សិល្បៈ និង កម្សាន្ត

ចៅក្រមបដិសេធ សំណើរអ្នកនាង Amber Heard សុំឲ្យមានការកាត់ក្តីថ្មី ជាមួយលោក Johnny Depp

អាមេរិក ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រ Channel news Asia បានប្រាប់ឲ្យដឹងថា តារាសម្តែងអ្នកនាង Aquaman Amber Heard បានបរាជ័យសំណើរ សម្រាប់ការកាត់ក្តីថ្មីមួយ ក្នុងសំណុំរឿងបរិហារកេរ្តិ៍ របស់នាងជាមួយអតីតស្វាមី លោក Johnny Depp កាលថ្ងៃទី១៣ ខែកក្កដា នៅពេលចៅក្រមបានច្រាន ចោលការលើកឡើង របស់មេធាវីរបស់នាងថា ចៅក្រមម្នាក់បានបំពេញ មុខងារមិនត្រឹមត្រូវ ។

កាលពីខែមិថុនា អ្នកនាង Heard ត្រូវបានបញ្ជាឲ្យបង់ប្រាក់សំណងចំនួន ១០.៣៥ លានដុល្លារដល់ លោក Depp នៅពេលគណៈវិនិច្ឆ័យនៅ Fairfax County រដ្ឋ Virginia បានសម្រេចថា នាងបានបង្ខូចកេរ្តិ៍ឈ្មោះតារា Pirates Of The Caribbean នៅក្នុងគំនិត របស់កាសែតមួយ។ មេធាវីរបស់នាងបាន ស្នើឲ្យចៅក្រមក្នុងសំណុំរឿងនេះ បដិសេធចោលការសម្រេច និងប្រកាសការកាត់ក្តី ដោយលើកហេតុផលថា ចៅក្រមម្នាក់ក្នុងសំណុំរឿង មិនគួរមាន សិទ្ធិចូលបម្រើការទេ ពីព្រោះដីកាកោះ របស់លោកមានបំណង សម្រាប់ឪពុករបស់លោក មានឈ្មោះដូចគ្នា និង រស់នៅអាសយដ្ឋានដដែល។
ចៅក្រម Penny Azcarate បានសម្រេចថា មិនមានភស្តុតាង នៃការក្លែងបន្លំ ឬការធ្វើខុសដោយចៅក្រម ហើយសាលក្រមរបស់គណៈវិនិច្ឆ័យគួរតែឈរ។ លោកស្រីក៏បានកត់សម្គាល់ថា ភាគីទាំង២ បានសាកសួរ និងទទួលយកចៅក្រមទាំងអស់ នៅពេលចាប់ផ្តើមសវនាការ ។ ចៅក្រមAzcarate បានសរសេរថា ដំណើរការត្រឹមត្រូវ បានធានា និងផ្តល់ឲ្យភាគីទាំងអស់នៅក្នុងវិវាទនេះ ។

លោក Depp អាយុ ៥៩ ឆ្នាំបានប្តឹងអ្នកនាង Heard ហើយបានប្រកែកថា នាងបានបង្ខូចកេរ្តិ៍ឈ្មោះលោក នៅពេលនាងហៅខ្លួនឯងថា ជាបុគ្គល សាធារណៈតំណាង ឲ្យការរំលោភបំពានក្នុងគ្រួសារ” នៅក្នុងគំនិតមួយ ដែលត្រូវបានចេញផ្សាយ នៅក្នុងកាសែត Washington Post ។ Depp បានបដិសេធ ចំពោះការវាយទៅលើ អ្នកនាង Heard មានអាយុ ៣៦ ឆ្នាំ ហើយបាននិយាយថា នាងគឺជាមនុស្សម្នាក់ បានប្រែក្លាយអំពើហិង្សា នៅក្នុងទំនាក់ទំនងរបស់ពួកគេ ៕ ដោយ៖លី ភីលីព

Most Popular

To Top