សិល្បៈ និង កម្សាន្ត

នាង Lee Mi Joo ៖រូបនាងនឹងណាត់ជួប កីឡាករបាល់ទាត់ Cho Gue Sung?

កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា កាលថ្ងៃទី ១០ ខែធ្នូនៃ ‘Hangout with Yoo’ នាង Lee Mi Joo បានបង្ហាញពីចំណាប់អារម្មណ៍របស់នាង ចំពោះកីឡាករបាល់ទាត់កូរ៉េខាងត្បូងអាយុ ២៤ ឆ្នាំ លោក Cho Gue Sung ការភ្ញាក់ផ្អើលក្នុងអំឡុងពេល ‘FIFA World Cup Qatar 2022’ ។ 

នាងបាននិយាយថា ខ្ញុំមិនដឹងថា ហេតុអ្វីទេ ប៉ុន្តែខ្ញុំគិតថាខ្ញុំនឹងណាត់ជួបលោក Cho Gue Sung នៅពេលអនាគត។ នៅពេលភ្ញៀវជាមិត្ត Park Jin Joo និង Shin Bong Sun សើចចម្អកឲ្យសមាជិកក្រុម Lovelyz Yoo Jae Suk បានឆ្លើយតបថា នាងមានសេរីភាពក្នុងការគិត។ ទោះយ៉ាងណាក៏ដោយ គ្មានអ្វីរារាំង នាង Lee Mi Joo នៅពេលនាងស្រលាញ់ Cho Gue Sung នោះទេ។ 

នៅពេលគ្រប់គ្នាចាប់ផ្តើមច្រៀងបទ “Where the Love Falls” របស់ Lee Sun Hee នាងបានស្រែកថា “ខ្ញុំគិតតែពីអ្នក Cho Gue Sung ។ Cho Gue Sung មករកខ្ញុំ ត្រឡប់មកខ្ញុំវិញ” ។ សម្រាប់ព័ត៌មានពាក់ព័ន្ធលោក Cho Gue Sung ថ្មីៗនេះត្រូវបានបញ្ចប់ នៅក្នុងពាក្យចចាមអារ៉ាមថា មានទំនាក់ទំនងស្នេហាជាមួយតារាម៉ូដែលនាង Ji Min Joo និងបងស្រីរបស់ Billlie’s Haram ៕ ដោយ៖លី ភីលីព

Most Popular

To Top