Event

អ្នកព្រះវិហារម្នាក់ យក៥រយរៀល​ ប្តូរបាន ៥លានរៀល ពីភេសជ្ជៈ IZE

លោកស្រី សែន លីន អាជីវករលក់ទូរស័ព្ទ​ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មានសំណាងដោយសារកូនស្រី បើកគម្របអាយស៍កូឡា IZE Cola ដប ឈ្នះទឹកប្រាក់៥លានរៀល ទាំងព្រឹកថ្ងៃទី២២ ខែឧសភា ។

លោកស្រី បានរៀបរាប់ អំពីដំណើរនៃការឈ្នះថា៖ «កូនស្រីទីពីរខ្ញុំឈ្មោះ ចាប សៀវណាយ តែងតែចូលចិត្តញុំាទឹកក្រូចអាយស៍ IZE ហើយបានត្រូវរង្វាន់ ទឹកក្រូចអាយស៍១ដប។ ទើបនៅថ្ងៃទី២២នោះ គេបានសុំលុយខ្ញុំ ៥០០រៀលគិតថា យកទៅប្តូរទឹកក្រូចអាយស៍ IZE Cola មួយដប ពេលទៅរៀនគួរ នៅជិតផ្ទះនោះ។ ស្រាប់តែថ្ងៃឡើងម៉ោង១១ អ្នកគ្រូគេដឹកកូនខ្ញុំមក ហើយប្រាប់ថា កូនខ្ញុំឈ្នះ៥លាន ពីទឹកក្រូចអាយស៍ IZE Cola។ គ្រាន់តែលឺបែបនេះ អ្នកផ្ទះទាំងអស់គ្នា រំភើបអរនឹកស្មានមិនដល់»។

លោកស្រីថា ទឹកប្រាក់នេះនឹងយកទៅទិញ កាដូកង់ថ្មីមួយ លើកទឹកចិត្តកូន ដែលនាំសំណាងមកផ្ទះ ព្រោះជាអ្វី ដែលគេចង់បាន រួមជាមួយនឹង សម្ភារៈសិក្សាបន្ថែមទៀត ពេលសាលាបើក ឱ្យចូលសិក្សាធម្មតាវិញផងដែរ។

គួរបញ្ជាក់ថា ទឹកក្រូចអាយស៍IZE ដប និង កំប៉ុងបានដាក់ជូនរង្វាន់ជាច្រើន សម្រាប់អតិថិជន រួមមាន រង្វាន់ទូរស័ព្ទដៃស្មាតហ្វូន ទឹកប្រាក់សុទ្ធ៥០លានរៀល ៥ លានរៀល ១ម៉ឺនរៀល ៥ពាន់រៀល និង អាយស៍ជាច្រើន រយរង្វាន់ផងដែរ ៕

Most Popular

To Top