សិល្បៈ និង កម្សាន្ត

ក្តៅ! MINZY បានដាក់ពាក្យប្តឹង បញ្ចប់កុងត្រាជាមួយ ផលិតកម្ម Music Works

កូរ៉េ៖ តារាចម្រៀង Minzy អតីសមាជិកក្រុមចម្រៀង 2NE1 មានដំណឹងថាបានដាក់ពាក្យប្តឹងនឹងបញ្ចប់កុងត្រា ជាមួយផលិតកម្ម Music Works ហើយក្រោយជ្រកកោនបានជិត៣ឆ្នាំ ។

ព័ត៌មានពីកាសែតកូរ៉េ Allkpop បានអោយដឹងនៅថ្ងៃទីទៅ ២៨ ខែតុលានេះថា តារាចម្រៀង Minzy បានដាក់ពាក្យប្តឹងទៅកាន់តុលាការ ទាមទារសំណងជាង 43000 ដុល្លារអាមេរិក ពីផលិតកម្ម Music Works ហេីយសុំផ្តាច់កិច្ចសន្យាជាមួយផលិតកម្មជាដាច់ខាត ។ ប្រភពពីខាងក្នុងបាន អោយដឹងថាផលិតកម្ម Music Works កំពុងត្រៀមចេញសេចក្តីប្រកាសជាផ្លូវការជុំវិញការលើកឡើងខាងលើ ហើយតុលាការក្រុងសេអ៊ូលបានណាត់ជួបភាគីទាំងសងខាងរួចហេីយ ប៉ុន្តែលទ្ធផលមិនទាន់បានកាត់ក្តី នៅទ្បេីយទេ ។

Minzy បានចាកចេញពៅផលិតកម្មYG កាលពីឆ្នាំ២០១៦ ហើយក្នុងនាមជាតារាចម្រៀងទោលនៅ Music Works នេះការងារសិល្បៈរបស់នាងហាក់មិនជោឝជ័យដូចពីមុនទៀតទេ ៕ ដោយ៖ ទូច សុខលីដា

Most Popular

To Top