ប្លែកៗ

អេហ្ស៊ីបបំបែកឯកទក្តកម្មតម្រៀប ពែងកាហ្វេធំបំផុត លើលោកចេញជារូបស្តេចដ៏ល្បី

បរទេស: ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃអាទិត្យទី២៩ខែធ្នូនេះ បានសរសេរថានៅត្រង់ចំណុច នៃទីធ្លាសារមន្ទីរ Grand Egypt Museum (GEM) ស្ថិតនៅក្បែរ នៃប្រាសាទពីរ៉ាមីតដ៏ល្បី Great Pyramids ប្រទេសអេហ្ស៊ីបបានប្រារព្ធពិធីមួយ កាលពីថ្ងៃសៅរ៍ម្សិលមិញ ដើម្បីបង្កើតកំណត់ត្រាពិភពលោក Guiness ចេញជាផ្ទៃមុខដ៏ធំបំផុតរបស់ស្តេចអេហ្ស៊ីបបុរាណ Tutankhamun ចេញពីពែងកាហ្វេ។

អគ្គលេខាធិកានៃឧត្តមក្រុមប្រឹក្សាបុរាណវត្ថុ បានថ្លែងប្រាប់បន្ថែម ទៅកាន់ក្រុមការងាររបស់កាសែតស៊ីនហួថា ផ្ទៃមុខរបស់ស្តេច Tut ត្រូវបានតម្រៀប ចេញធ្វើពីពែងកាហ្វេចំនួន៧២៦០ ពែង ដែលជាការបន្ថែមភាពទាក់ទាញសម្រាប់មន្ទីរGEM ដែលការបើកឲ្យចូលទស្សនានេះ ត្រូវបានពិភពលោកកំពុងរង់ចាំ នៅចុងឆ្នាំ២០២០ខាងមុខ។

នៅក្នុងព្រឹត្តិការណ៍នេះផងដែរត្រូវបានគេមើលឃើញថា មានការចូលរួមពីនាយកប្រចាំតំបន់របស់ Guiness ពិភពលោកសម្រាប់តំបន់មជ្ឈឹមបូព៌ា និងអាហ្វ្រិកខាងជើងលោកស្រី Talal Omar ដែលបានប្រកាសថារូបតម្រៀបគ្នា ចេញជាផ្ទៃមុខរបស់ស្តេច Tut គឺបានបង្កើតទៅជាកំណត់ត្រាពិភពលោកថ្មី ផ្អែកទៅលើចំនួនពែងនិងផ្ទៃដីសរុបរបស់វា៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top