សិល្បៈ និង កម្សាន្ត

លោក Phaiboon “Robert” Trikanjananun ជាអ្នកសម្លាប់ តារាសម្តែង Tangmo

ថៃ ៖ ប៉ូលីសបាននិយាយកាលពីថ្ងៃអង្គារថា ម្នាក់ក្នុងចំណោមអ្នករួមដំណើរលើទូកល្បឿនលឿន ទាំង៥នាក់ របស់តារាសម្តែងស្រី Nida “Tangmo” Patcharaveerapong បានសារភាពថា លោកបានធ្វើឲ្យទូក ក្រឡាប់ដែលបានទម្លាក់នាង Nida ពីលើរហូតដល់ស្លាប់ ។

លោកឧត្តមសេនីយ៍ទោ Udorn Yomcharoen ស្នងការរងនគរបាលខេត្តទី១ មានប្រសាសន៍ថា លោក Phaiboon “Robert” Trikanjananun បានប្រាប់អ្នកស៊ើបអង្កេតរួចហើយថា លោកមានចំណេះដឹងតិចតួច អំពីការបើកទូក ហើយចង់សាកល្បង នៅយប់ថ្ងៃទី ២៤ ខែកុម្ភៈ។ នៅយប់នោះលោក និងមនុស្ស៥នាក់ផ្សេងទៀត រួមទាំង Nida “Tangmo” បានធ្វើដំណើរតាមទូកលឿនក្នុងទន្លេចៅប្រាយ៉ា ។

Pol Maj Gen Udorn បានដកស្រង់សម្តីរបស់លោក Phaiboon បាននិយាយថា លោក Phaiboon នៅពីក្រោយចង្កូត ចំណែកនាង Nida អាយុ ៣៧ ឆ្នាំបានធ្លាក់ចូលទៅក្នុងទន្លេដោយការលិចទូកភ្លាមៗ ខណៈដែលនាងហៀប នឹងក្រោកពីផ្នែកខាងក្រោយ ខាងឆ្វេងនៃទូកនោះ ។ មន្ត្រីរូបនេះ បាននិយាយថា ប៉ូលីស នឹងត្រូវរង់ចាំប្រហែលមួយ សប្តាហ៍ចាប់ពីពេលនេះតទៅ សម្រាប់លទ្ធផលធ្វើកោសល្យវិច្ច័យបន្ថែមទៀត ដើម្បីកំណត់ពីមូលហេតុ នៃ ការដាច់ភ្លៅខាងឆ្វេង របស់ Nida យ៉ាងជ្រៅ ។

លោកបានបន្ថែមថា លទ្ធផលអាចនាំឲ្យមាន ការចោទប្រកាន់មួយទៀត ។ ឧត្តមសេនីយ៍ទោ Udorn បាននិយាយថា មនុស្សទាំង៥នាក់ នៅលើទូកល្បឿនលឿន ក៏បានសារភាពថា ពួកគេបានផឹកស្រា នៅលើទូក កាលពីថ្ងៃទី ២៤ ខែកុម្ភៈ។ នាយឧត្តមសេនីយ៍ Yingyos Thepjamnong អ្នកនាំពាក្យ ប៉ូលិសភូមិន្ទថៃ បាននិយាយថា ភស្តុតាង និងសាក្សី ដែលមានស្រាប់ ចង្អុលទៅការធ្វេសប្រហែស បណ្តាលឲ្យស្លាប់ និងមិនមែនឃាតកម្មឡើយ ៕ដោយ៖លី ភីលីព

Most Popular

To Top