សិល្បៈ និង កម្សាន្ត

លោកស្រី ហង់ ស៊ីមន ៖ កីឡាករ-កីឡាការិនីរាំកម្ពុជាដណ្តើម ៣៧ គ្រឿង ក្នុងការប្រកួតកីឡារាំ Open events Junior នៅម៉ាឡេស៊ី

ភ្នំពេញ ៖ លោកស្រី ហង់ ស៊ីមន អគ្គលេខាធិការសហព័ន្ធកីឡារាំកម្ពុជា និងជាអនុប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា បានប្រាប់ឲ្យដឹង កីឡាករ-កីឡាការិនីរាំកម្ពុជាដណ្តើមបានមេដាយចំនួន ៣៧ គ្រឿងក្នុងព្រឹត្តិការណ៍ការប្រកួតកីឡារាំ Open events Junior ដែលប្រព្រឹត្តចាប់ពីថ្ងៃទី២៣ និង២៤ ខែកក្កដា ឆ្នាំ២០២៦ នៅប្រទេសម៉ាឡេស៊ី ។

លោកស្រី អគ្គលេខាធិការសហព័ន្ធកីឡារាំកម្ពុជា បានបន្តថា ការដណ្តើមបានមេដាយចំនួន ៣៧ គ្រឿងនេះ ក្នុងនោះមេដាយមាសចំនួន ១០ គ្រឿង មេដាយប្រាក់ចំនួន ចំនួន ១៤ គ្រឿង និងមេដាយសំរិទ្ធចំនួន ១៣ គ្រឿងលើវិញ្ញាសារ រួមមានវិញ្ញាសា Open events adult (couple) វិញ្ញាសាOpen events Junior I (couple) វិញ្ញាសាOpen events Junior II (couple) វិញ្ញាសា Open events Youth (couple) វិញ្ញាសា Open events adult (solo) និង វិញ្ញាសា University Dance (Solo)។
នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ កីឡាករ-កីឡាការិនីរាំកម្ពុជាធ្វើការប្រកួតលើវិញ្ញាសារប្រកួត Adult Asian Championship Ten Dances និងនិងថ្ងៃទី២៦ វិញ្ញាសាប្រកួត SouthEast Asia Adult Female solo ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡារាំ The 5th WDSF ASIAN – SOUTH EAST ASIAN Dance Sport Cham pionship 2026 នៅប្រទេសម៉ាឡេស៊ី។

លោកស្រី អនុប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា បានបញ្ជាក់ថា សហព័ន្ធបានបញ្ជូនប្រតិភូ ចៅក្រម គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីកីឡារាំរបស់ខ្លួនចំនួន២២ នាក់រួមមាន លោកសី បាន សុជាតិ ជាប្រធានប្រតិភូ អ្នកគ្រូ You Shu Jie ចៅក្រម លោកស៊ូវ តុង ជាគ្រូបង្វឹកធំ លោក សួន កូស៊ុល ជាគ្រូជំនួយ កីឡាករ -កីឡាការិនីចំនួន ១៨ នាក់ ក្នុងនោះកីឡាករចំនួន ៨ នាក់ និងកីឡាការិនីចំនួន ១០ នាក់ ។ កីឡាករ -កីឡាការិនីចំនួន ១៨ នាក់នេះមានកីឡាករ -កីឡាការិនីស្ថិតនៅក្រុមជម្រើសជាតិឆ្នាំ២០២៦ ចំនួន ១០ នាក់ក្នុងនោះកីឡាករចំនួន ៥ នាក់ និងកីឡាការិនីចំនួន ៥ នាក់ ។ កីឡាករ -កីឡាការិនីសហព័ន្ធកីឡារាំមានចំនួន ៨ នាក់ រួមមានកីឡាករចំនួន ៣ នាក់ និងកីឡាការិនីចំនួន ៥ នាក់។

លោកស្រី ហង់ ស៊ីមន បន្ថែមទៀតថា បេសកកម្មអន្តរជាតិនេះ ប្រតិភូកីឡារាំកម្ពុជាទទួលបានការ ឧបត្ថម្ភប្រាក់ហោប៉ៅពីក្រសួងអប់រំ យុវជន និងកីឡា រីឯការចំណាយលើថ្លៃសំបុត្រយន្តហោះ ទៅមកក្រោមការឧបត្ថម្ភពីក្រុមហ៊ុន AirAsia និងក្រុមហ៊ុន វឌ្ឍនៈ និងក្រុម ហ៊ុន វិរៈប៊ុនថាំ ក៏បានជួបឧបត្ថម្ភ ស្របពេលដែលលោកស្រី ញ៉ែម មរតក ជាប្រធានសហព័ន្ធតែងតែប្រឹងប្រែង ក្នុងកិច្ចការដំណើរការអភិវឌ្ឍន៍ ជំនាញកីឡារបស់កម្ពុជាមួយនេះ៕

Most Popular

To Top