តារាចម្រៀងសិចស៊ី និងមានកាយវិការរស់រវើកទាំង នៅលើឆាកប្រគំតន្ត្រី និងក្នុងស្ទូឌីយោចំនួន២ដួង គឺកញ្ញា សោភា ទេពី និងទេព បូព្រឹក្ស នៅតែរក្សាសម្រស់ និងទីផ្សារការងារសិល្បៈបានល្អ។ នៅពីក្រោយភាពជោគជ័យ របស់ពួកគេក៏មានគ្រួសារ ជាពិសេសឪពុកជាបង្អែកដែរ ពោលគឺតារាស្រីទាំងនេះ មានឪពុកសុទ្ធតែជាឧត្ដមសេនីយ៍។

និយាយពីតារាចម្រៀងសម្បូរដើមទ្រូង ដែលនិយមច្រៀងឡើងវិញ នូវបទចម្រៀងមរតកដើម សោភា ទេពី។ កញ្ញា មានវ័យ៣១ឆ្នាំហើយ គិតត្រឹមឆ្នាំ២០២១ នេះ ហើយនាងធ្លាប់សន្យាថា នឹងប្រឡងចូលក្របខ័ណ្ឌមន្ត្រីយោធា ឲ្យបានក្នុងវ័យ១៨ឆ្នាំនេះ ព្រោះវាជាបំណង របស់នាងតាំងពីតូច ហើយនាងធ្លាប់ទម្លាយថា ឪពុករបស់នាង ក៏ជាឧត្ដមសេនីយ៍ម្នាក់ដែរ។


ឪពុករបស់តារាចម្រៀង សោភា ទេពី មានឈ្មោះ ញឹម សំបួន។ លោក ទើបត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ ដំឡើងឋានន្តរសក្ដិពីឧត្ដមសេនីយ៍ទោ មកឧត្ដមសេនីយ៍ឯក ឬដំឡើងពីផ្កាយមាស២ មកផ្កាយមាស៣ កាលពីខែឧសភា ឆ្នាំ២០២០។ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ញឹម សំបួន មានតួនាទីជានាយរងទីចាត់ការ នៃអគ្គបញ្ជាការដ្ឋាន ទីចាត់ការការងារព្រំដែន ក្រសួងការពារជាតិ។

ងាកមកតារាចម្រៀងស្រី ទេព បូព្រឹក្ស វិញ។ ទេព បូព្រឹក្ស នៅតែរក្សាប្រជាប្រិយភាពរបស់ខ្លួន ក្នុងពិភពសិល្បៈកម្ពុជា បានដដែល ហើយនាងក៏នៅតែរក្សា សម្រស់យ៉ាងស្រស់ផូរផង់ របស់នាងបានទៀតផង បើទោះបីជានាង មានសង្សារហើយបានរស់នៅ ជាមួយគ្នាដូចជា ប្ដី-ប្រពន្ធ ជាច្រើនឆ្នាំទៅហើយក្ដី។

តារាចម្រៀងរូបនេះ មិនដែលនិយាយទាល់តែសោះថា នៅថ្ងៃអនាគតនាងចង់ចូលបម្រើការងារ ជានគរបាលដូចប៉ារបស់នាង ឬអត់នោះទេ? ប៉ុន្តែនាងធ្លាប់បង្ហាញពីទឹកចិត្តតស៊ូឪពុក និងត្រេកអរជំនួសឪពុក បន្ទាប់ពីឪពុករបស់នាង គឺលោក ទេព ផន ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ដំឡើង ឋានន្តរសក្ដិពីវរសេនីយ៍ឯក មកជាឧត្ដមសេនីយ៍ត្រី ឬផ្កាយមាស១ ក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ក្រសួងមហាផ្ទៃ កាលពីចុងខែសីហា ឆ្នាំ២០២០ កន្លងទៅនេះ៕ ប្រភព៖ សប្បាយ
