សិល្បៈ និង កម្សាន្ត

EXO ជិតវិលវិញ ជាមួយចម្រៀង អាល់ប៊ុម ថ្មីអាល់ប៊ុមទី៦

កូរ៉េ៖ ក្រោយបាត់មុខមួយរយៈ ក្រុមចម្រៀងដ៏ល្បីល្បាញ EXO មានដំណឹងថានឹងវិលមកវិញ ជាមួយអាល់ប៊ុមចម្រៀងថ្មី ឆាប់ៗនេះហើយ ។

ព័តមានពីកាសែតកូរ៉េ Allkpop បានអោយដឹងនៅថ្ងៃទី ២៩ ខែតុលានេះថាក្រុមចម្រៀងEXO នឹងវិលត្រឡប់ មកជួបអ្នកគាំទ្រវិញ នៅចុងខែវិច្ឆិកាខាងមុខនេះ ជាមួយអាល់ប៊ុមចម្រៀងថ្មីទី៦ នេះបើតាមប្រភពពីខាងក្នុង ។ ប្រភពបន្តថា ការវិលវិញនេះ នឹងអវត្តមាន សមាជិក២ នាក់គឺ D.O និង Xiumin ព្រោះពួកគេកំពុង បំពេញកាតព្វកិច្ចយោធា ហើយអាល់ប៊ុមថ្មីនេះដែរគឺ ជាអាល់ប៊ុមដំបូងរបស់ EXO ក្នុងឆ្នាំ២០១៩ នេះ ។

ក្រោយលេចលឺដំណឹងនេះ ផលិតកម្មSM បានចេញ មុខប្រកាសថា ពេលនេះEXO កំពុងញាប់ដៃញាប់ជើង ពិតមែនជាមួយចម្រៀងថ្មី តែសម្រាប់ ពត៌មានលម្អិតផលិតកម្ម នឹងប្រកាសនៅពេលក្រោយ៕ដោយ៖ ទូច សុខលីដា

Most Popular

To Top