Event

ទឹកក្រូចអាយស៍ ត្រៀមរង្វាន់ សន្ធឹកសន្ធាប់ សម្រាប់ហ្វេន មកគាំទ្រ សិល្បៈស្រុកយើង ថ្ងៃអាទិត្យនេះ

ទឹកក្រូចអាយស៍ IZE ដែលជាដៃគូ សហការឧបត្ថម្ភ ដល់កម្មវិធី «សិល្បៈស្រុកយើង» បានត្រៀមរង្វាន់ជាច្រើន សម្រាប់អ្នកទស្សនា ដូចជាការលេងហ្គេម បាញ់ព្រួញមួយ បានសត្វពីរជាដើម ដើម្បីបង្កើតឱកាស ឈ្នះវត្ថុអនុស្សាវរីយ៍ ពេលអញ្ជើញមក ទស្សនាការសម្តែង សិល្បៈខ្មែរ នៅថ្ងៃអាទិត្យទី២៧ ខែសីហា ឆ្នាំ២០២០ ពីវេលាម៉ោង៥:០០-៧:៣០ល្ងាច ក្នុងមណ្ឌលផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល។

ទស្សនីយភាពនៃ «សិល្បៈស្រុកយើង» សម្រាប់ចុងខែសីហានេះ នឹងបង្ហាញជូនដោយ​ ក្រុមសិល្បករ Epic Arts និងតារាចម្រៀងប្រពៃ ដែលនឹងផ្តល់បរិយាកាស ដ៏រំភើបរីករាយជាក់ជាមិនខាន។

កម្មវិធី «សិល្បៈស្រុកយើង» នឹងបើកឲ្យចូលទស្សនា ដោយសេរី ព្រមទាំងមានលេងហ្គេម ដើម្បីឈ្នះរង្វាន់ ពីទឹកក្រូចអាយស៍ ចាប់ពីវេលាម៉ោង ១ថ្ងៃត្រង់តទៅ។ រង្វាន់ដែលនឹងត្រៀម ផ្តល់ជូនរួមមាន ទឹកក្រូចអាយស៍ IZE រាប់រយដប កាតាបអាយស៍ IZE ដ៏ស្រស់ស្អាត កែវទឹក និងអាវយឺតជាច្រើនរង្វាន់។

គួរបញ្ជាក់ថា កម្មវិធី «សិល្បៈស្រុកយើង» ធ្វើឡើង ដើម្បីលើកស្ទួយសិល្បៈខ្មែរ ដោយមានការសម្ដែង រៀងរាល់ថ្ងៃអាទិត្យចុងខែ នៅមណ្ឌលផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល ពីម៉ោង៥-៧:៣០ល្ងាច៕

https://www.facebook.com/KhmerBeverages/videos/980231862450727

Most Popular

To Top