សិល្បៈ និង កម្សាន្ត

Lisa សមាជិក BLACKPINK បង្ហាញខ្លួនជាលើកទី២ នៅ Billboard Hot 100 ជាមួយនឹងបទ ‘Money’

កូរ៉េខាងត្បូង ៖ Lisa សមាជិកក្រុមចម្រៀងនារី K-pop BLACKPINK ទទួលបានពិន្ទុ លើការបង្ហាញខ្លួន ជាលើកទីពីររបស់នាង នៅលើតារាង Hot 100 ដែលជាតារាងបទចម្រៀង សំខាន់របស់ Billboard ជាមួយនឹងបទចម្រៀង “Money” យោងតាមការចេញផ្សាយ ពីគេហទំព័រ កូរ៉េខាងត្បូង។

យោងតាម Billboard បានឲ្យដឹងថា បទចម្រៀង “Money” ដែលជាបទពីអាល់ប៊ុមទោលដំបូង របស់ Lisa បានចេញផ្សាយ កាលខែកញ្ញាស្ថិតលេខ ២០ នៅលើតារាងសម្រាប់ សប្តាហ៍ដែលបញ្ចប់នៅថ្ងៃទី ៦ ខែវិច្ឆិកា ។ តារាចម្រៀង និងអ្នករ៉េបដំបូង បានចូលក្នុងតារាងជាមួយ “Lalisa” ជាបទចំណងជើង នៃអាល់ប៊ុមនេះ ដោយឈរនៅលេខរៀងទី ៨៤ ក្នុងសប្តាហ៍ដំបូង នៃការចេញផ្សាយរបស់វា។

នេះបើយោងតាមភ្នាក់ងារ របស់នាង YG Entertainment បានឲ្យដឹងថា សមិទ្ធិផលនេះបានធ្វើឲ្យនាង Lisa ក្លាយជាសិល្បករ ទោលស្រី K-pop ដំបូងគេដែលដាក់បទ ចម្រៀង ទាំង២នៅក្នុងអាល់ប៊ុម តែមួយ នៅលើតារាង Hot 100។ “Money” ទទួលបានការចាប់ អារម្មណ៍តិចជាងបើប្រៀបធៀប ទៅនឹង “Lalisa” ពីមុន ប៉ុន្តែកំពុងទទួល បានប្រជាប្រិយភាពកើន ឡើងនៅលើតារាងសំខាន់ៗ ជុំវិញពិភពលោក ក្នុងប៉ុន្មាន សប្តាហ៍ថ្មីៗនេះ ។

នៅចក្រភពអង់គ្លេស បទភ្លេងនេះបានឡើងដល់៣៥ ទៅលេខ៤៦ នៅលើតារាងអាល់ប៊ុមផ្លូវការ ចុងក្រោយបំផុត របស់អង់គ្លេសទាំង ១០០ “British Official Albums Chart Top 100” ចុះថ្ងៃទី ២៩ ខែតុលា (ម៉ោងនៅអង់គ្លេស) បន្ទាប់ពីបានបង្ហាញ ខ្លួននៅលេខ៨១ ៕ដោយ៖លី ភីលីព

Most Popular

To Top