សិល្បៈ និង កម្សាន្ត

ផ្លូវការ! ត្រៀមបើកប្រទេស ទទួលភ្ញៀវទេសចរ មកពី ៤៦ប្រទេស ដោយមិនចាំបាច់ ត្រូវធ្វើចត្តាឡីស័ក

នាយករដ្ឋមន្រ្តីលោក ប្រាយុទ្ធ ចាន់អូចា បានឱ្យដឹងថា ថៃនឹងបើកប្រទេសឡើងវិញ ដើម្បីទទួលភ្ញៀវទេសចរ ចាប់ពីថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ២០២១ តទៅ។ នេះបើតាមការចុះផ្សាយរបស់កាសែត បាងកកប៉ុស្តិ៍។

ការបើកប្រទេសឡើងវិញ ថៃនឹងទទួលតែភ្ញៀវទេសចរ មកពី ៤៦ប្រទេស ដែលស្ថិតក្នុងបញ្ជី ជាប្រទេសដែលមានករណីឆ្លងកូវីដតិចតួច។ លោកប្រាយុទ្ធ បានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា “ប្រសិនបើយើងរង់ចាំរហូតទាល់តែអ្វីៗល្អប្រសើរគ្រប់យ៉ាង នោះនឹងយឺតពេល។ ភ្ញៀវទេសចរ ប្រាកដណាស់នឹងជ្រើសរើសទៅកម្សាន្តនៅប្រទេសផ្សេង” ។

ចំពោះភ្ញៀវទេសចរ មកពី៤៦ប្រទេស ដែលត្រូវបានចាត់ទុកថាជាប្រទេសមានហានិភ័យទាប ប្រហែលជាអាចនឹងត្រូវចូលក្នុងប្រទេសថៃបានដោយជើងយន្តហោះ និងមិនចាំបាច់ត្រូវធ្វើចត្តាឡីស័កនោះទេ។ ប៉ុន្តែត្រូវបង្ហាញថា បានចាក់វ៉ាក់សាំងពេញលេញ រួមទាំងបង្ហាញលិខិតបញ្ជាក់ថាមិនមានវិជ្ជមានកូវីដ មុនពេលធ្វើដំណើរ និងពេលមកដល់ប្រទេសថៃ ត្រូវធ្វើតេស្តម្តងទៀត។ Source: Sabay

Most Popular

To Top