សេដ្ឋកិច្ច​

កម្ពុជា​កំពុង​សាងសង់ ​ផ្លូវ​របៀង​អាស៊ាន​ប្រប​តាម​មាត់ សមុទ្រ​ពី​ព្រំដែន​ថៃ​ឆ្ពោះទៅកាន់​ ព្រំដែន​វៀតណាម

ភ្នំពេញៈ ដោយបាន​ទទួល​ថវិកា​ពី​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កម្ពុជា​បាននិងកំពុង​ដំណើរកា​រ​សាងសង់​ផ្លូវ​របៀង ត​ភ្ជាប់​ប្រទេស​នៅក្នុង​ប្រទេស​អាស៊ាន​ប្រប មាត់សមុទ្រ​ដែលមាន ២០ម៉ែត្រ​ទ​ទន្ទឹង ប្រភេទ​ផ្លូវ DBST ចាប់ពី​ឆ្នេរកែប​ទៅកាន់​ឆ្នេរ​អង្កោល​នៃ​ខេត្ត​កែប។

លោក​សោម ពិសិដ្ឋ អភិបាលខេត្ត​កែប នៅ​ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ ២០២០កន្លងមក  ឱ្យដឹងថា ការ​សាសង់​ផ្លូវ​ប្រប​មាត់សមុទ្រ​នេ គឺជា​ផ្លូវ​ល្អ​ច្រករបៀង​អាស៊ាន​ដែលជា​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច​របស់​កម្ពុជា ដែល​ត​ភ្ជាប់​ពី​ព្រំដែន​កម្ពុជា-ថៃ (ហាក់​ឡេ​ក)  ត​ភ្ជាប់​ពី​ផ្លូវ​ប្រប​មាត់​ឆ្នេរសមុទ្រ ទៅ​ភ្ជាប់​នឹង​ផ្លូវ​ទៅដល់​ច្រកទ្វារ​អន្តរជាតិ ព្រែក​ចាក ក្នុងស្រុក​កំពង់ត្រាច ខេត្តកំពត។

លោក​បន្តថា “ផ្លូវ​នេះ​ត​ភ្ជាប់​ពី​ច្រក​ចាំ​យាម​ខេត្តកោះកុង ដោយ​ឆ្លង​កាន់​មក​ផ្លូវ៤៨ ឆ្ពោះ​មកកាន់ តំបន់​វាលរេញ​នៃ​ខេត្ត​ព្រះសីហនុ រួច​បត់​មកកាន់​ខេត្តកំពត ហើយ​ឆ្លងកាត់​ខេត្ត​កែប​មក​តាម​ច្រករបៀង​នៃ​មាត់សមុទ្រ ចេញទៅ​ព្រែក​ចាក ដែលជា​ព្រំដែន​ហាត់​ទៀង និង​ខេត្តកំពត” ។ លោក​បន្ថែមថា “នៅពេល​ច្រកព្រំដែន​បើក​ដំណើរការ វា​ជា​នឹង​ក្លាយជា​ច្រក​ដ៏​សំខាន់​របស់​ខេត្ត” ។

អាជ្ញាធរខេត្ត​កំពុង​ខិតខំ​ប្រឹងប្រែង​ធ្វើយ៉ាងណា កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ឱ្យ​បញ្ចប់​តាម​ផែនការ ខណៈ​បច្ចុប្បន្ននេះ កំពុង​ដោះស្រាយ​ផលប៉ះពាល់ និង​សំណង់​មិន​រៀបរយ ព្រមទាំង​មិន​ស្របច្បាប់​របស់​ប្រជាពលរដ្ឋនៅក្នុង​ខេត្ត។

លោក​សោម ពិសិដ្ឋ​បានបញ្ជាក់​ទៀតថា ផ្លូវ​នេះ នឹង​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ និង​ទាក់ទាញ​ភ្ញៀវទេសចរ​មកពី​តំបន់​អាស៊ាន ជាពិសេស​មកពី​អាស៊ាន និង​ពិភពលោក ឱ្យ​មកលេង​កម្សាន្ត និង​សម្រាក់​នៅក្នុង​ខេត្ត​កែប ដែល​ត្រូវបាន​រដ្ឋាភិបាល​ដាក់ចេញ​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​នៅក្នុង​ខេត្ត ជា​កន្លែង​ស្ងប់ស្ងាត់ និង​កម្រិត​ខ្ពស់។

លោក​បន្ថែមថា ក្រៅពី​ការ​កំពុង​សាងសង់​ផ្លូវ​ច្រករបៀង​អាស៊ាន រដ្ឋបាលខេត្ត​ក៏បាន និង​កំពុង​សាងសង់​នូវ​ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ជាច្រើន​ផ្សេងទៀត​នៅក្នុង​ខេត្ត ត​ភ្ជាប់​ទៅកាន់​តំបន់​ទេសចរណ៍​នានា ដើម្បី​សម្រួល​ដល់ករ​ដឹកជញ្ជូន និង​ការធ្វើដំណើរ​របស់​ភ្ញៀវទេសចរ ដែល​ធ្វើដំណើរ​មកលេង​កម្សាន្ត​នៅក្នុង​ខេត្ត​ទាំងមូល៕ប្រភព៖propertyarea.asia

Most Popular

To Top