សិល្បៈ និង កម្សាន្ត

សមាជិកក្រុមតារាចម្រៀង ស្រីកូរ៉េខាងត្បូង Cosmic Girls ឆ្លងមេរោគ COVID-19 បន្ទាប់ធ្វើតេស្តិ៍ PCR

កូរ៉េ ៖ បើយោងតាមចេញ ផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា នាង Eunseo សមាជិកក្រុមតារាចម្រៀង ស្រីកូរ៉េខាងត្បូង Cosmic Girls ធ្វើតេស្តិ៍វិជ្ជមានមេរោគ COVID-19 ខណៈ សមាជិក និងបុគ្គលិកផ្សេងទៀត សុទ្ធតែធ្វើតេស្តអវិជ្ជមានទំាងអស់ ។

នាង Eunseo បានធ្វើតេស្តិ៍ ដោយខ្លួនឯងនូវ COVID-19 ដើម្បីចូលរួមក្នុងសកម្មភាព ដែលបានកំណត់ពេល ហើយបានធ្វើតេស្តិ៍វិជ្ជមាន បន្ទាប់មកនាងទៅមន្ទីរពេទ្យ ដើម្បីធ្វើតេស្តិ៍ PCR ហើយនៅថ្ងៃទី ២១ ខែកុម្ភៈបានរកឃើញថា នាងបានធ្វើតេស្តិ៍វិជ្ជមាននៅពេលនោះផងដែរ ។

យោងតាមសេចក្តីថ្លែងការណ៍ ចេញផ្សាយដោយ Starship Entertainmentថា នាង Eunseo ពីមុនបានបញ្ចប់ការ ចាក់វ៉ាក់សាំងទាំង៣ហើយ ហើយរោគសញ្ញាតែមួយគត់ របស់នាងគឺឈឺបំពង់ក បច្ចុប្បន្ននាងកំពុងនៅដាច់ ដោយឡែកពីគេនៅផ្ទះ ។ សមាជិក Cosmic Girls ផ្សេងទៀត និងបុគ្គលិកពាក់ព័ន្ធក៏ត្រូវបានធ្វើតេស្តិ៍ ហើយលទ្ធផលទាំងអស់ចេញមកអវិជ្ជមាន។ ទន្ទឹមនឹងនេះ Eunseo នឹងឈប់សម្រាក ពីសកម្មភាពនានា ខណៈនាងផ្តោតលើការជាសះស្បើយរបស់នាង ៕ ដោយ៖លី ភីលីព

Most Popular

To Top