កូរ៉េខាងត្បូង ៖ ក្រុមចម្រៀងនារី Rescene និងអ្នកគាំទ្ររបស់ខ្លួន បានរៃអង្គាសប្រាក់បាន ៩០ លានវ៉ុន (៦៤,៧០០ ដុល្លារ) ដើម្បីជួយអ្នកស្រុកឲ្យងើបឡើងវិញ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង ខណៈសមាជិកក្រុមចម្រៀងនារី នាង Woni មកពី Geoje ខេត្ត Gyeongsang ខាងត្បូង បានបោះជំហានទៅមុខ ដើម្បីជួយតំបន់នេះឲ្យងើបឡើងវិញពីភ្លៀងធ្លាក់ខ្លាំង នេះយោងតាមការចេញផ្សាយ ពីគេហទំព័រ koreajoongangdaily ។
យោងតាមរដ្ឋាភិបាលទីក្រុង Geoje កាលពីថ្ងៃពុធបាននិយាយថា ក្រុមនេះបានបរិច្ចាគប្រាក់ចំនួន ៥០ លានវ៉ុន (៣៦,០០០ ដុល្លារ) ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញ និងជួយជនរងគ្រោះដោយភ្លៀងធ្លាក់ខ្លាំងនៅ Geoje ឲ្យវិលត្រឡប់ទៅរកជីវិត ប្រចាំថ្ងៃ របស់ពួកគេវិញ។ ប្រាក់នេះនឹងត្រូវចែកចាយដល់ អ្នកស្រុកដែលត្រូវបាន ផ្លាស់ទីលំនៅជាជំនួយហិរញ្ញវត្ថុ។
អ្នកគាំទ្ររបស់ក្រុម Remine ក៏បានរៃអង្គាស ប្រាក់ពីក្រោយបុព្វហេតុនេះ ។ អ្នកគាំទ្រ បាននិយាយថា បានរៃអង្គាសប្រាក់បាន ៤០ លានវ៉ុនក្នុងរយៈពេលត្រឹមតែមួយថ្ងៃ តាមរយៈទំព័របរិច្ចាគដែលបង្កើតឡើង ដោយសមាគមសង្គ្រោះគ្រោះមហន្តរាយកូរ៉េសម្រាប់ជនរងគ្រោះដោយភ្លៀងធ្លាក់ខ្លាំងនៅខេត្ត Gyeongsang ខាងត្បូង។ ថវិកានេះនឹងជួយឲ្យអ្នកស្រុកដែលត្រូវបានផ្លាស់ទីលំនៅឲ្យងើបឡើងវិញ៕
