សិល្បៈ និង កម្សាន្ត

ទោះរៀបការប្រពន្ធថ្មី Joel Chan ឆ្លៀតជូនពរអ្នកចាស់ អោយជួបក្តីសុខ

ហុងកុង៖ ទោះមានអ្នកថ្មីរាងខ្លួនក្រោយ លែងលះបានជាង៦ ឆ្នាំ តារាសម្តែងJoel Chan បានិយាយថាខ្លួនសប្បាយចិត្តពេលលឺថាអតីតភរិយា Florida Ho មានក្តីសុខ ។ 

ជាងមួយខែក្រោយ រៀបការជាមួយគូស្នេហ៍ថ្មី តារាសម្តែង Joel Chan បាននិយាយថា ខ្លួនគ្មានពលទំនេរសូម្បីហូបបាយជុំគ្នា តែមានក្តីសុខព្រោះមានប្រពន្ធ ដែលចេះយល់ចិត្តហើយស្របគ្នាថាចាំដើរលេងបែប Honeymoon នៅឆ្នាំ២០២០ ។ Joel Chan ដែលទទួលជោគជ័យធំក្នុងរឿង “Barack O’Kama “នោះបាននិយាយថាខ្លួនសប្បាយចិត្តទោះបី មមាញឹកខ្លាំងក៏ដោយហើយApple ជាភរិយាយល់ពីច្បាស់ពីការងាររបស់ខ្លួន និងមិនប្រកាន់ឡើយទោះមិនសូវមានពេលសម្រាប់នាងក្រោយថ្ងៃរៀបការ ។ ពេលត្រូវសួរនាំរឿងអតីតភរិយា Florida Ho ដែលរៀបការជាមួយបុរសវ័យ ៥០ ឆ្នាំនោះ លោកនិយាយថា “ ខ្ញុំសប្បាយចិត្តណាស់ពេលលឺថានាងមានក្តីសុខ ហើយគ្មានអ្វីផ្តាំផ្ញើរទេ ព្រោះពួកយើងមានវិថីល្អដើរទៅមុខហើយ “ ។ 

តារាវ័យ ៤៣ ឆ្នាំJoel Chan កំពុងរវល់ខ្លាំងជាមួយការងារថតរឿងថ្មី”Running With Big Steps “ របស់ទូរទស្សន៍TVB  ហើយពេលថតចប់លោកមានការងារ នៅក្រៅប្រទេសជាមួយមិត្តសិល្បៈផ្សេងទៀត តែយ៉ាងណាលោកនឹងឆ្លៀតពេល៥ ថ្ងៃនៅក្បែរប្រពន្ធ ៕

ដោយ៖ ទូច សុខលីដា 

Most Popular

To Top