សេដ្ឋកិច្ច​ និង អចលនទ្រព្យ

ផ្លូវជាតិសំខាន់ៗ ចំនួន៣កំពុង​ទាក់ទាញ ​គំរោង​អភិវឌ្ឍ​ន៍ អចលនទ្រព្យ និង​លំនៅដ្ឋាន

ភ្នំពេញៈ ផ្លូវជាតិសំខាន់ៗចំនួន៣ បាននិងកំពុង​បង្កើន​មូលដ្ឋាន​នៃ​ការអភិវឌ្ឍ​វិស័យ​សំណង់ លំ​នោ​ដ្ឋា​ន បុរី និង​តំបន់ឧស្សាហកម្ម​នានា។

យោងតាម​ការសិក្សា​រប​ស់​ក្រុមហ៊ុន CBRE Cambodia បានបង្ហាញ​កាលពីពេលថ្មីៗនេះ​បាន​បង្ហាញថា តម្លៃ​ដី​បាននិងកំពុង​កើនឡើង ក្នុង​ទីក្រុង​រយៈពេល៦ឆ្នាំ​ចុង​ក្រោយនេះ។ តម្លៃ​ដី​នៅ​ដងផ្លូវ២០០៤ និង​វេ​ង​ស្រេង​មាន​កើនឡើង​ខ្លាំងពេក សម្រាប់​ការសាងសង់​រោច​ចក្រ​សម្រាប់​ជួល។ ដូច្នេះ​ទីតាំង​ឧស្សាហកម្ម ត្រូវបាន​ផ្លាស់ប្តូរ​ទៅខាង​ក្រៅ​ក្រុង​វិញ។

របាយការណ៍​ដដែល​បានឱ្យដឹងថា “ទីតាំង​ផ្លូវជាតិ​លេខ៣ ផ្លូវជាតិ​លេខ៤ និង​ផ្លូវ​ក្រវ៉ា​ត់ទី៣ បាន​ក្លាយជា​មជ្ឈមណ្ឌល សម្រាប់​ការវិនិយោគ​អចលនទ្រព្យ បែប​ឧស្សាហកម្ម និង​ដឹក​ជ​ញ្ជួ​ន។ ផ្លូវ​ទាំងនេះ​ផ្តល់​ការតភ្ជាប់​យ៉ាង​ល្អ ទៅកាន់​មជ្ឈមណ្ឌល​នាំចេញ និង​នាំចូល​ក្នុងប្រទេស” ។

ជាមួយគ្នានេះដែរ តម្លៃ​ជួល​ខ្ពស់បំផុត​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ដែល​តម្លៃ​ចាប់ពី ២.៨០ ដុល្លារ ទៅ៥ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ក្នុង​មួយខែ ខណៈ​តម្លៃ​ជួ​លទ​ប​បំផុត​អាចរ​គ​ជួល​បាន​ចាប់១.៨០ ទៅ ២.៥០ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ។

តម្លៃ​ឃ្លាំង​ជួល អា​ចរក​ជួល​បាន​ក្នុងតម្លៃ១.៨០ដុល្លារ ក្នុង​មួយ​ម៉ែត្រការ៉េ ខណៈ​តម្លៃ​ជួល​រោច​ចក្រ ដែលមាន​គុណភាព​លក្ខ​ណៈ​អន្តរជាតិ អាច​រកបាន​ក្នុងតម្លៃ៥ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ។

សរុបមក តម្លៃ​ដី​នៅ​ទីក្រុង​ភ្នំពេញ នៅតែមាន​តម្លៃ​ថេរ​ក្នុង​ត្រីមាស​ទី២ ខណៈ​ការទិញ​លក់​ដីធ្លី​នៅក្នុង​ត្រីមាស​នេះ មិនសូវមាន​ជា​ចលនា ដោយសារ​កង្វះខាត​នៃ​ទី​ទំនេរ​នៅ​ទីក្រុង។

បច្ចុប្បន្ន​ផ្លូវ​នេះ​បាននិងកំពុង​ពង្រីក​សក្តានុពល តាមរយៈ​ការទាក់ទាញ​ការវិនិយោគ​ពី​គម្រោង​អចលនទ្រព្យ​ជាច្រើន​ដូចជា​បុរី គំរោង​លំនៅដ្ឋាន សួន​ឧស្សាហកម្ម រមណីយដ្ឋាន​ជាដើម ដោយសារ​តំបន់​ទាំងនេះ បាន​ទាក់ទាញ​មនុស្ស​ចូលទៅ​រស់នៅ​កាន់តែច្រើន ពិសេស​ការរីកចម្រើន​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​បែបនេះ បាននិងកំពុង​គាំទ្រ​ផែនការអភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល ក៏ដូចជា​ពង្រីក​ការអភិវឌ្ឍ​ក្រុង​កាន់តែ​បានល្អ​ប្រសើរ។ លោក​យិន លាង​គង់​ ទីប្រឹក្សា​អ្នកជំនាញ​អចលនទ្រព្យ​បានបញ្ជាក់​ឲ្យ​ដឹង។

លោក​បន្តថា “គោលនយោបាយ​របស់រ​ដ្ឋា​ភិ​បាល គឺ​បង្ខិត​ទីជនបទ​ឲ្យ​កាន់តែ​មក​កៀក​ទីក្រុង ដើម្បី​លើក​កំពស់​ជីវភាព​ប្រជាពលរដ្ឋ និង​ធ្វើ​ពិពិធ​កម្ម​លើ​ការពង្រីក​មូលដ្ឋាន​សេដ្ឋកិច្ច ដើម្បី​បញ្ចៀស​លំហូរ​ខ្លាំងពេក​របស់​ប្រជាជន​ពី​ជនបទ មកកាន់​ទីក្រុង​ភ្នំពេញ” ៕ប្រភព៖propertyarea.asia

Most Popular

To Top