សិល្បៈ និង កម្សាន្ត

Aaron Carter ត្រូវម្តាយបញ្ជូនទៅដេកពេទ្យ ព្រោះស្រកសាច់ខ្លាំងពេក

អេមេរិក ៖ តារាចម្រៀងAaron Carter ថ្មីៗនេះត្រូវម្តាយនាំទៅជួបពេទ្យទាំងអារម្មណ៍កើតទុក្ខមិនសុខចិត្តព្រោះឃើញកូនប្រុសស្គមខ្លាំងពេក។

ក្រោយមានទំនាស់ក្នុងគ្រួសារជាង២ ខែតារាចម្រៀងវ័យ ៣១ ឆ្នាំ Aaron Carter ត្រូវម្តាយបញ្ជូនចូលមន្ទីពេទ្យនៅរដ្ឋFlorida ព្រោះស្គមច្រើនពេក ហើយតារារូបនេះបានបង្ហោះរូបដេកលើគ្រែពេទ្យ ធ្វើអោយអ្នកគាំទ្របារម្ភគ្រប់គ្នា ។ ជាមួយរូបថតក្នុង Instagram របស់ Aaron បានសរសេរថា “ ម៉ាក់ នឹងមើលថែកូន” ហើយលោកស្រី Jane ជាម្តាយបានបង្ហោះក្នុង Twitter ដែរថា “ ខ្ញុំនឹងកាន់កាប់គណនីបណ្តាញសង្គមរបស់ Carter រហូតដល់គេបានប្រសើរឡើង “ មានន័យថារូបថតដេកពេទ្យនោះគឺលោកស្រីជាអ្នកបង្ហោះ ខណៈCarter តែងឌឺដងអោយម្តាយថា គាត់ព្យាយាមគ្រប់គ្រងខ្លួនរហូតដល់ថ្ងៃស្លាប់រាងខ្លួន ឬជាអ្នកគ្រប់គ្រងជីវិតតែម្តង ។

ត្រឡប់ទៅខែកញ្ញា Aaron ត្រូវបងប្រុសបង្កើត Nick Carter ចោទថាចង់យកកាំបិតចាក់សម្លាប់ប្រពន្ធខ្លួនដែលកំពុងមានផ្ទៃពោះ ធ្វើអោយAaron ខូចចិត្តខ្លាំងព្រមនិយាយថាខ្លួនស្រលាញ់បងប្រុស ស្រលាញ់គ្រួសារទាំងមូលមិនធ្លាប់មានបំណងអោយអ្នកណាម្នាក់ឈឺចាប់ឡើយ ។ កាលដែលស្រកសាច់រហូតត្រូវដេកពេទ្យបែបនេះ Aaron ត្រូវគេជឿថាពិបាកចិត្តរឿងទំនាស់ក្នុងគ្រួសារដែលកើតឡើងនោះ ហើយអ្នកគាំទ្ររាប់លាននាក់ក្នុងបណ្តាញ នាំគ្នាជូនពរអោយគេមានសុខភាពល្អឡើងវិញ ៕ ដោយ៖ ទូច សុខលីដា

Most Popular

To Top