កូរ៉េខាងត្បូង៖យោងតាមការចេញផ្សាយ ពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា ការឈ្នះពានរង្វាន់របស់តារាសម្តែងស្រីជនជាតិកូរ៉េខាងត្បូង នាងShin Se Kyung នៅកម្មវិធីប្រគល់ពានរង្វាន់ “Baeksang Arts Awards លើកទី 62” បានក្លាយជាចំណុច ពិភាក្សាដ៏ចម្រូងចម្រាស ក្តៅគគុកបំផុតមួយក្នុងពិធីនេះ ។
នាថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២៦ នាង Shin Se Kyung បានឈ្នះពានរង្វាន់ “តារាសម្តែងស្រីឆ្នើម” ក្នុងប្រភេទភាពយន្តសម្រាប់ការសម្តែងរបស់នាងរឿង Humint ខណៈតារាសម្តែងរូបនេះហាក់ ដូចជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះជ័យជម្នះនេះ ហើយបានសារភាព ដោយរាបសារក្នុងអំឡុង ពេលថ្លែងសុន្ទរកថារបស់នាងថា នាង ” មិនដែលនឹកស្មានដល់” ថានឹងទទួលបានពានរង្វាន់នោះទេ ប្រតិកម្មតាមអ៊ីនធើណេតបានប្រែក្លាយ ទៅជាខុសគ្នាយ៉ាងឆាប់រហ័ស បន្ទាប់ពីពិធីបានបញ្ចប់។
អ្នកទស្សនាជាច្រើនបានរំពឹងថា តារាសម្តែងស្រីជើងចាស់ នាង Yeom Hye Ran នឹងឈ្នះពានរង្វាន់សម្រាប់រឿង No Other Choice ខណៈពេលដែលអ្នកផ្សេងទៀតជឿថា តារាសម្តែងស្រីដូចជា Jang Hye Jin ឬ Jeon Mi Do បានសម្តែងបានល្អជាងនៅក្នុងប្រភេទនេះ។
នៅពេលការរពិភាក្សា បានរីករាលដាលពាសពេញ សហគមន៍អនឡាញកូរ៉េ ការបង្ហោះមួយដែលសួរ អំពីលទ្ធផលនេះទទួលបានការចាប់អារម្មណ៍ យ៉ាងឆាប់រហ័ស ដោយមានមតិយោបល់រាប់រយ ដែលជជែកវែកញែកអំពីការសម្រេចចិត្តនេះ។ អ្នកប្រើប្រាស់អ៊ីនធើណេត មួយចំនួនបានប្រតិកម្មដោយការភាន់ច្រឡំ និងមិនជឿ ឡើយ៕
