កូរ៉េខាងត្បូង ៖ យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា រូបភាពរបស់ក្រុមតារាចម្រៀងបុរសកូរ៉េខាងត្បូង BTS ជាមួយតារាល្បីកូរ៉េខាងត្បូងម្នាក់ បានបង្កឲ្យមានរលកនៃការរិះគន់ និងការស្អប់ខ្ពើមមកលើពួកគេ ប៉ុន្តែក៏មានការលើកឡើងពាក់ព័ន្ធដល់នាង Lisa សមាជិកក្រុម BLACKPINK ផងដែរ ។
ថ្មីៗនេះ ក្រុម BTS បានបញ្ចប់ការប្រគុំតន្ត្រីរបស់ពួកគេនៅទីក្រុង Los Angeles (LA)។ ក្នុងចំណោមការប្រគុំតន្ត្រីទាំងនោះ កីឡាករបាល់ទាត់កូរ៉េខាងត្បូង Son Heung Min ក៏បានចូលរួមទស្សនា ហើយរូបថតរបស់កីឡាកររូបនេះជាមួយសមាជិកក្រុម BTS ក៏ត្រូវបានគេចែករម្លែក។
រូបភាពនេះបានបង្កឲ្យមានរលក នៃការរិះគន់មកលើក្រុម BTS។ ទោះជាយ៉ាងណាក៏ដោយ មតិយោបល់ជាច្រើនក៏បានលើកឡើងពី Lisa របស់ក្រុម BLACKPINK ដោយរម្លឹកឡើងវិញ នូវរឿងរ៉ាវចម្រូងចម្រាសកាលពីពេលមុន ដែលតារាស្រីរូបនេះហាក់ដូចជាត្រូវបានកីឡាករបាល់ទាត់រូបនោះមិនអើពើ។
ពួកគេបានតបតទៅនឹងការរិះគន់មកលើក្រុមតារាចម្រៀងបុរសកូរ៉េខាងត្បូង BTS និងកីឡាករបាល់ទាត់កូរ៉េខាងត្បូង Son Heung Min ដោយលើកយកហេតុការណ៍ នោះមកនិយាយឡើងវិញ និងអះអាងថា ការស្អប់ខ្ពើមនេះគឺបណ្តាលមកពីហេតុការណ៍កាលពីពេលនោះ៕
