កូរ៉េ៖ តារាសម្តែលោក Kim Seon-ho តាមរយៈពេលខ្សែភាពយន្ត សម្រាប់កម្មវិធីទូរទស្សន៍ដ៏ល្បី របស់ប្រទេសកូរ៉េខាងត្បូង ឈ្មោះ Cha Cha Cha បាត់បង់ប្រជាប្រិយភាព និងការគាំទ្រយ៉ាងខ្លាំង បន្ទាប់ពីលោកមានរឿងអាស្រូវសេ្នហា ក្រោយរឿងភាគ បានចាក់ផ្សាយនៅថ្ងៃទី ១៧ ខែតុលា។
នៅថ្ងៃបន្ទាប់ការចោទប្រកាន់អនាមិក ត្រូវបានគេបង្ហោះតាមអ៊ីនធើណេត ដោយអះអាងថា ជាអតីតមិត្តស្រីរបស់តារាសម្តែង មិនបញ្ចេញឈ្មោះជាបន្តបន្ទាប់ ដែលមានទំនាក់ទំនងជាមួយ Kim អាយុ ៣៥ ឆ្នាំ។ សម្រាប់ការបង្ហោះបុគ្គលនោះ បានអះអាងថា អតីតមិត្តប្រុស បានបង្ខំនាងឲ្យរំលូតកូន ហើយបំភាន់នាងអំពីទំនាក់ទំនង និងអាជីពរបស់លោក មុនពេលបែកបាក់ជាមួយនាង។
នៅថ្ងៃទី ១៩ ខែតុលានេះ ក្រុមហ៊ុនរបស់លោក Kim ឈ្មោះថា Salt Entertainment បានចេញមុខសុំទោសចំពោះការខកចិត្ត ដែលពាក្យចចាមអារាមនេះបានកើតឡើង ហើយបានប្រកាសថាខ្លួន កំពុងពិនិត្យមើលការចោទប្រកាន់ អនាមិកនេះ។
មិនយូរប៉ុន្មានបន្ទាប់ពី Kim ត្រូវបានគេភ្ជាប់ទៅនឹង ការចោទប្រកាន់អនាមិក ចំណែកក្រុមហ៊ុន ដែលលោកធ្វើកិច្ចព្រមព្រៀង ជាមួយគ្នារួមមាន Domino’s Pizza Korea និង Canon Korea បានចាប់ផ្តើមលុបចោល ការផ្សាយពាណិជ្ជកម្ម និងការផ្សាយតាមបណ្តាញសង្គម ដែលបង្ហាញពីតារាសម្តែងរូបនេះ៕ ដោយ៖លី ភីលីព