Event

មួយ១កំប៉ុង ពីស្រាបៀរ កម្ពុជា នាំកាដូធំ ៥០លានរៀល ក្នុងថ្ងៃទិវានៃក្តីស្រលាញ់ ទៅដល់អ្នក កំពង់សោម ៤នាក់

មួយកំប៉ុងពីស្រាបៀរ កម្ពុជា ផ្ដល់សំណាងធំ ជារង្វាន់ទឹកប្រាក់ ៥០លានរៀល ដល់មនុស្ស៤នាក់ នៅភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលនឹងត្រូវចែកគ្នាស្មើ។

លោក សេង ឡា តំណាងអ្នកឈ្នះ ទាំង៤នាក់ បានរៀបរាប់ថា៖ «ម៉ោងប្រហែល ៥ល្ងាចថ្ងៃទី១៤ កុម្ភៈ ខ្ញុំ និងមិត្តភ័ក្តិ ៣នាក់ទៀត បានជួបជុំគ្នាហូប ស្រាបៀរ កម្ពុជា ស្រាប់តែគាស់កំប៉ុងទី១ ក្នុងចំណោមស្រាបៀរ ១៥កំប៉ុង ដែលពួកខ្ញុំ ចូលលុយគ្នាទិញ ក៏ឈ្នះបាន ៥០លានភ្លាមៗ តែម្តង»។

លោកបន្តថា៖ «គ្រាន់តែដឹងថាឈ្នះភ្លាម ពួកខ្ញុំហក់ឱបកគ្នាតែម្តង។ ពិតជាសំណាងមែន។ នេះវាដូចជាកាដូថ្ងៃបុណ្យ នៃក្តីស្រលាញ់អីចឹង ហើយពួកខ្ញុំនឹងយក ប្រាក់នេះ ចែកគ្នាស្មើ។ ចំណែករបស់ខ្ញុំ ខ្ញុំនឹងយកទៅជួសជុលផ្ទះ ដែលសសរឈើកំពុងតែពុក ឱ្យប្រសើរជាងមុន»៕

ពិសាដោយការទទួលខុសត្រូវ!


Most Popular

To Top