សិល្បៈ និង កម្សាន្ត

គូស្នេហ៍មួយគូ Hyun Bin និង Son Ye Jin បរិច្ចាគ ១៦២ពាន់ដុល្លារ ដើម្បីជួយជនរងគ្រោះ ដោយភ្លើងឆេះព្រៃនៅ Uljin & Gangwondo

កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា គូស្នេហ៍មួយគូលោក Hyun Bin និងនាង Son Ye Jin ដែលនឹងរៀបការនៅចុងខែនេះ បានធ្វើការបរិច្ចាគសប្បុរស ដើម្បីជួយជនរងគ្រោះ ដោយភ្លើងឆេះព្រៃ នៅ Uljin និង Gangwondo ប្រទេសកូរ៉េខាងត្បូង ។

នៅថ្ងៃទី ៨ ខែមីនា សមាគមស្ពានសង្ឃឹម នៃជំនួយសង្គ្រោះគ្រោះមហន្តរាយជាតិ បានបង្ហាញថា តារាសម្តែងលោក Hyun Bin និងតារាសម្តែង នាង Son Ye Jin បានបរិច្ចាគសប្បុរសធម៌ចំនួន ២00 លានវ៉ុន (១៦១ពាន់ដុល្លារ) ដើម្បីជួយជនរងគ្រោះ ដែលទទួលរងការខូចខាត ដោយសារភ្លើងឆេះព្រៃនៅ Uljin និង Gangwondo ។ អំណោយនឹងត្រូវប្រើ សម្រាប់ផ្គត់ផ្គង់សម្ភារសង្គ្រោះបន្ទាន់ និងសម្ភារផ្សេងៗទៀត ដែលជនរងគ្រោះត្រូវការ។

ក្រៅពីជំនួយភ្លើងឆេះព្រៃ គូស្នេហ៍តារាមួយគូនេះ បានបរិច្ចាគយ៉ាងសកម្ម ដើម្បីជួយដល់បុព្វហេតុផ្សេងៗ រួមទាំងជំនួយជំងឺកូវីដ-១៩ ផងដែរ។ ជាពិសេស ការបរិច្ចាគរបស់ Hyun Bin និង Son Ye Jin ដល់ជនរងគ្រោះដោយភ្លើងឆេះព្រៃ កាន់តែមានន័យ ដោយពួកគេបានមករួមគ្នា ធ្វើអំពើល្អមិនយូរប៉ុន្មាន មុនពេលពួកគេប្តូរពាក្យសច្ចាប្រណិធាន។

ជាមួយគ្នានេះដែរ Hyun Bin និង Son Ye Jin បានប្រកាសថាពួកគេ នឹងរៀបការកាលពីខែមុន៕ ដោយ៖លី ភីលីព

Most Popular

To Top