សិល្បៈ និង កម្សាន្ត

នាង Song Hye-kyo ត្រឡប់មកវិញ ចូលរួមសម្តែង រឿងភាគមានចំណងជើងថា “Now We Are Breaking Up”

កូរ៉េ ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ The Korea Herald កូរ៉េខាងត្បូងបានប្រាប់ឲ្យដឹងថា តារាសម្តែង ស្រីលំដាប់ពិភពលោក របស់ប្រទេសកូរ៉េខាងត្បូង នាង Song Hye-kyo ការសម្រេចចិត្តវិលមកវិញ ជាមួយការសម្តែងរឿង មួយផ្សេងទៀត។

នាង Song បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានតាមអ៊ីនធើណេត កាលខែសីហាបានចេញផ្សាយ កាលពីថ្ងៃអង្គារថា បន្ទាប់ពីរឿង ‘Encounter’ (2019) របស់ tvN អ្នកគាំទ្រ ជាច្រើនបានរង់ចាំការវិលត្រឡប់របស់ខ្ញុំ មកកាន់អេក្រង់តូចជាមួយនឹងរឿង មនោសញ្ចេតនា ដ៏ស្រស់ស្អាតមួយផ្សេងទៀត ប៉ុន្តែខ្ញុំប្រាកដថា មានទស្សនិកជនមួយចំនួន មានអារម្មណ៍ធុញទ្រាន់នឹង ការមើលរឿងភាគមួយទៀតរបស់ខ្ញុំ ។

តារាសម្តែង Song Hye-kyo វ័យ ៣៩ ឆ្នាំរូបនេះជឿជាក់ថា នៅពេលដែលពេលវេលា កន្លងផុតទៅ នាងទទួលបានបទពិសោធន៍ជាច្រើន និងរៀនអ្វីៗជាច្រើន ។ ហើយរឿងនេះនាំឲ្យតារាសម្ដែងក្នុងរឿង ភាគមានលក្ខណៈស្រដៀងគ្នាក្នុងកម្រិតខុសគ្នា ។ Song ប្រាកដណាស់ថា នាងអាចបង្ហាញពីផ្នែកផ្សេងពីខ្លួននាងក្នុងរឿងភាគខាងមុខរបស់ទូរទស្សន៍ SBS រឿង “Now We Are Breaking Up”។

សន្និសិទសារព័ត៌មាននេះ ត្រូវបានកត់ត្រាក្នុងរដូវក្តៅ ដោយសារតែតារាសម្ដែង មួយរូបគឺលោក Jang Ki-yong គ្រោងនឹងចាប់ផ្តើមបំពេញ កាតព្វកិច្ចយោធានៅចុងខែសីហា។ នៅពេលត្រូវបានសួរអំពីលក្ខណៈពិសេសប្លែក នៃ SBS ថ្មីរបស់លោក អ្នកដឹកនាំរឿង Lee Gil-bok បាននិយាយថា “Now We Are Breaking Up” បានព្យាយាមជៀសវាងលក្ខណៈធម្មតានៃប្រភេទ Fantasy ៕ ដោយ៖លី ភីលីព

Most Popular

To Top