Event

ក្រុមបាល់ទាត់ សសយក កំចាយមារ ក្លាយជាម្ចាស់ជើងឯក ទូទាំងប្រទេស Tiger Street Football 2020

ភ្នំពេញ៖ ជើងឯក Tiger Street Football 2020 វគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេស ដែលមានប្រាក់ រង្វាន់លើកទឹកចិត្តរហូតដល់ទៅ ១៥០០០ដុល្លារអាមេរិក ត្រូវបានរកឃើញ នាល្ងាចថ្ងៃអាទិត្យទី១ ខែមិនា ម្សិលមិញនេះ បន្ទាប់ពីក្រុមខ្លាំង សសយក កំចាយមារ បានប្រកួតយកឈ្នះក្រុមបាល់ទាត់ VANDASAK ដោយលទ្ធផល ១ទល់០ក្នុងវគ្គផ្តាច់ព្រ័ត្រ។

មុនឈានទៅ គ្រងដំណែងជើងឯក ទូទាំងប្រទេស ជាមួយរង្វាន់១៥០០០ដុល្លារអាមេរិកនេះ ក្រុម សសយក កំចាយមារ បានប្រកួតយក ឈ្នះក្រុមបាល់ទាត់ Poipet United ដោយលទ្ធផល ៤ទល់១ នៅវគ្គ៨ក្រុមចុង ក្រោយឡើង មកកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយ វគ្គកណ្តាលផ្តាច់ព្រ័ត្រប្រជែង យកឈ្នះក្រុម Rolling United ដោយលទ្ធផល ៣ទល់២ ឈានឡើងទៅប្រជែង ដណ្តើម តំណែង ជើងឯកជាមួយ ក្រុម បាល់ទាត់ VANDASAK ដោយយកឈ្នះ ក្រុម បាល់ទាត់ VANDASAK ជាមួយការប្រកួត យ៉ាងតានតឹងបំផុត ក្នុងលទ្ធផល១ ទល់០ក្លាយជា ម្ចាស់ជើងឯកទូទាំង ប្រទេស Tiger Street Football 2020។

តំណាងក្រុមបាល់ទាត់ សសយក កំចាយមារ បានបញ្ជាក់ថា ការដណ្តើមបានតំណាងជើងឯក ទូទាំងប្រទេសលើកទី១នេះ បានកើតឡើងដោយសារតែក្រុម លេងជាមួយគ្នា ដោយការរួបរួមសាមគ្គីភាព មិត្តភាពនៅ ក្នុងក្រុមបានល្អ ដូច្នោះហើយ ពីមួយវគ្គទៅមួយវគ្គចេះតែ ទទួលបានជោគជ័យរហូតក្លាយជា ម្ចាស់ជើងឯកទូទាំង ប្រទេស។ លោក ប្តេជ្ញាថា Tiger Street Football រដូវកាលក្រោយ នឹងដណ្តើមបានជើងឯកម្តងទៀត។

ព្រឹត្តិការណ៍បាល់ទាត់ Tiger Street Football 2020 បានដំណើរការប្រកួតអស់រយៈពេល ២ខែ ចែកចេញជា៨មណ្ឌល ក្នុងនោះមណ្ឌល តាមបណ្តាលខេត្តមានចំនួន៧ និងនៅរាជធានីភ្នំពេញចំនួន១ មណ្ឌល ដែលសម្រាំងក្រុមខ្លាំងចេញពី ៨មណ្ឌលនោះ មានចំនួន៦៤ ក្រុមចូលរួមការប្រជែង វគ្គផ្តាច់ព្រ័ត្រ ទូទាំងប្រទេស ដោយលទ្ធផលក្រុមជើងឯកបាន ទៅលើក្រុមបាល់ទាត់ សសយក កំចាយមារ ទទួលបាន រង្វាន់ លើកទឹកចិត្តពី ក្រុមហ៊ុនស្របៀរ Tiger (CBL) ចំនួន១៥០០០ដុល្លារអាមេរិក ក្រុមជើងឯក រងក្រុមបាល់ទាត់ VANDASAK ទទួលបាន រង្វាន់៥០០០ដុល្លារអាមេរិក ក្រុមចំណាត់ថ្នាក់ លេខ៣ បានទៅលើក្រុម បាល់ទាត់ Rolling United ទទួលបានរង្វាន់ ២៥០០ដុល្លារអាមេរិក និងក្រុមចំណាត់ក្រុមបាល់ទាត់ ស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ A ទទួលបានរង្វាន់ ១០០០ដុល្លារអាមេរិក។

សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ របស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH.

ស្តែងចេញនូវការតាំងចិត្ត ដ៏មោះមុត របស់អ្នក ជាមួយស្រាបៀរថៃហ្គ័រ

ពិសាដោយការ ទទួលខុសត្រូវ!

Most Popular

To Top