កូរ៉េខាងត្បូង ៖ យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា តារាចម្រៀង និងតារាសម្តែងកូរ៉េខាងត្បូងដ៏ល្បីល្បាញ នាង YoonA សមាជិកក្រុមតារាចម្រៀងនារី កូរ៉េខាងត្បូង Girls’ Generation ត្រូវបានគេកំណត់គោលដៅតាមប្រព័ន្ធអ៊ីនធើណេត ដោយសារតែរូបភាពក្លែងក្លាយ ដែលបង្កើតឡើងដោយប្រព័ន្ធ AI។
រូបភាពនេះត្រូវបានចែកចាយ តាមប្រព័ន្ធអ៊ីនធើណឹតជាលើកដំបូងក្នុងខែមិថុនា បានលេចចេញជាថ្មី ដោយបង្ហាញពីរូបភាពក្លែងក្លាយរបស់នាង YoonA ហាក់ដូចជាមានផ្ទៃពោះនៅក្បែរបុរសម្នាក់ ខណៈរូបភាពនេះត្រូវបានដកចេញបន្ទាប់ពីប្រឈមមុខនឹងប្រតិកម្មតបវិញ វាហាក់ដូចជាបានលេចចេញជាថ្មី នាពេលថ្មីៗនេះ។
រឿងនេះបានបង្កឲ្យមានភាពចម្រូង ចម្រាសកាន់តែខ្លាំងឡើង ដោយសារអ្នកដែលមិនដឹងថាវាជារូបថតក្លែងក្លាយបានយល់ច្រឡំរូបថតនោះថា ជារូបភាពពិតដែលបង្កឲ្យមានការព្រួយ បារម្ភយ៉ាងខ្លាំងតាមអ៊ីនធើណេត។
ជាការឆ្លើយតប SM Entertainment បានចេញសេចក្តីថ្លែងការណ៍ មួយទាក់ទងនឹងសកម្មភាពផ្លូវច្បាប់ ដោយប្រកាសថាពួកគេនឹងចោទ ប្រកាន់អ្នកដែលបង្កើត និងផ្សព្វផ្សាយការបរិហារកេរ្តិ៍ ការយាយីផ្លូវភេទ និងការក្លែងបន្លំសិល្បកររបស់ពួកគេ៕
