សិល្បៈ និង កម្សាន្ត

មើលវីដេអូបាន​គាំង! នៅសម្ភាសសុខៗសោះ គ្រាន់តែដឹងមិត្តភ័ក្តិ នៅក្រោយ Angelina ងាកទៅស្វាគមន៍យ៉ាងហី

នៅថ្ងៃសម្ពោធរឿង​ “Eternals” របស់ Marvel តារា​ប្រុស​ស្រី​ហូលីវូដជា​ច្រើន​បាន​បង្ហាញ​មុខ​រួមគ្នា ញ៉ាំ​កម្មវិធី​កាន់តែអស្ចារ្យ។ ជាមួយគ្នានោះ ក៏​មានរឿង​ភ្ញាក់​ផ្អើល និង​សប្បាយៗច្រើនដែរ។

ជាឧទាហរណ៍ជាក់ស្ដែង​ ដូច Angelina Jolie បាន​ធ្វើឲ្យ​គ្រប់គ្នា​ឃើញសកម្មភាព​ហើយអស់សំណើច ពេល​កំពុង​ផ្ដល់បទសម្ភាសសុខៗ ស្រាប់តែ​ងាក​ទៅ​ស្វាគមន៍មិត្តភ័ក្តិទាំង​មិនដឹងខ្លួន។

Angelina Jolie និង Ma Dong Seok សុទ្ធ​តែ​ជា​តួ​ក្នុងរឿង «Eternals» ហើយក៏បាន​ជុំគ្នា​ដែរកាល​ពី​ថ្ងៃទី ១៨ ខែតុលា ដើម្បី​សម្ពោធរឿង។ ជាក់ស្ដែង​ អំឡុងពេល Angelina កំពុង​ផ្ដល់​បទសម្ភាសជាមួយនឹង​ Variety លោក Ma Dong Seok ដើរ​មក​ពីក្រោយ ហើយក៏និយាយ សួស្ដីទៅកាន់​កាមេរ៉ា។ គ្រាន់តែ​ឮសំឡេង Dong Seok ភ្លាម Angelina ក៏ស្រាប់តែ​ងាក​មក​ស្វាគមន៍រាក់ទាក់ពេញ​ដោយក្ដី​រីករាយ​បំផុត។

Dong Seok និយាយទៅកាន់ Angelina ថា៖ «ខ្ញុំនឹក​អ្នកណាស់ អ្នក​ពិតជា​ស្អាត​មែន ស្អាត​ដូច​សព្វដងអ៊ីចឹង»។

តារា​ស្រី​លំដាប់​ហូលីវូដតបវិញ៖ «យើងមិនអាច​និយាយអ្វី​ពី​ក្នុង​រឿង​បាន​ទេ។ ប៉ុន្តែ​ខ្ញុំពិតជា​ពេញ​ចិត្តខ្លាំង​មែនទែន ដែលយើង​បាន​រួមការងារជាមួយគ្នា»

ក្រោយមក​ នាង​ក៏បាន​ងាក​ទៅរាក់ទាក់មិត្តភ័ក្តិផ្សេង​ទៀត ទាំង​ភ្លេច​ខ្លួន​ថា នាង​កំពុង​ស្ថិតក្នុង​បទសម្ភាសនៅ​ឡើយ ដោយទុក​អ្នកសារព័ត៌មាន​ចោលទាំងអាណិត។

Source: Sabay

Most Popular

To Top