អាហ្សង់ទីន៖កន្លែងសម្រាកកាយ របស់សត្វពង្រូលទ្វីប អាមេរិកត្រូវហៅថា “សត្វពាសដែក”បុរាណដែលបានគ្រហឹមផែនដី ប្រហែល២០,០០០ ឆ្នាំមុនត្រូវបានគេរកឃើញ នៅក្នុងប្រទេសអាហ្សង់ទីនហើយនាពេល នេះបើយោងតាម ការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
កសិករម្នាក់បានជំពប់ជើងនឹងទីបញ្ចុះសព ដែលមានសំបកហ្វូស៊ីល ចំនួន៤យ៉ាង ដែលមានទំហំធំជាងគេគឺទំហំរថយន្ត Volkswagen Beetle ។ អដ្ឋិធាតុត្រូវបានរកឃើញ នៅក្នុងមាត់ទន្លេស្ងួតហួតហែងក្បែររដ្ឋធានី Buenos Aires របស់អាហ្សង់ទីន ដំបូងឡើយគេបានរកឃើញតែ២ក្បាលប៉ុណ្ណោះ ប៉ុន្តែ២ ក្បាលទៀតត្រូវបានរកឃើញ ខណៈអ្នកជំនាញខាងជីករូងបានជីករុករកកន្លែងនោះ។
ក្រុមអ្នកស្រាវជ្រាវជឿជាក់ថា ក្រុមនេះមានសត្វពេញវ័យ២ក្បាល និងសត្វវ័យតូច២ក្បាល ប៉ុន្តែការធ្វើតេស្តិ៍បន្តទៀតនឹងកំណត់ ពីមូលហេតុនៃការស្លាប់ ភេទ និងទម្ងន់នៅសល់។ លោក Juan de Dios Sota បានរកឃើញ ខណៈពេលកំពុងនាំសត្វគោរបស់ លោកចេញទៅស៊ីស្មៅក្បែរទន្លេ។
លោកបានកត់សម្គាល់ ឃើញទម្រង់ ចម្លែក២នៅលើច្រាំង ទន្លេស្ងួតហួតហែង ហើយ បន្ទាប់ពីក្រឡេកមើលកាន់តែជិតលោកដឹងថា លោកបានជំពប់ដួល លើវត្ថុមួយធំ អស្ចារ្យ និងត្រូវបានជូនដំណឹងដល់មន្រ្តី។ លោក Pablo Messineo ជាអ្នកបុរាណវិទ្យាម្នាក់ នៅកន្លែងកើតហេតុបាននិយាយថា យើងបាន ទៅទីនោះដោយរំពឹងថា នឹងរកឃើញ ពង្រូល ២ក្បាល នៅពេលការជីកបានចាប់ផ្តើមហើយ បន្ទាប់មក រកឃើញ ពីរទៀត!៕





