សិល្បៈ និង កម្សាន្ត

សូដា នីតា ប្រកាសអហោសិកម្មឱ្យកូនបំណុលម្នាក់ ជាង១ម៉ឺនដុល្លារ ក្រោយធ្វើអត្តឃាត

ភ្នំពេញ​៖ មួយរយៈចុងក្រោយនេះ អ្នកនាង សូដា នីតា បានបង្ហាញពីកូនបំណុលមួយចំនួន ដែលព្យាយាមគេចវេះមិនព្រមសង នឹងបានបង្ហាញការលើកលែងបំណុលដល់ សឿ សុធារ៉ា ដែលធ្វើឱ្យមហាជនលើកឡើងថា តារាសម្តែងរូបនេះមានអ្នកជំពាក់ លុយច្រើនណាស់ ក្រោយពីនាងរកស៊ីខាងចងការប្រាក់ និងជាមេតុងទីន។

ដោយឡែក កាលពីថ្ងៃទី៩ ម្សិលមិញនេះ មហាជនអ្នកលេងបណ្តាញសង្គម ក៏មាន ការភ្ញាក់ផ្អើលនិងសោកស្តាយ ក្រោយពីមាននារីស្រស់ស្អាតម្នាក់ អ្នកលក់ សំលៀកបំពាក់ អនឡាញម្នាក់ បានធ្វើអត្តឃាតដោយលេបថ្នាំ រួចចងក បញ្ចប់ជីវិត នៅនឹង កាំជណ្តើរផ្ទះ ដោយសារវិបត្តិក្នុងគ្រួសារ និងបញ្ហាហិរញ្ញវត្ថុ។ 

ដំណឹងដ៏សោកស្តាយនេះ ក៏ធ្វើឱ្យ សូដា នីតា រំជួលចិត្តបានបង្ហោះសារអហោសកម្មឱ្យនារីខាងលើព្រោះនាងក៏ជំពាក់បំណុលផងដែរ។ 

សូដា នីតា បានរៀបរាប់ថា « 12331$ បងអហោសកម្មឱ្យអូន ! បើជាតិក្រោយមានពិត សូមអោយប្អូនចេះគិតវែងជាងអាយុ ព្រះប្រោសមិនរួចទេ អារត្ន័ អើយ សូមប្អូនទៅកាន់សុគិតិភព» ៕

ដោយ៖ ម៉ានី

Most Popular

To Top