទាត់មិត្តភាពវ័យចំណាស់មេគង្គនេះ បានធ្វើឡើងចាប់តាំងពីថ្ងៃទី៤-៧ ខែសីហា ឆ្នាំ២០២២...
ទីបំផុត Haaland អាចបង្ហាញខ្លួនជាផ្លូវការ ក្នុងការប្រកួតបើកឆាកដំបូង រដូវកាលជូនក្រុមរបស់ខ្លួន ដោយក្នុងនោះគាត់អាចថែមទាំងស៊ុតបញ្ចូលទី បាន២គ្រាប់ម្នាក់ឯងថែមទៀតផង ដែលបានធ្វើឲ្យអ្នកគាំទ្រ ទាំងគ្រូបង្វឹកក្តីមានភាពពេញចិត្តយ៉ាងខ្លាំង ចំពោះសមត្ថភាពរបស់កីឡាករ។ ប្រើពេលត្រឹមតែ៣៦នាទីដំបូងប៉ុណ្ណោះ នៃការប្រកួត Haaland វ័យ២២ឆ្នាំអាចរកគ្រាប់បាល់ដំបូង នៅក្នុងការប្រកួតជាបាល់ពិន័យ១១ម៉ែត្រ និងបន្ថែម១គ្រាប់ទៀតយ៉ាងអស្ចារ្យ នៅក្នុងពេលវេលាសេសសល់ ក្នុងការប្រកួត១២នាទីទៀត ដែលបញ្ចប់ទៅការប្រកួត Man City យកឈ្នះ...
បិសាចក្រហម Man UTD មកដល់ពេលនេះ នៅតែបន្តធ្វើការស្វែងរកលទ្ធភាព ក្នុងការទិញចូលកីឡាករ ចំណូលថ្មីៗបន្ថែមទៀត ជាពិសេសនៅតំបន់ប្រយុទ្ធ មកធ្វើការពង្រឹងសមត្ថភាពក្លឹបឡើងវិញ ដែលក្នុងនោះមានទាំងកីឡាកររបស់ក្លឹប RB Salzburg ម្នាក់ផងដែរ។ The Goal ជឿជាក់ថា Man UTD កំពុងចរចាជាមួយនឹង ខ្សែប្រយុទ្ធជើងចាស់របស់ក្លឹប Bologna កីឡាករ...
អ៊ីស្រាអែល៖ ក្រុមទាំង២បានប្រកាសថា ការប្រកួតមិត្តភាពមុនរដូវកាលរវាងក្រុម Atletico Madrid និងក្រុមយក្សអ៊ីតាលី Juventus ដែលគ្រោងនឹងធ្វើឡើង នៅប្រទេសអ៊ីស្រាអែល នៅចុងសប្តាហ៍នេះ ត្រូវបានលុបចោល ដោយសារតែការព្រួយបារម្ភអំពីសុវត្ថិភាព យោងតាមការចេញផ្សាយ ពីគេហទំព័រឌឺវីប៊ីស។ ការប្រកួតគ្រោងនឹងធ្វើឡើងនៅកីឡដ្ឋាន Bloomfield ក្នុងទីក្រុង Tel Aviv ប៉ុន្តែការកើនឡើងជាថ្មី នៃអរិភាព ក្នុងតំបន់បានជំរុញឲ្យក្រុមអ្នកផ្សព្វផ្សាយ...
ZURICH៖ យោងតាមការចេញផ្សាយ ពីគេហទំព័រឌឺវីប៊ីស បានប្រាប់ឲ្យដឹងថា ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក (FIFA) បានដាក់ឲ្យដំណើរការ នូវវេទិកាលក់សំបុត្រជាផ្លូវការ សម្រាប់ការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup Qatar 2022 ហើយអ្នកគាំទ្រ ដែលបានទិញសំបុត្ររបស់ពួកគេ តាមរយៈវេទិកាផ្លូវការរបស់ FIFA អាចលក់សំបុត្រទាំងនោះ នៅលើវេទិកានេះ។ ទីផ្សារលក់បន្តបច្ចុប្បន្ន សម្រាប់សំបុត្រ...