សិល្បៈ និង កម្សាន្ត

ការបង្ហាញខ្លួនថ្មីៗ របស់តារាចម្រៀងលោក V ផ្សារភ្ជាប់នឹងពាក្យចចាមអារ៉ាម ការណាត់ជួបជាមួយនាង Jennie

កាណាដា៖យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា ការបង្ហាញខ្លួនថ្មីៗរបស់តារាចម្រៀង ឡោក V សមាជិកក្រុម BTS ជាពិសេសសម្លៀក បំពាក់របស់លោក ត្រូវបានជាប់ទាក់ទងទៅនឹងពាក្យ ចចាមអារ៉ាមអំពីការណាត់ ជួបជាមួយតារាចម្រៀងនាង Jennie សមាជិកក្រុម BLACKPINK កំពុងល្បីលើបណ្តាញសង្គម ។

ថ្មីៗនេះ រលកនៃភស្តុតាងបានចាប់ផ្តើមកើនឡើង ដោយចោទប្រកាន់ថា លោក V និងនាង Jennie នៅតែណាត់ជួប ហើយថ្មីៗនេះលោក V ត្រូវបានគេប្រទះឃើញជាមួយសមាជិក ផ្សេងទៀតក្នុងប្រទេសកាណាដា។

នៅលើ TikTok វីដេអូបានចាប់ផ្តើមលេចឡើងដោយស្មានថា លោក V បានប្រើលេខ “96” ដោយចេតនា ពីព្រោះវាជាឆ្នាំកំណើតរបស់នាង Jennie។ មនុស្សជាច្រើនគិតថា វាជាភស្តុតាងដ៏សំខាន់មួយថា អ្នកទាំង ២ នាក់កំពុងណាត់ជួប ដោយបន្តរឿងរ៉ាវដែលតារាទាំង ២ កំពុងព្យាយាមបង្ហើបពីទំនាក់ទំនងរបស់ពួកគេ៕

Most Popular

To Top