Event

អស្ចារ្យណាស់! អតិថិជនមហាសំណាង ឈ្នះលុយសុទ្ធសរុប $90,000 ពីក្រុមហ៊ុន សែលកាត

ភ្នំពេញ៖ ពិតជាអតិថិជន កំពូលសំណាងពិតៗតែម្តង​ ដែលបានឈ្នះលុយសុទ្ធ សរុប $90,000 ក្នុងកម្មវិធី “ឈ្នះលុយសុទ្ធ $10,000 រៀងរាល់ថ្ងៃ” ពីក្រុមហ៊ុន សែលកាត ។ ក្នុងនោះមានអតិថិជនម្នាក់ ឈ្នះរង្វាន់ $80,000 និងម្នាក់ទៀត ឈ្នះ $10,000 កាលពីខែមេសាកន្លងមកនេះ។

អតិថិជនទី1 ដែលជាអ្នករស់នៅក្នុងរាជធានីភ្នំពេញ ឈ្មោះ យិន សុក្រឧសភា មានមុខរបរជាមន្ត្រីយោធា និងស្នាក់នៅក្នុងភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានឈ្នះរង្វាន់លុយសុទ្ធ $10,000 កាលពីថ្ងៃទី11 ខែមេសា ឆ្នាំ 2021 ។

ចំនែកអតិថិជនទី2 មានឈ្មោះថា សឹម សៅ មានមុខរបរជាជាងសំណង់ ស្នាក់នៅក្នុងឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំ បានឈ្នះរង្វាន់លុយសុទ្ធ $80,000 កាលពីថ្ងៃទី21 ខែមេសា ឆ្នាំ 2021។
សែលកាត តែងតែផ្តល់នូវក្តីរំភើប និងបំពេញបំណងប្រាថ្នា ដល់អតិថិជនរបស់ខ្លួនជាបន្តបន្ទាប់។ រង្វាន់លុយសុទ្ធមហាសាល កំពុងរងចាំលោកអ្នក។

កម្មវិធីឈ្នះ $10,000 រៀងរាល់ថ្ងៃរបស់សែលកាត គឺជាការផ្តល់ជូនដ៏ពិសេស ដល់អតិថិជននូវឱកាស ឈ្នះទឹកប្រាក់ចំនួន 10,000 ដុល្លាររៀងរាល់ថ្ងៃ។

ប្រសិនបើពុំមានអ្នកឈ្នះនោះទេ ប្រាក់រង្វាន់នេះ នឹងត្រូវយកទៅបូកបន្ថែម នៅថ្ងៃបន្ទាប់ ដែលនឹងក្លាយជារង្វាន់ដ៏ធំអស្ចារ្យ ពោលគឺមានចំនួនសរុប រហូតទៅដល់ 10 ម៉ឺនដុល្លារឯណោះ។

ដូច្នេះបើចង់ឈ្នះរង្វាន់លុយសុទ្ធ ដ៏ច្រើនសន្ធឹកសន្ធាប់ ដូចអតិថិជនខាងលើ សូមចាប់យកឱកាស របស់លោកអ្នកឥឡូវនេះ ដោយវិធីសាស្ត្រងាយៗ គឺគ្រាន់តែផ្ញើសារ “10K” ទៅកាន់លេខ 8888។

និងវិធីសាស្ត្រមួយទៀត ដោយគ្រាន់តែតេទៅលេខ 8888 រួចចុចលេខ 1 ដើម្បីចូលរួមលេងរាល់ថ្ងៃ ឬចុចលេខ 2 ដើម្បីចូលរួមលេងថ្ងៃនេះ ហើយបន្ទាប់មកអ្នកនឹងទទួលបាន លេខកូដផ្សងសំណាង ដែលមាន 6 ខ្ទង់។ អ្នកឈ្នះនឹងត្រូវបានប្រកាស ជូនឱ្យដឹងជារៀងរាល់ថ្ងៃ នៅម៉ោង 7 ល្ងាចនៅលើកញ្ចក់ទូរទស្សន៍ CTN និងនៅលើទំព័រហ្វេសប៊ុកផ្លូវការ របស់ CTN TV ហើយប្រសិនបើអ្នកខកខាន ការទស្សនាក៏អាចតាមដាន ការចាក់ផ្សាយឡើងវិញនៅលើ YouTube Channel របស់ Cellcard ផងដែរ៕

Most Popular

To Top