សិល្បៈ និង កម្សាន្ត

IU និង Son Jun Ho តេស្តិ៍អវិជ្ជមានមេរោគCOVID-19 បន្ទាប់ពីលោក Im Chang Jung ធ្វើតេស្តិ៍វិជ្ជមាន

កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រ soompi បានប្រាប់ឲ្យដឹងថា តារាចម្រៀងនាង IUនិងតារាសម្ដែងប្រុស លោក Son Jun Ho បានធ្វើតេស្តិ៍អវិជ្ជមានមេរោគ COVID-19 បន្ទាប់ពីអ្នកទំាង២នាក់ចូលរួមពិធីមង្គលការរបស់ Lee Ji Hoon។
នៅថ្ងៃទី៨ ខែវិច្ឆិកា លោក Im Chang Jung នាង IU និងលោក Son Jun Ho បានចូលរួមពិធីមង្គលការរបស់លោក Lee Ji Hoon មិនយូរប៉ុន្មានលោក Im Chang Jung បានធ្វើតេស្តិ៍វិជ្ជមានមេរោគCOVID-19 ហើយជាលទ្ធផល IU និង Son Jun Ho បានទទួលការធ្វើតេស្តិ៍។


ប្រភពពី label របស់លោក Son Jun Ho បាននិយាយថា អាជ្ញាធរដាក់ឲ្យនៅដាច់ពីគេមិនបានស្នើសុំឲ្យ Son Jun Ho ចូលទៅដាច់ដោយឡែកពីគេទេ ហើយលោកបានទទួលវ៉ាក់សាំងទាំង២រួចហើយ។ លោកកំពុងត្រូវបានគេធ្វើតេស្ដិ៍ជាប្រចាំសម្រាប់សកម្មភាពរបស់លោក ហើយនៅពេលនេះការធ្វើតេស្ដិ៍ទុកជាមុនដែលលោកបានចេញមកគឺអវិជ្ជមាន។
ទីភ្នាក់ងារ EDAM Entertainment របស់ IU បានចេញសេចក្តីថ្លែងការណ៍ដូចខាងក្រោម៖ សួស្តី នេះគឺជា EDAM Entertainment កាលពីថ្ងៃទី៨ ខែវិច្ឆិកា IU ត្រូវបានគេជូនដំណឹងថា ភ្ញៀវម្នាក់ក្នុងពិធីមង្គលការរបស់អ្នកស្គាល់គ្នាដែលនាងបានចូលរួមនោះ ត្រូវបានបញ្ជាក់ថា មានផ្ទុក COVID-19។


នៅថ្ងៃនោះ IU បានច្រៀងចម្រៀងអបអរសាទរ ខណៈពាក់ម៉ាស់ ហើយបានចាកចេញពីកន្លែងកើតហេតុភ្លាមៗ ដូច្នេះនាងមិនមានផ្លូវជាន់គ្នាជាមួយអ្នកជំងឺដែលបានបញ្ជាក់នោះទេ។ ជាការឆ្លើយតបជាមុន IU និងបុគ្គលិកទាំងអស់ដែលបានចូលរួមក្នុងព្រឹត្តិការណ៍នោះបានឆ្លងកាត់ការធ្វើតេស្តិ៍ PCR ហើយគ្រប់គ្នាបានទទួលលទ្ធផលអវិជ្ជមាន។


យើងនឹងបន្តធ្វើឲ្យអស់ពីសមត្ថភាពដើម្បីសុខភាព និងសុវត្ថិភាពរបស់សិល្បករ ដោយគោរពតាមគោលការណ៍ណែនាំឲ្យនៅដាច់ដោយឡែករបស់អាជ្ញាធរសុខាភិបាល។ សូមអរគុណ៕

Most Popular

To Top