Event

មិត្តហ្វូន បន្តរកឃើញអតិថិជន មានសំណាងប្រចាំខែតុលា ពីកម្មវិធី «បញ្ចូលឈ្នះពីកាតកោសមិត្តហ្វូន 5000៛»

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ មិត្តហ្វូនបានបន្តប្រគល់រង្វាន់ធំៗជាច្រើនដូចជា ទូរស័ព្ទដៃទំនើប iPhone 12 Pro, iPhone 12 mini, iPad 8 Cellular ទៅកាន់អតិថិជនដែល មានសំណាងឈ្នះពីកម្មវិធី «បញ្ចូលឈ្នះពីកាតកោសមិត្តហ្វូន 5000៛» ប្រចាំខែ តុលា នៅឯការិយាល័យកណ្តាលរបស់ខ្លួន។

លោក ម៉ក សាយ័ណ្ណ រស់នៅខេត្តកំពត ជាអតិថិជនដែលមានសំណាង ឈ្នះរង្វាន់ទូរស័ព្ទដៃទំនើប iPhone 12 Pro បានថ្លែងទាំងអារម្មណ៍រំភើបថា “ពេលក្រុមការងារខាង មិត្តហ្វូនទាក់ទងទៅដំបូង ថាខ្ញុំបានឈ្នះរង្វាន់ធំ iPhone 12 Pro ពីក្រុមហ៊ុន តែខ្ញុំគិតថានេះជាការបោកប្រាស់ ប៉ុន្តែក្រោយពីស្តាប់ការពន្យល់ បកស្រាយពីក្រុមការងារមិត្តហ្វូន ក៏ដូចជាការមិនតម្រូវឱ្យបង់ប្រាក់ អ្វីមុនដូចករណីបោកប្រាស់ដទៃ ហើយខ្ញុំក៏បានចូលទស្សនា ការផ្សាយផ្ទាល់តាមរយៈផេក ផ្លូវការហ្វេសប៊ុករបស់ក្រុមហ៊ុន មិត្តហ្វូនទៀតផង នោះទើបខ្ញុំជឿជាក់ ហើយសប្បាយចិត្តមែនទែន និងឡើងមកទទួលរង្វាន់តែម្តង ជាចុងក្រោយក៏សូមអរគុណដល់ក្រុមហ៊ុន ដែលបានបង្កើតកម្មវិធីនេះឡើង និងសូមជូនពរឱ្យក្រុមហ៊ុនបន្ត រីកចម្រើនជោគជ័យទៅមុខជានិច្ច” ។

អតិថិជនមានសំណាងម្នាក់ទៀត ក៏មកពីខេត្តកំពតដែរ លោក អ៊ិន ទូច ជាអ្នកឈ្នះរង្វាន់ iPad 8 Cellular ក៏បានបង្ហាញអារម្មណ៍រំភើបដូចគ្នាថា៖ “ធ្លាប់តែឃើញគេឈ្នះ ឥឡូវនេះបានឈ្នះម្តង មានអារម្មណ៍ថា សប្បាយចិត្តខ្លាំង ព្រោះកម្មវិធី «បញ្ចូលឈ្នះពីកាតកោសមិត្តហ្វូន 5000៛» ធ្វើឡើងច្រើនខែហើយ និងបន្តធ្វើដល់ចុងខែធ្នូ មិននឹកស្មានថាសំណាងមានពិត ខ្ញុំពិតជាបានឈ្នះពិតមែន គឺ iPad 8 ហើយក៏មានពាក្យខ្លះ ចង់ប្រាប់ទៅបងប្អូនថា ក្រុមហ៊ុនពិតជាបានផ្តល់រង្វាន់ជូនពិតៗ និងមិនតម្រូវឱ្យបង់ជាប្រាក់មុនអ្វីឡើយ ព្រោះគ្រប់ករណីឆបោក អំពីការឈ្នះរង្វាន់ផ្សេងៗ តែងតែតម្រូវឱ្យបង់ប្រាក់ជាមុន ជាចុងក្រោយសូមក៏សូមថ្លែងអំណរគុណ ដល់ក្រុមហ៊ុនមិត្តហ្វូនដែលបង្កើត នូវកម្មវិធីនេះឡើងដែល ផ្តល់រង្វាន់ជូនពិតៗតែម្តង” ។

ចំនែកឯអតិថិជនមាន សំណាងម្នាក់ទៀត ភិក្ខុ លី ហួន មកពីខេត្តតាកែវ ជាអ្នកឈ្នះរង្វាន់ទូរស័ព្ទដៃទំនើប iPhone12 mini ក៏បានបង្ហាញអារម្មណ៍រំភើបដូចគ្នាដែរ។

គួរបញ្ជាក់ឡើងវិញថា កម្មវិធី «បញ្ចូលលុយឈ្នះពីកាតកោសមិត្តហ្វូន 5,000៛» បន្តរហូតដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2021 ដែលអតិថិជនមិត្តហ្វូនទាំងអស់ នឹងអាចមានឱកាសឈ្នះរង្វាន់ភ្លាមៗ និងរង្វាន់ធំប្រចាំខែយ៉ាង ច្រើនសន្ធឹកសន្ធាប់រួមមាន កាតកោស 5០០០ រៀល រហូតដល់ $5, លុយក្នុងប្រព័ន្ធ ទិន្នន័យអ៊ីនធឺណិត ទូរស័ព្ទដៃទំនើប iPhone 12 Pro iPhone 12 mini iPad 8 និងកាតកោស 10 ដុល្លារ។ មិនតែប៉ុណ្ណោះ រាល់ការបញ្ចូលទឹកប្រាក់ ជាមួយសន្លឹកកាតកោស 5000៛ អតិថិជនគ្រប់រូបនឹង ទទួលបានទឹកប្រាក់បន្ថែម 100 ដុល្លារភ្លាមៗសម្រាប់ប្រើប្រាស់ក្នុងប្រព័ន្ធ។

ការចាប់រង្វាន់នឹង ធ្វើឡើងជារៀងរាល់ថ្ងៃទី 5 នៃខែបន្ទាប់ វេលាម៉ោង 4 រសៀល តាមរយៈការផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុក និងយូធូបឆានលរបស់មិត្តហ្វូន។ សម្រាប់ការទំនាក់ទំនងទៅអតិថិជន ក្រុមហ៊ុនមិត្តហ្វូននឹងប្រើប្រាស់ Hotline ប្រើប្រាស់របស់ខ្លួនតែមួយខ្សែគត់គឺ 097 9 097 097។ សម្រាប់ព័ត៌មានបន្ថែមសូមចូល ទៅកាន់ទំព័រហ្វេសប៊ុករបស់មិត្តហ្វូន www.fb.com/metfone.closer ឬហៅទៅកាន់លេខ 1510 ៕

Most Popular

To Top