សិល្បៈ និង កម្សាន្ត

ការបង្ហោះថ្មីៗរបស់ ADOR អំពីតារាចម្រៀងនាង Minji វិលត្រឡប់ទៅកាន់ក្រុម NewJeans វិញ

កូរ៉េខាងត្បូង៖យោងតាមការចេញផ្សាយ ពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា ថ្មីៗនេះ ADOR បានបង្ហោះរូបថតដើម្បីអបអរសាទរ ថ្ងៃកំណើតរបស់នាងតារាចម្រៀង NJZ ហៅMinji សមាជិកក្រុមតារាចម្រៀងនារីកូរ៉េខាងត្បូងNewJeans នៅលើគណនីប្រព័ន្ធផ្សព្វផ្សាយ សង្គមផ្លូវការរបស់ក្រុម។

រូបថតទាំងនោះបានបង្ហាញពីដំណើរ ការដុតនំរបស់នាងក្នុងការធ្វើខូឃីសម្រាប់អ្នកគាំទ្រ។ ថ្មីៗនេះ នាងបានចែកខូឃីដល់អ្នកគាំទ្រ សម្រាប់ថ្ងៃកំណើតរបស់នាងជាការភ្ញាក់ផ្អើលមួយ។

ដោយគ្មានព័ត៌មានថ្មីៗ បន្ថែមទៀតអំពីថា តើនាង Minji នឹងវិលត្រឡប់មកក្រុមវិញឬអត់ អ្នកលេងអ៊ីនធើណេត បានយកការបង្ហោះខួបកំណើតនេះជាសញ្ញាមួយដែលបង្ហាញថា នាងទំនងជានឹងត្រលប់មកវិញ៕

Most Popular

To Top