សិល្បៈ និង កម្សាន្ត

នាង Giselle សមាជិកក្រុម Aespa មិនអាចលាក់បាំងការភ្ញាក់ផ្អើល របស់នាងក្នុងអំឡុង ពេលកម្មវិធីតន្ត្រីផ្ទាល់

កូរ៉េខាងត្បូង ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា  ថ្មីៗនេះក្រុមតារាចម្រៀងនារី កូរ៉េខាងត្បូង Aespa បានបង្ហាញខ្លួន នៅលើការផ្សាយរបស់ប្រទេសជប៉ុន ហើយទទួលបានការ ចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែសមាជិកម្នាក់ គឺនាង Giselle។

ប្រតិកម្មដោយស្មោះត្រង់ របស់តារាចម្រៀងនាង Giselle បន្ទាប់ពីបានឮអាយុពិត របស់ពិធីករក្នុងអំឡុងពេល ផ្សាយបានក្លាយជាប្រធានបទ ក្តៅយ៉ាងឆាប់រហ័ស។

ក្នុងអំឡុងពេលសម្ភាសន៍មួយនៅលើកម្មវិធីតន្ត្រីរបស់ Fuji TV គឺ STAR ពួកគេបានដឹងថា អ្នកប្រកាសលោក Kotaro Uegaki មានអាយុស្មើគ្នានឹងនាង Winter។

ភ្លាមៗនៅពេលនាងបានឮរឿងនេះ ទឹកមុខភ្ញាក់ផ្អើលរបស់នាង Giselle បានធ្វើឲ្យក្រុមទាំងមូលសើច។ ប្រតិកម្មរបស់នាងបានរីករាលដាលពាសពេញ សហគមន៍អនឡាញផ្សេងៗ ដែលបង្ហាញពីប្រជាប្រិយភាពរបស់នាង។

ទន្ទឹមនឹងនេះលោក Kotaro Uegaki កើតនៅឆ្នាំ ២០០១ ដែលធ្វើឲ្យគាត់មានអាយុស្មើគ្នា នឹងនាង Winter។ ក្នុងវគ្គនេះ រូបភាពចាស់ទុំរបស់គាត់ធ្វើឲ្យ គាត់មើលទៅចាស់ជាងអាយុរបស់គាត់៕

Most Popular

To Top