សិល្បៈ និង កម្សាន្ត

មហាសេដ្ឋី Bill Gates សម្រក់ទឹកភ្នែក ថ្លែងពីជីវិតប្ដីប្រពន្ធ ២៧ឆ្នាំរបស់ខ្លួន

ក្រោយប្រកាសដំណឹងលែងលះនឹងភរិយា និងបាត់មុខមួយរយៈធំ មហាសេដ្ឋី Bill Gates បានលេចមុខម្ដងទៀត ដោយបានសារភាពថា ខ្លួនពិតជាមានកំហុស និងបានរំជួលចិត្តជាខ្លាំង សម្រក់ទឹកភ្នែក នៅមុខចំណោមមហាជនតែម្ដង កាលពីសប្ដាហ៍មុន។

នេះបើយោងទៅតាម Business Insider ដែលបានសម្រង់សម្ដីឡើងវិញ​ របស់អ្នកចូលរួម អំឡុងមានការសម្ភាស ពីចំណងស្នេហារបស់ Bill Gates ជាមួយនឹង Malinda Gates នៅក្នុងសន្និសីទ អំពីការផ្លាស់ប្ដូរអាកាសធាតុ នៅឯរីសត Sun Valley នៅរដ្ឋ Idaho ថ្មីៗនេះ។

គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយនោះទេ ដែលមហាសេដ្ឋី Bill Gates សម្ដែងអារម្មណ៍សោកស្ដាយ ចំពោះអតីតភរិយា Melinda Gates ដោយកាលពី ២ឆ្នាំមុន ក្នុងកម្មវិធីវីដេអូឯកសារមួយ ឈ្មោះថា “Inside Bill’s Brain: Decoding Bill Gates” ខណៈពិធីករក្នុងកម្មវិធីទូរទស្សន៍ សួរទៅកាន់ Bill Gates ថា៖ “តើអ្វីទៅជាការសោកស្តាយធំបំផុត ប្រសិនបើគាត់ត្រូវបាន ឡានក្រុងបុកស្លាប់នៅថ្ងៃនេះ?

ពេលនោះ បន្ទាប់ពីស្ងាត់បន្ដិច Bill Gates បានឆ្លើយថា “គឺអរគុណទៅកាន់ Melinda” ទាំងនេះសរបញ្ជាក់ឱ្យឃើញថា អំឡុងនៅជាជីវិតប្ដីប្រពន្ធ នឹងគ្នាកន្លងមក ពាក្យថាអរគុណ ទៅកាន់ភរិយាគាត់ ទំនងជាមិនបានធ្វើ ទើបជាហេតុផលដ៏ធំបំផុតមួយ ធ្វើឱ្យកើតមានវិប្បដិសារី។

ក្រៅពីនេះ កាលពី ខែឧសភាព កន្លងទៅ នៅក្នុងវេទិកាសកលមួយ នៃសភាពាណិជ្ជកម្ម សហរដ្ឋអាមេរិក ស្តីពីការស្តារសេដ្ឋកិច្ចឡើងវិញ គេឃើញ លោក Bill Gates នៅតែពាក់ចិញ្ចៀនអាពាហ៍ពិពាហ៍នៅឡើយ លើដៃខាងឆ្វេងរបស់គាត់។ ដែលមតិមហាជនជាច្រើន លើកឡើងថា ថ្វីត្បិតដំណឹងលែងលះ បានប្រកាសចេញទៅមែន ប៉ុន្ដែមហាសេដ្ឋីរូបនេះ ហាក់មិនទាន់ដាច់ចិត្តពីចំណងស្នេហា អស់រយៈពេល ២៧ឆ្នាំ របស់គាត់នោះទេ ដោយលោកនៅរក្សាចិញ្ចៀន ដែលជាវត្ថុអនុស្សាវរីយ៍ នៃមង្គលការរបស់លោកនៅឡើយ៕ ប្រភព​៖ សប្បាយ

Most Popular

To Top